ក្រសួងសុខាភិបាល បានប្រកាសច្រានចោលព័ត៌មានដែលបានចុះផ្សាយថានៅតំបន់ខ្លះនៃសង្កាត់បឹងកេងកង១ធ្វើតេស្តរកកូវីដ-១៩

232
更多精采内容请下载官方APP: 苹果(iPhone)安卓(Android)安卓国内下载(APK)

យោងតាមការចុះផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា ទទក យប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណ ឌីន បានប្រកាសច្រានចោលព័ត៌មានដែលបានចុះផ្សាយថានៅតំបន់ខ្លះនៃសង្កាត់បឹងកេងកង១ធ្វើតេស្តរកកូវីដ-១៩។

លោកជំទាវ ឱ វណ្ណ ឌីន បានបញ្ជាក់ថា ព័ត៌មានខាងលើនេះជាព័ត៌មានប្រឌិត មិនពិតទេ ជាព័ត៌មានបំពុលសង្គម ហើយក្រសួងសុខាភិបាលសូមច្រានចោលទាំងស្រុង ។

អ្នកនាំពាក្យក្រសួងសុខាភិបាល អំពាវនាវដល់សាធារណជនបានជ្រាបថា រាល់ព័ត៌មានទាំងឡាយណាដែលមិនមានប្រភពចេញពីក្រសួងសុខាភិបាល គឺជាព័ត៌មានមិនពិត។

សូមអរគុណ

分享