សមាគមនិកាយចិនទៀជីវកម្ពុជាបើកកិច្ចប្រជុំពិភាក្សាលើប្រធានបទសំខាន់ៗ

197
更多精采内容请下载官方APP: 苹果(iPhone)安卓(Android)安卓国内下载(APK)

កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ សមាគមនិកាយចិនទៀជីវកម្ពុជាបានបើកកិច្ចប្រជុំពិភាក្សាទៅលើប្រធានបទសំខាន់ៗមួយចំនួន រួមមានបញ្ហាហិរញ្ញវត្ថុប្រចាំខែមករា ឆ្នាំ២០២០ ការកសាងទីស្នាក់ការសមាគមនិងអគារសិក្សាសាលាទួនហ្វាសាខាទី២ ព្រមទាំងប្រធានបទពាក់ព័ន្ធផ្សេងទៀតផងដែរ។

កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ឡៅ ម៉េងឃីន ប្រធានសមាគមនិកាយចិនទៀជីវកម្ពុជា រួមទាំងអនុប្រធាននិងសមាជិកជាច្រើនរូបទៀត។

លោក ឆៃ អ៊ុយហួរ ប្រធានផ្នែកកិច្ចការអប់រំបានធ្វើរបាយការណ៍ស្តីពីការរៀបចំការងារនៃសាលារៀន ទួនហ្វា នាឱកាសវិស្សមកាលថ្មីនេះ៖ ក្នុងនោះការចុះឈ្មោះចូលរៀនសម្រាប់វគ្គថ្មីបានបញ្ចប់ជាស្ថាពរ។ម្យ៉ាងវិញទៀតដោយសារថ្មីៗនេះទទួលរងនូវផលប៉ះពាល់ពីកត្តាមិនប្រាកដប្រជាមួយចំនួន បច្ចុប្បន្ននេះគ្រូស្ម័គ្រចិត្តចិនមួយចំនួនមិនទាន់វិលពីប្រទេសចិនមកបម្រើការងារវិញនៅឡើយទេ។ ដោយឡែក ទាក់ទងនឹងកម្មវិធីសិក្សា សាលារៀន ទួនហ្វា បានរៀបចំកាលវិភាគសិក្សារួចស្រេចអស់ហើយ។

ដើម្បីធានាភាពប្រក្រតីនៃការសិក្សា ឯកឧត្តម ឡៅ ម៉េងឃីន បានជំរុញឱ្យផ្នែកអប់រំនៃសមាគមធ្វើការសម្របសម្រួលជាមួយក្រុមយុវជនដើម្បីចាត់បញ្ជូនសមាជិកយុវជនឱ្យជួយដល់កិច្ចការសាលា។

ទន្ទឹមនឹងនេះ កិច្ចប្រជុំក៏បានឯកភាពគ្នាជាឯកច្ឆន្ទស្តីពីការបើកប្រាក់បៀវត្សរ៍គ្រូបង្រៀនតាមប្រព័ន្ធធនាគារ ដែលអាចនឹងអនុវត្តចាប់ពីខែមីនា ឆ្នាំ២០២០នេះតទៅ។

លោក ឈិន ធីងអ៊ុយ និងលោក លីម ស៊ានម៉េង សមាជិកគណៈកម្មការរៀបចំសាងសង់អគារទីស្នាក់ការសមាគមនិកាយចិនទៀជីវកម្ពុជាបានធ្វើរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការកសាងអគារទីស្នាក់ការនេះនិងបានរាយការណ៍អំពីឈ្មោះសប្បុរសជនដែលបានចូលរួមក្នុងការកសាងនេះ។

លោកមានប្រសាសន៍ថា បច្ចុប្បន្នកំពុងតែធ្វើការបុកគ្រឹះ ដោយពិចារណាទៅលើប្លង់ដែលត្រូវកែប្រែនិងដើម្បីធានាបាននូវគុណភាពសាងសង់ យើងកំពុងតែធ្វើការសម្របសម្រួលយ៉ាងសកម្មជាមួយអ្នកទទួលសាងសង់ ធ្វើយ៉ាងណាឱ្យមូលមតិគ្នាជាឯកច្ឆន្ទ។ ទាក់ទងនឹងស៊ីម៉ងតិ៍ក៏ទាមទារឱ្យអនុត្តទៅតាមស្តង់ដាកំណត់ផងដែរ។

លោក ជាង ឈួងឡុង ប្រធានក្រុមយុវជនបានលើកឡើងអំពីបញ្ជីគណនេយ្យ ដោយសារធុរកិច្ច អចលនទ្រព្យ (ដីធ្លី សំណង់ ស្ថាប័នក្រោមចំណុះ) សុទ្ធតែជាអចលនទ្រព្យរបស់សមាគមនិកាយចិនទៀជីវកម្ពុជា ហើយបញ្ជីគណនេយ្យមិនត្រឹមតែជាលំហូរនៃដើមទុនប៉ុណ្ណោះទេ អចលនទ្រព្យផ្សេងៗទៀតក៏គួរតែដាក់បញ្ចូលក្នុងបញ្ជីគណនេយ្យនេះផងដែរ។

គួររម្លឹកថា សមាគមនិកាយចិនទៀជីវកម្ពុជាតែងតែបើកកិច្ចប្រជុំជារៀងរាល់ខែ និងធ្វើការពិភាក្សានិងផ្លាស់ប្តូរមតិយោបល់គ្នាទៅវិញទៅម ដើម្បីជាប្រយោជន៍ដល់ការរីកចម្រើនរបស់សមាគម។ (ស្រល់បៃតង)

分享