សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាជូនប័ណ្ណថ្លែងអំណរគុណដល់ ក្រុម​គ្រូពេទ្យចិន

48
更多精采内容请下载官方APP: 苹果(iPhone)安卓(Android)安卓国内下载(APK)

សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាបានប្រគល់ប័ណ្ណថ្លែងអំណរគុណដល់ ក្រុម​គ្រូពេទ្យ អ្នកជំនាញវេជ្ជសាស្ត្រ ប្រយុទ្ធប្រឆាំងវីរ៉ុសកូវីដ១៩ នៃប្រទេសចិន ដើម្បីជាការថ្លែងអំនរគុណ ចំពោះក្រុមគ្រូពេទ្យជំនាញចិន ក្នុងការជួយប្រយុទ្ធបង្ការ ទប់ស្កាត់ ការរីករាលដាល នៃជំងឺរលាកផ្លូវដង្ហើម ដោយសារវីរ៉ុសកូវីដ១៩ ឲ្យកាន់តែមានប្រសិទ្ធិភាពនៅកម្ពុជា។

ក្រុម​គ្រូពេទ្យជំនាញបានធ្វើបទបង្ហាញស្តីពី វិធីបង្ការជំងឺរលាកផ្លូវដង្ហើម នារសៀលថ្ងៃទី៣  នៅសណ្ឋាគារភ្នំពេញ ។

ឧកញ៉ា ថៃ វ៉ាន់ ប្រធានប្តូរវេន និង អនុប្រធានអចិន្ត្រៃយ៍ ឧកញ៉ា ជា សឿន ឧកញ៉ាតេងឡាយ លោក គង់ សុខហុង , លោកហ្លួន ចាន់ហ៊ុយ សមាជិកក្រុមប្រឹក្សាភិបាល លោក សុក ហ៊ុយ អគ្គលេខា នៃសមាគមសម្ព័ន្ធខ្មែរ ចិន លោកជីង ជុនប្រធានសភាពាណិជ្ជកម្មចិន(កម្ពុជា) លោកស្រីអ៊ឹង ស៊ុយហួរ អគ្គលេខាសមាគម​អាណិកជន និង​ធុរកិច្ច ចិន ហុងកុង និង​ម៉ាកាវ នៅ​កម្ពុជា​  លោកស្រី វ័ង យ៉ុងម៉ីប្រធានសមាគមសហគ្រិនចមសាននៅកម្ពុជា លោកស្រីវ័ង ម៉ីហួយ ប្រធានសភាពាណិជ្ជកម្មចិនតៃវ៉ាន់នៅកម្ពុជា លោក ជឹង មីងយ៉ុង ប្រធានត្រួតពិនិត្យនៃសភាពាណិជ្ជកម្មចិនតៃវ៉ាន់នៅកម្ពុជា លោកប្រធានមន្ទីរពេទ្យហុង អិន និងលោកប្រធានមន្ទីរពេទ្យ ហ្វឹស ប៊ីធន ខេមបូឌា ឆាយណា បានចូលរួមក្នុងបទបង្ហាញនេះ  

លោក អាយ សៀង ប្រធានក្រុមគ្រូពេទ្យជំនាញចិនមានប្រសាសន៍ថា៖នៅពេល ក្រុមគ្រូពេទ្យជំនាញយើងបានមកដល់ប្រទេសកម្ពុជាទឹកដីដ៏ស្រស់បំព្រងនេះ យើងទទួលបានយកចិត្តទុកដាក់និងស្វាគមន៍យ៉ាងកក់ក្តៅពីប្រជាជនកម្ពុជា បងប្អូនកូនចៅចិន និងសហគ្រាសចិនជាច្រើន ។

លោកមានប្រសាសន៍ទៀតថា ៖នេះគឺជាទំនួលខុសត្រូវនឹងបន្ទុកដ៏ធ្ងន់ ប៉ុន្តែយើងមានទំនុកចិត្តតាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងចែករំលែកនូវសមិទ្ធិផលនិងបទពិសោធន៍ដែលយើងទទួលបានក្នុងរយៈពេលប្រយុទ្ធប្រឆាំងការរីករាលដាលនៃវីរ៉ុសជាង២ខែកន្លងទៅនេះដល់ក្រសួងសុខាភិបាលកម្ពុជា និង គ្រប់មជ្ឈដ្ឋានដែលកំពុងប្រយុទ្ធប្រឆាំងនឹងវិរ៉ុស ។ វីរ៉ុសនេះត្រូវបានអង្គការសុខភាពពិភពលោកចាត់ទុកជាជំងឺរាតត្បាតជាសកល ក្នុងពិភពលោកនេះ គ្មានទីកន្លែងណាមួយអាចគេចផុតពីការរាតត្បាតនោះទេ ។ ដូចនេះយើងទាំងអស់គ្នាត្រូវរួមសាមគ្គីគ្នា ខិតខំប្រឹងប្រែង រិះរកវិធីសាស្ត្រ ដើម្បីអោយវីរ៉ុសរាតត្បាតបញ្ចប់ក្នុងពេលឆាប់ៗ ។ ហើយយើងក៏សង្ឃឹមថាតាមរយៈការធ្វើបទបង្ហាញថ្ងៃនេះ អាចអោយអ្នកទាំងអស់គ្នាយល់កាន់តែច្បាស់ថែមទៀតអំពីវិធានការនៃការបង្ការរីករាលដាលនៃវីរ៉ុស នឹងយកចំនេះដឹងនេះចែករំលែកដល់អ្នកជុំវិញខ្លួន បងប្អូន និងមិត្តភក្តិផ្សេងទៀត ។

