សហគ្រាសចិននៅកម្ពុជារួមគ្នាផ្តល់ជំនួយជូនប្រទេសចិន

68
更多精采内容请下载官方APP: 苹果(iPhone)安卓(Android)安卓国内下载(APK)

 

https://mmbiz.qpic.cn/mmbiz_jpg/uxRjCVh5KSEYbmH1NLwjtcmNibGB30XUMibHJ4xkvoB4abqM3lpIRYLicYaznbvDrLsTgbmsZGP4qEKI4rg05QwNg/640?wx_fmt=jpegស្របពេលដែលប្រទេសចិនកំពុងតែប្រឈមនឹងវិបត្តិមេរោគកូរ៉ូណា (COVID-19) សហគ្រាសចិននៅកម្ពុជា ក៏ដូចជាជនជាតិចិននៅកម្ពុជាបានរួមគ្នាជួយដល់ប្រទេសចិនក្នុងការប្រយុទ្ធនិងទប់ស្កាត់ជំងឺកូរ៉ូណានេះ។

បើតាមសភាពាណិជ្ជកម្មចិននៅកម្ពុជាបានឱ្យដឹងថា ចាប់តាំងពីប្រទេសចិនផ្ទុះកូរ៉ូណាមក សភាពាណិជ្ជកម្មនេះបានផ្តួចផ្តើមគំនិតនិងអំពាវនាវដល់សហគ្រាសចិននៅកម្ពុជាទាំងអស់ចូលរួមឧបត្ថម្ភឧបករណ៍និងសម្ភារៈពេទ្យដើម្បីផ្តល់ជូនអង្គភាពសប្បុរសធម៌នៅក្រុងអ៊ូហាន ខេត្តហ៊ូប៉ី ប្រទេសចិន ដែលក្នុងនោះមានធនាគារ ក្រុមហ៊ុនអាកាសចរណ៍ ក្រុមហ៊ុនទំនិញរួចពន្ធ ក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុនទូរគមនាគមន៍ ក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនផ្លូវដែក ក្រុមហ៊ុនទិញទំនិញ ក្រុមហ៊ុនកិច្ចការពន្ធគយ និង ក្រុមហ៊ុនផ្ទេរប្រាក់ជាដើម ពួកគេបានមូលមតិគ្នាជាឯកច្ឆន្ទក្នុងការបំពេញកិច្ចការនេះ ដើម្បីធានាឱ្យសម្ភារៈពេទ្យទាំងនេះអាចបញ្ជូនទៅដល់ប្រទេសចិនទាន់ពេលវេលានិងប្រកបដោយប្រសិទ្ធភាព។https://mmbiz.qpic.cn/mmbiz_jpg/uxRjCVh5KSEYbmH1NLwjtcmNibGB30XUMTW3OAUUHiauUnsVFeLy9zXATUicdWCRPYnOvicyiaIoGMkKndDiaAreicrqA/640?wx_fmt=jpeg

ទន្ទឹមនឹងនេះ សភាពាណិជ្ជកម្មចិននៅកម្ពុជាក៏បានបើកកិច្ចប្រជុំបន្ទាន់ដើម្បីរៀបចំផែនការទប់ទល់នឹងបញ្ហាកូរ៉ូណា ក្នុងនោះរួមមានការការពារពីការឆ្លងមេរោគយកចិត្តទុកដាក់ទៅលើអារម្មណ៍ស្មារតីរបស់បុគ្គលិកបរទេស បំបាត់អារម្មណ៍ភ័យខ្លាច កាត់បន្ថយផលប៉ះពាល់ពីកូរ៉ូណាទៅលើសហគ្រាសទាំងអស់ឱ្យធ្លាក់ដល់កម្រិតទាបបំផុត បង្កើតអត្តសញ្ញាណល្អរបស់សហគ្រាសចិននៅតាមមូលដ្ឋានក្នុងប្រទេសកម្ពុជាមានទំនួលខុសត្រូវចំពោះសង្គម សកម្មក្នុងការដឹកនាំការពិភាក្សាគ្នា ផ្សព្វផ្សាយនូវកម្លាំងវិជ្ជមាន មិនលាបពណ៌លើបញ្ហាជំងឺ មិនផ្សព្វផ្សាយពាក្យចចាមអារាម មិនជឿពាក្យចចាមអារាម ប្រឹងប្រែងឱ្យអស់លទ្ធភាពក្នុងការជួយដល់ប្រទេសចិនដើម្បីយកឈ្នះលើសង្គ្រាមប្រឆាំងនឹងជំងឺកូរ៉ូណានេះ។

ការផ្ទុះជំងឺកូរ៉ូណាបានធ្វើឱ្យប៉ះពាល់ដល់ដំណើរការសហគ្រាសចិននៅកម្ពុជាយ៉ាងខ្លាំង វិស័យទេសចរណ៍ ហិរញ្ញវត្ថុ អចលនទ្រព្យ និង ឧស្សាហកម្មកម្ពុជាជាដើមសុទ្ធតែទទួលរងនូវផលប៉ះពាល់ក្នុងកម្រិតផ្សេងៗគ្នា។ ក្នុងនោះវិស័យទេសចរណ៍ទទួលរងផលប៉ះពាល់ខ្លាំងជាងគេ ដែលជាហេតុធ្វើឱ្យភ្ញៀវទេសចរចិនធ្លាក់ចុះយ៉ាងកំហុក ហើយធ្វើឱ្យប៉ះពាល់ដល់មុខរបរទេសចរណ៍ផ្សេងៗផងដែរ។

https://mmbiz.qpic.cn/mmbiz_jpg/uxRjCVh5KSEYbmH1NLwjtcmNibGB30XUMnFibMOGSlyayeaTqYrgZWP5M9GyCsHbOWXtra4lgdOLAxlaLe7JnfEw/640?wx_fmt=jpeg
គួររម្លឹកថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំងប្រទេសចិនកាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ថ្មីៗនេះ ដែលនេះជាឥរិយាបថដ៏ថ្លៃថ្លាមួយបង្ហាញពីទំនាក់ទំនងមិត្តភាពដ៏រឹងមាំនិងស្អិតរមួតរវាងកម្ពុជានិងចិន។

សម្តេច ហ៊ុន សែន បានថ្លែងថា មិត្តល្អត្រូវជួយគ្នាក្នុងគ្រាអាសន្ន។ ទន្ទឹមនឹងនេះ សម្តេចក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរកុំឱ្យមានការភិតភ័យនឹងជំងឺកូរូណា ប៉ុន្តែត្រូវចេះពីវិធីការពារខ្លួន៕ (ដើមស្រល់)

分享