លោកជំទាវឧកញ៉ា ភាព ហៀក ប្រធានក្រុមប្រឹក្សាភិបាល និងជាស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង គ្រុប ត្រូវបានតែងតាំងជាប្រធានកតិ្តយសនៃសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា

124
更多精采内容请下载官方APP: 苹果(iPhone)安卓(Android)安卓国内下载(APK)

នៅរសៀលថ្ងៃទី១៧ ខែឧសភាតំណាងប្រតិភូនៃសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា បាន នាំយកលិខិតតែងតាំងជូនដល់លោកជំទាវឧកញ៉ា ភាព ហៀកផ្ទាល់នៅក្រុមហ៊ុន ជីប ម៉ុង គ្រុប ។

ដោយមានលោកហោ ម៉េន ប្រធានប្តូរវេនសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា អនុប្រធានអចិន្ត្រៃយ៍ឧកញ៉ា ជា សឿន、 ឧកញ៉ាថៃ វ៉ាន់ 、ឧកញ៉ា តេង ឡាយ 、លោក គង់ សុខហុង 、លោកអេង ស៊ាង 、លោកបូ រ៉េត 、លោកអ៊ឹង ហុងម៉េង និងលោក សុក  ហ៊ុយ លេខាប្រចាំការនៃសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា លោកជំទាវឧកញ៉ា ភាព ហៀកប្រធានក្រុមប្រឹក្សាភិបាល និងជាស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង គ្រុប និងឧកញ៉ា លាង ឃុនអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង គ្រុប ចូលរួមកម្មពិធី។

លោកហោ ម៉េន ប្រធានប្តូរវេនសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាមានប្រសាសន៍ថា៖ស្របពេលដែលលោកជំទាវឧកញ៉ា ភាព ហៀកកំពុងទទួលបានជោគជ័យក្នុងអាជីព លោកជំទាវក៏មិនភ្លេចនូវកិច្ចការសប្បុរសធម៌ ដោយបានឧបត្ថម្ភនូវថវិកាជាច្រើនដល់កាកបាទក្រហមកម្ពុជា ។ វត្តមានរបស់លោកជំទាវឧកញ៉ា ភាព ហៀកជាប្រធានកត្តិយសនេះ នឹងអាចពង្រឹងសមត្ថភាពសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាអោយកាន់តែខ្លាំងក្លា នឹងជាកម្លាំងជម្រុញយ៉ាងខ្លាំងមួយសម្រាប់សហគមន៍បងប្អូនខ្មែរ​ចិន ។

លោកមានប្រសាសន៍ទៀតថា៖ការប្រមូលផ្តុំនូវកម្លាំងរបស់បងប្អូនកូនចៅចិន ប្រៀបដូចជាមនុស្សម្នាក់ ចង្កៀងមួយ មនុស្សកាន់តែច្រើននោះនឹងកាន់តែមានពន្លឺភ្លឺ ។ ដូចជា លោកជំទាវឧកញ៉ា ភាព ហៀក ទទួលងារជាប្រធានកត្តិយសនេះ នឹងធ្វើអោយអនាគតរបស់សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាកាន់តែមានមានពន្លឺត្រចះត្រចង់ ។

លោកហោ ម៉េន ប្រធានប្តូរវេនក៏បានអាននូវសារលិខិតជូនពររបស់ឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា ។

ក្នុងលិខិតជូនពររបស់ឧកញ៉ា ពុង ឃាវសែបានបញ្ជាក់ថា៖តំាងនាមសមាជិកសមាជិការ នៃសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះ លោកជំទាវឧកញ៉ា ភាព ហៀក ដែលបា​នយល់ព្រមតាមសំណើររបស់យើងខ្ញុំ ទទួលងារជាប្រធានកត្តិយសនៃសមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា ។

លោកជំទាវឧកញ៉ា ភាព ហៀក  គឺជាស្ត្រីឆ្នើមដ៏ល្បីល្បាញមួយរូបនៅប្រទេសកម្ពុជា ដែលគួរអោយគោរព និងកោតសរសើរ ។ក្រុមហ៊ុនជីប ម៉ុងគ្រុប ក្រោមការដឹកនាំរបស់ លោកជំទាវឧកញ៉ា មានការវិវត្តកាន់តែប្រសើរឡើង ជាពិសេសលើវិស័យអចលនទ្រព្យ ការអភិវឌ្ឍទីក្រុងថ្មី វិស័យហិរញ្ញវត្ថុ -ល- មានសន្ទុះលូតលាស់លឿនគួរអោយកត់សម្គាល់ និងបានក្លាយទៅជាក្រុមហ៊ុនដ៏សំខាន់មួយសម្រាប់ប្រទេសកម្ពុជា ​ក្នុងការរូមចំណែកយ៉ាងសកម្មក្នុងការជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ។