ក្នុងពិធីនេះ ឧកញ៉ា ថៃ វ៉ាន់ ប្រធានប្តូរវេននៃសមាគមសម្ព័ន្ធខ្មែរចិន បានអាននូវខ្លឹមសារលិខិតថ្លែងអំណរគុណរបស់ឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា ។

ឧកញ៉ាពុង ឃាវសែបានថ្លែងក្នុងលិខិតថ្លែងអំណរគុណនេះថា​៖ អ្នកទាំងអស់គ្នាបានមានវត្តមាននៅទីនេះ ដើម្បីសង្គ្រោះប្រជានជនទាំងអស់​ ស្របពេលដែលប្រជាជនកម្ពុជា​ និងបងប្អូនកូនចៅចិនកំពុងព្រួយបារម្ភអំពីស្ថានភាពនៃការរីករាលដាលនៃវីរ៉ុស នេះជាការផ្តល់ជាទំនុកចិត្តសម្រាប់យើងទាំងអស់គ្នា ។

លោកឧកញ៉ាមានប្រសាសន៍ទៀតថា ៖បច្ចុប្បន្ន ពិភពលោកកំពុងប្រឈមមុខនឹងការដកពិសោធន៍យ៉ាងតឹងរឹងនៃការរីករាលដាលនៃវីរ៉ុស ខណៈដែលមាតុភូមិប្រទេសកំពុងចាត់វិធានការបង្ការយ៉ាងសកម្មនៃការរីករាលដាលវីរ៉ុសក្នុងប្រទេសនោះ ​ ក៏បានជួយជ្រុមជ្រែងដល់បណ្តាប្រទេសផ្សេងៗក្នុងការចូលរួមទប់ស្កាត់នៃវីរ៉ុស តាមរយៈការឧបត្ថម្ភគ្រឿងបរិក្ខារ បញ្ជូនក្រុមជំនាញ ចែករំលែកនូវបទពិសោធន៍នៃវិធានការបង្ការ  រួមនឹងបណ្តាប្រទេសនានាជុំវិញពិភពលោកក្នុងការប្រយុទ្ធប្រឆាំងនៃការរីករាលដាលវីរ៉ុស ។

វត្តមានរបស់អ្នកទាំងអស់គ្នា គឺបង្ហាញអោយឃើញច្បាស់ពីការជួយគ្នាក្នុងគ្រាអាសន្ន ហើយក៏បានបញ្ជាក់នូវអត្ថន័យនៃប្រយោគឃើញពីមនោសញ្ចេតនាពិតក្នុងគ្រាអាសន្នដល់ប្រជាជនកម្ពុជា ។អរគុណអ្នកទាំងអស់គ្នា ក្រុមគ្រូពេទ្យជំនាញដ៏អស្ចារ្យ បងប្អូនកូនចៅចិននៅកម្ពុជាមានមោទនភាពដោយសារអ្នក  យើងមានភាពជឿជាក់យ៉ាងមុតមាំថា នឹងយកឈ្នះវីរ៉ុសនេះក្នុងពេលឆាប់ៗនេះ ។ សូមជូនពរអ្នកទាំងអស់ទទួលបានជ័យជំនះត្រលប់ទៅមាតុប្រទេសវិញ !

ក្នុងបទបង្ហាញនេះ តំណាងក្រុមគ្រូពេទ្យជំនាញបានណែនាំយ៉ាងក្បោះក្បាយអំពីវិធីសាស្ត្រនៃការបង្ការខ្លួន ការលាងដៃ និងពាក់ម៉ាសអោយបានត្រឹមត្រូវដល់ភ្ញៀវកិត្តិយស ។

ជាទីបញ្ចប់ ឧកញ៉ា ថៃ វ៉ាន់ ប្រធានប្តូរវេននៃសមាគមសម្ព័ន្ធខ្មែរចិន តំណាងដល់ឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា ប្រគល់ប័ណ្ណថ្លែងអំណរគុណដល់ ក្រុម​គ្រូពេទ្យចិន។

ខ្លឹមសារក្នុងប័ណ្ណថ្លែងអំណរគុណរួមមាន៖ អ្នកប្រយុទ្ធអាវស វិរៈបុរសប្រយុទ្ធប្រឆាំងនឹងជំងឺរាត្បាត ។សូមថ្លែងអំណរគុណយ៉ាងជ្រាលជៅវចំពោះការជួយជ្រុមជ្រែងដល់ប្រជាជនកម្ពុជាក្នុងការទប់ស្កាត់ ការរីករាលដាលនៃវីរ៉ុសកូវីដ១៩ ខ្ញុំសូមតំណាងដល់បងប្អូនកូនចៅចិនក្នុងប្រទេស សូមសំដែងការគោរពដោយស្មោះចំពោះអ្នកទាំងអស់គ្នា ។

分享