ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា អនុញ្ញាត ឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា ចូលជួបសម្តែងការគួរសម

405
更多精采内容请下载官方APP: 苹果(iPhone)安卓(Android)安卓国内下载(APK)

នៅរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ ថ្នាក់ដឹកនាំនៃសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា និងសមាគមចិននិកាយហុកគៀននៅកម្ពុជា បានចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ជា សុផារ៉ា  ឧបនាយករដ្ឋមន្រី្តរដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ព្រមទាំងបានប្រគល់លិខិតថ្លែងអំណរគុណដល់ឯកឧត្តមឧបនាយករដ្ឋមន្រី្តដែលបានផ្តល់ យុត្តិធម៏ប្រគល់កម្មសិទ្ធិទីតាំងដីអតីតផ្នូរបញ្ចុះសព ជូនសមាគមនិកាយចិនហុកគៀនវិញ សម្រាប់ថែរក្សាទុកជាមរតក និងប្រើប្រាស់ជាប្រយោជន៏សង្គមកិច្ច និងសេដ្ឋកិច្ច។
ដោយពីមានការដឹកនាំពីឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាលោកជំទាវឧកញ៉ា ភាពហៀកអគ្គនាយកជីបម៉ុងគ្រុបឧកញ៉ាឆាលវ៉ាន់អគ្គនាយករងធនាគារកាណាឌីយ៉ាឯកឧត្តមប៉ាងណាំប្រធានត្រួតពិនិត្យសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាលោកគង់សុខហុងប្រធានប្តូរវេន និងអនុប្រធានអចិន្ត្រៃយ៍ជាច្រើនរូបដូចជា៖ ឧកញ៉ាឃុនសៀឧកញ៉ាតេងឡាយឧកញ៉ាថៃវ៉ាន់ឧកញ៉ា ឡុច សារ៉េត ឧកញ៉ាហាន់ឃៀងឧកញ៉ាជឹមឃានឧកញ៉ាហេងលីលោកអ៊ឹងហុងម៉េងលោកហោម៉េនលោកអេងស៊ាងលោកបូរ៉េត  លោក ឈាវ គួកស៊ីង ប្រធានសមាគមសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជា លោកហ្វាន ជួកជី ប្រធានសភាពាណិជ្ជកម្មលាវនីងនៅកម្ពុជា លោក ហ្សានអ៊ិនហ្វាង ទីប្រឹក្សាកិត្តិយស  តំណាងថ្នាក់ដឹកនាំសមាគមនិកាយចិនហុកគៀន នៅកម្ពុជា និងតំណាងក្រុមយុវជននៃសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា ជាច្រើនចូលរួម។ 柬华理事总会、福建会馆向谢速帕拉副总理致上《感谢状》

ក្នុងជំនួបនេះ ឧកញ៉ា ពុង ឃាវសែក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្ត អនុគ្រោះដ៏ស្មោះសររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងទទួលបាននូវក្តីអណិតគាំទ្រពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជាសុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ទើបសមាគមនិកាយចិនហុកគៀននៅកម្ពុជា អាចទទួលបាននូវកម្មសិទ្ធិដី១៧.១២៥៥ហិចតាវិញ។

លោកឧកញ៉ា ពុង ឃាវសែបានបញ្ជាក់ថា ៖សមាគមសម្ពន័្ធខ្មែរចិន និងសមាគមហុកគៀន បានព្រមព្រៀងគ្នានឹងប្រើបា្រស់ដីនេះមួយចំណែកសម្រាប់កសាងជាមណ្ឌលថែទាំជនចាស់ជរាអនាថា ទុកជាកិច្ចការសង្គមកិច្ចនិងមនុស្សធម៌។ ក្រៅពីនេះ យើងអាចនឹងដាក់ជួលដីនេះសម្រាប់ជាចំណូលមកទ្រទ្រង់មណ្ឌលថែទាំជនចាស់ជរា និងការងារមនុស្សធម៌របស់សមាគម។

លោកប្រធានបានលើកឡើងថា៖បងប្អូនខ្មែរចិនបានឆ្លងកាត់ដំណាក់កាលប្រវត្តិសាស្ត្រនិងសភាពវេទនាល្វីងជូចត់ បែកបាក់គ្រួសារនារបបប្រល័យពូជសាសន៏។ ជាភ័ព្វសំណាងសម្តេចតេជោហ៊ុនសែននិងគណបក្សប្រជាជនបានសង្គ្រោះប្រជាជនទាន់ពេលវេលា បញ្ចប់សង្គ្រាម នាំមកនូវសន្តិភាពសម្រាប់ការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឡើងវិញ។ បងប្អូនខ្មែរចិនដែលមានចំនួនប្រហែល១លាននាក់ក្នុងនោះ ខ្មែរខ្សែស្រឡាយចិន៨០ម៉ឺននាក់ និងបងប្អូនចិនដែលមកធ្វើការវិនិយោគ និងប្រកបមុខជំនាញនៅកម្ពុជាជាអចិន្រ្តៃយ៍មានប្រមាណ២០ម៉ឺននាក់ បានចាត់ទុកកម្ពុជាជាមាតុភូមិរបស់ខ្លួនហើយខិតខំយ៉ាងសកម្មក្នុងមុខជំនួញរបស់ខ្លួន ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជា។

ឯកឧត្តម ជា សុផារ៉ា  ឧបនាយករដ្ឋមន្រី្តរដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានគាំទ្រនូវគំរោងសាងសង់មណ្ឌលថែទាំជនចាស់ជរាអនាថានេះ និងយល់ស្របតាមការអញ្ជើញរបស់អ្នកឧកញ៉ា ពុង ឃាវសែចូលរួមជាអធិបតីភាពបើកការដ្ឋានសម្រាប់គំរោងមណ្ឌលថែទាំជនចាស់ជរានាពេលខាងមុខនេះ ។ហើយឯកឧត្តមឧបនាយករដ្ឋមន្រី្តក៏បានក្រើនរលឹកដល់សមាគមសម្ព័ន្ធខ្មែរចិន និងសមាគមនិកាយចិនហុកគៀន អោយសាងសង់នូវរបងហ៊ុំព័ទ្ធដីនេះ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងជៀសវាសលើការរំលោភបំពាន ។

分享