សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាពិភាក្សាអំពីវឌ្ឍនភាពនៃការកសាងសាកលវិទ្យាល័យបច្ចេកទេសកម្ពុជាចិន

83
更多精采内容请下载官方APP: 苹果(iPhone)安卓(Android)安卓国内下载(APK)

             សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាបានបើកកិច្ចប្រជុំពិភាក្សាពីវឌ្ឍនភាពនៃការកសាងសាកលវិទ្យាល័យបច្ចេកទេស កម្ពុជាចិនកាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០នៅជាន់ទី ២៩នៃវិមាន កាណាឌីយ៉ា។ 

  កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាពរបស់លោកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគម​សម្ព័ន្ធខ្មែរចិន​នៅកម្ពុជា លោក អ៊ឹង ហុងម៉េង ប្រធានប្តូរវេន និង អនុប្រធាន អនុប្រធាន​អចិន្ត្រៃយ៍ជាច្រើនរូប ព្រមទាំងតំណាងមកពី សមាគមនិកាយចិន ហុកគៀន កម្ពុជាផងដែរ។ 柬华总会召开工作会议商议柬华理工大学筹办进展      លោកឧកញ៉ា ពុង ឃាវសែ មានប្រសាសន៍ថា កម្ពុជាគឺជាប្រទេសកំពុងអភិវឌ្ឍន៍ យុវជនជា​ច្រើន​ចង់សិក្សា​ពីចំណេះដែលទទួលបានផលតបស្នងខ្ពស់ រួមមានគណនេយ្យ ភាសាបរទេស ការគ្រប់គ្រងពាណិជ្ជកម្ម ធនាគារ ហិរញ្ញវត្ថុជាដើម។ ដោយសារកូនចៅចិននៅកម្ពុជាមាន​ចិត្តចង់​រៀន​ខ្លាំង ដូច្នេះការបើកសាកលវិទ្យាល័យ​បច្ចេកទេសកម្ពុជាចិននឹងអាចទាក់ទាញសិស្ស និស្សិត​កូនចៅ​ចិននៅកម្ពុជាបានច្រើន ធ្វើឱ្យសិស្ស និស្សិតកូនចៅ​ចិននៅកម្ពុជាជាអ្នកទទួលបាន​ផលមុនគេ។

     លោកឧកញ៉ា ពុង ឃាវសែ ថ្លែងថា បើសង្កេតមើលទៅលើការ​កសាង​​និងអភិវឌ្ឍនា​ប៉ុន្មានឆ្នាំ​ចុងក្រោយនេះ យើងបានរកឃើញថា កូនចៅចិនមិនសូវចង់រៀនដល់ថ្នាក់មហា​វិទ្យាល័យទេ ជា​ពិសេស​គឺ​មហាវិទ្យាល័យបច្ចេក ទេស ដូច្នេះយើងត្រូវកែប្រែទិសដៅអប់រំវិញ ហើយត្រូវ​រៀបចំ​យ៉ាង​ណា​​ដើម្បីឆ្លើយតបនឹងតម្រូវការក្នុងវិស័យអប់រំ។

     លោកឧកញ៉ាបន្តថា តាមរយៈការស្រាវជ្រាវជាច្រើនខែ​ឃើញថា មុននឹងសម្រេចជ្រើសរើស​សាលាណាមួយ ជាទូទៅសិស្សឬនិស្សិតតែងតែសិក្សាពីភូមិសាស្ត្រសាលា​និងបរិយាកាសសិក្សា​ជាមុន។ ដោយឡែក លោកក៏បាន ត្រៀមមជ្ឈមណ្ឌលផ្សារទំនើបអូឡាំព្យ៉ាក្នុងការដោះស្រាយ​បញ្ហាសិក្សានៃសាកលវិទ្យាល័យបច្ចេកទេសកម្ពុជា ចិនផងដែរ។ 柬华总会召开工作会议商议柬华理工大学筹办进展      លោក សុក ហ៊ុយ អគ្គលេខាធិការសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាបានធ្វើរបាយការណ៍​ស្តីពីវឌ្ឍនភាព​នៃការ កសាងសាកលវិទ្យាល័យបច្ចេកទេសកម្ពុជាចិន។ 

     លោកបានឱ្យដឹងថា រហូតមកដល់បច្ចុប្បន្ននេះ​មានគ្រឹះស្ថានសិក្សាចំនួន ១០ ហើយដែល​មានបំណង សហប្រតិបត្តិការជាមួយសាកលវិទ្យាល័យនេះ។ ថ្មីៗនេះ យើងក៏កំពុងតែធ្វើការសិក្សា​ស្រាវជ្រាវទៅលើសាលា ល្បីៗនៅកម្ពុជានិងចំណង់ចំណូលចិត្តសិក្សារបស់សិស្ស និស្សិតកម្ពុជា ដើម្បីផ្តល់នូវលទ្ធផលស្រាវជ្រាវសម្រាប់ ទិសដៅទីផ្សារនៃសាកលវិទ្យាល័យបច្ចេកទេសកម្ពុជាចិន។柬华总会召开工作会议商议柬华理工大学筹办进展      ដោយឡែក លោកឧកញ៉ា ពុង ឃាវសែ ក៏បានប្រកាសពីសមាសភាពសមាជិក​ក្រុមប្រឹក្សា​ភិបាលនៃសាកល​វិទ្យាល័យ​បច្ចេកទេសកម្ពុជាចំនួន ៥ រូបផងដែរ ដែលក្នុងនោះរួមមាន​លោកឧកញ៉ា ពុង ឃាវសែ លោកឧកញ៉ា តែ មាន លោកឧកញ៉ា ជា សឿន លោកឧកញ៉ា ថៃ វ៉ាន់ និង លោក អ៊ឹង ហុងម៉េង។      

    លោកឧកញ៉ាក៏បានលើកឡើងពីសប្បុរសជនចំនួន ៦ រូបដែលបានចូលរួមឧបត្ថម្ភ​ការកសាងសាកលវិទ្យាល័យ​បច្ចេកទេសកម្ពុជាចិននេះផងដែរ។ ក្នុងនោះលោកឧកញ៉ា ឈិន ជឺ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុបឧបត្ថម្ភចំនួន ១ ០៤៧ ៨០៣ ដុល្លារអាម៉េរិក លោកឧកញ៉ា ជា សឿន អនុប្រធានអចិន្ត្រៃយ៍​សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា​ឧបត្ថម្ភចំនួន ១០៨ ៨៨៨ ដុល្លារអាម៉េរិក លោក លីវ ហឺភីង ឧបត្ថម្ភចំនួន ២០ ០០០ ដុល្លារ​អាម៉េរិក លោក ហុង ជីហាន ប្រធានសម្ព័ន្ធអតីតសិស្ស ទួនហ្វា ប្រចាំក្រុងហុងកុងឧបត្ថម្ភចំនួន ១០ ០០០ ដុល្លារអាម៉េរិក លោក លី ហៃផឹង ឧបត្ថម្ភចំនួន ១០ ០០០ ដុល្លារអាម៉េរិក លោក ហ៊ុង តារា ប្រធានកិត្តិយស​សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាឧបត្ថម្ភចំនួន ៥០០ ០០០ ដុល្លារអាម៉េរិក។ សរុបចំនួន ១ ៦៩៦ ៦៩១ ដុល្លារ អាម៉េរិក៕ (ដើមស្រល់) 柬华总会召开工作会议商议柬华理工大学筹办进展

分享