ជាងនេះទៅទៀត លោកជំទាវឧកញ៉ា ក៏ជាសប្បុរសជនមួយរូបផងដែរ ដោយប្រកាន់ខ្ជាប់នូវឆន្ទៈជួយដល់ជនទីទាល់ក្រ  និងក្រុមងាយរងគ្រោះនៅក្នុងសង្គម តាមរយៈកាកបាទក្រហមកម្ពុជា ស្ថានប័នរដ្ឋ និងអង្កការសង្គមស៊ីវិលនានាចូលរួម ក្នុងការងារសប្បុរសធម៌ និងទទួលបានការកោតសរសើរយ៉ាងខ្លាំងពីគ្រប់មជ្ឈដ្ឋាន។

ក្នុងនាមសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា ដែលជាសមាគមតំណាងដល់បងប្អូនកូនចៅចិនធំបំផុតនៅប្រទេសកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រូលនិងរៀបចំលើកិច្ចការផ្សេងៗរបស់សហគមន៍បងប្អូនខ្មែរចិន ដោយផ្តោតលើគោលការណ៍លើកកម្ពស់វប្បធម៌ប្រពៃណីចិន  អភិវឌ្ឍវិស័យអប់រំ ជម្រុញការអភិវឌ្ឍន៍សហគមន៍បងប្អូនខ្មែរចិន បម្រើដល់ការអភិឌ្ឍន៍ប្រទេសជាតិ លើកកម្ពស់មិត្តភាពកម្ពុជា – ចិន និងតាមរយៈការបង្កើតកម្មវិធីសប្បុរសធម៌ជាច្រើន ដែលអំណោយផលដល់ការអភិវឌ្ឍនិងវឌ្ឍនភាពរបស់សហគមន៍ចិន។ ថ្វីត្បិតតែការលះបង់របស់យើងធំខ្លាំងណាស់ តែយើងរីករាយនឹងធ្វើវា ហើយយើងក៏ថ្លែងអំណរគុណដល់ ​លោកជំទាវឧកញ៉ា ដែលតែងតែគាំទ្រជានិច្ចដល់កិច្ចការរបស់សមាគមយើង ដោយបានឆ្លើយតបតាមអំពាវនាវរបស់សមាគមចិន ជួយដោះស្រាយនូវការលំបាករបស់បងប្អូនសហគមន៍ខ្មែរចិន គាំទ្រវិស័យអប់រំភាសាចិន ពិសេសជាងនេះទៅទៀត ក្នុងអំឡុងពេលប្រទេសចិនកំពុងជួបវិបត្តិការរីករាលដាលនៃ វីរុសកូវីដ-១៩ លោកជំទាវឧកញ៉ា បានឧបត្ថម្ភទឹកប្រាក់ចំនួន ២ម៉ឺនដុល្លារអាមេរិកតាមរយៈសមាគមសម្ព័ន្ធខ្មែរចិន  ដើម្បីជាការជួយគាំទ្រដល់ប្រទេសចិនដែលជាប្រទេសដើមកំណើតដូនតាក្នុងការប្រយុទ្ធបង្ការ ទប់ស្កាត់ ការរីករាលដាលនៃ វីរុសកូវីដ-១៩អោយមានប្រសិទ្ធភាព ។

ថ្ងៃនេះ យើងទាំងអស់គ្នាមានសេចក្តីសោមនស្សរីករាយ និងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ លោកជំទាវឧកញ៉ា ក្នុងក្រុមគ្រួសារដ៏ធំមួយនេះ និងក្លាយជាប្រធានកត្តិយសនៃសមាគមសម្ព័ន្ធខ្មែរចិន ។យើងខ្ញុំជឿជាក់ថា លោកជំទាវឧកញ៉ា ភាព ហៀក នឹងបន្ត រួមចំណែកក្នុងការអភិវឌ្ឍសហគមន៍បងប្អូនខ្មែរចិនអោយកាន់តែរីកចំរើនបន្ថែមទៀត ។

ជាទីបញ្ចប់ ខ្ញុំបាទសូមជូនពរដល់ក្រុមហ៊ុន ជីប ម៉ុង គ្រុប ដំនើរការកាន់តែល្អប្រសើរ សូមជូនពរ លោកជំទាវឧកញ៉ា ភាព ហៀក ព្រមទាំងក្រុមគ្រួសារមានសុខភាពមាំមួន មានសុភមង្កលក្នុងក្រុមគ្រួសារ សិរិសួស្តី និងជោគជ័យគ្រប់ភារកិច្ច !

លោកជំទាវឧកញ៉ា ភាព ហៀកបានថ្លែងអំនរគុណយ៉ាងជ្រាលជ្រៅចំពោះការជឿទុកចិត្ត ។

លោកជំទាវក៏បានបង្ហាញឆន្ទៈនឹងសហការជាមួយថ្នាក់ដឹកនាំសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា ដើម្បីបំរើការងារសហគមន៍បងប្អូនខ្មែរចិន និងវិស័យអប់រំភាសាចិនអោយកាន់តែច្រើន ។

分享