កិច្ចសហប្រតិបត្តិការអន្តរជាតិមួយ បានដំឡើងកាមេរ៉ាចំនួន២ នៅតាមបណ្តោយផ្លូវជាតិលេខ២ (ចន្លោះស្ពានក្បាលថ្នល់ និង តាខ្មៅ) ក្នុងការតាមដានអំពីស្ថានភាពធ្វើដំណើរ ឥរិយាបទអ្នកបើកបរ និងពិនិត្យល្បើនរបស់យានយន្ត រ៉ឺម៉កខ្មែរ រ៉ឺម៉កឥណ្ឌា រ៉ឺម៉កលក់ដូរតាមផ្លូវ ម៉ូតូ និងកង់ជាដើម ដើម្បីវិភាគចរាចរណ៍កកស្ទះ ក្នុងរាជធានីភ្នំពេញ។
គំរោងនេះ ឧបត្ថម្ភដោយក្រសួងសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសហព័ន្ធអាល្លឺម៉ង់ ធ្វើការជាមួយភាគីពាក់ព័ន្ធដូចជា PPCA, MPWT និងក្រុមហ៊ុនលូម៉ា ស៊ីស្ទឹម (LUMA System) ដើម្បីបង្កើតបាននូវទីក្រុងចល័តប្រកបដោយនិរន្តរភាពនៅក្នុងតំបន់ហៅកាត់((SMMR)។