សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាបានរៀបចំសិក្ខាសិលាស្តីពីវិស័យអប់រំភាសាចិន

68
更多精采内容请下载官方APP: 苹果(iPhone)安卓(Android)安卓国内下载(APK)

នាព្រឹកថ្ងៃទី២៦ សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាបានរៀបចំសិក្ខាសិលាស្តីពីវិស័យអប់រំភាសាចិន ដើម្បីពិភាក្សាគ្នាអំពីបញ្ហានានាដែលកើតឡើងក្នុងវិស័យអប់រំភាសាចិនតាមបណ្តាសាលារៀនចិនទូទាំងប្រទេស ក្នុងអំឡុងពេលការរីករាលដាលនៃជំងឺកូវិដ១៩ ។ អង្គពិធីបានមូលមតិគ្នា សម្រេចថាគ្រប់សាលារៀនចិនទូទាំងប្រទេស ប្រកាន់ខ្ជាប់គោលការណ៍មិនល្មើសនឹងបម្រាមរបស់រាជរដ្ឋាភិបាល នឹងបន្តអនុវត្តតាមកាលវិភាគសិក្សាប្រចាំឆមាសដើមដែលបានកំណត់ ដោយបន្តការងារបង្រៀនតាមប្រព័ន្ធអ៊ីនធើណែត រហូតដល់រាជរដ្ឋាភិបាលសម្រេចលុបបម្រាម ។

​ ឧកញ៉ា ហាន់ ឃៀងប្រធានប្តូរវេននៃសមាគមសម្ព័នខ្មែរចិននៅកម្ពុជា អនុប្រធានអចិន្ត្រៃយ៍មានដូចជាឧកញ៉ា តេង ឡាយ ឧកញ៉ា ថៃ វ៉ាន់ លោក គង់ សុខហុង អនុប្រធាន លោក ឈរ ណារី  លេខាប្រចាំការ លោក សុក ហ៊ុយ  តំណាងសាលារៀនទួនហ្វា តំណាងសាលារៀនឈុង ជឹង តំណាងសាលារៀនក្វាងចាវ តំណាងសាលារៀន ប៊ិន សៀង តំណាងសាលារៀន ជីប សេង តំណាងសាលារៀនលិប ឃុន តំណាងសាលារៀន ពួយ​ ហ្វា ឫស្សីកែវ តំណាងសាលារៀន តុង ស៊ីងតាខ្មៅ តំណាងសាលារៀន ហួរ ខៀវកំពង់ស្ពឺ តំណាងសាលារៀន ឃី ហួរ ឧដុង្គ តំណាងសាលារៀន ហួរ ម៉េង តំណាងសាលារៀន ចុង វ៉ា ឈ្លូង ចូលរួមក្នុងសិក្ខាសាលា ។

ក្នុងជំនួបនេះ តំណាងចូលរួមទាំងអស់ បានលើកឡើងពីបញ្ហាដែលជួបប្រទះក្នុងអំឡុលពេលការរីករាលដាលនៃជំងឺកូវិដ១៩ ដូចជាបញ្ហាបង្រៀន ប្រាក់បៀវត្សរបស់គ្រូបង្រៀន ការបើកបវេស្សមកាលថ្មី និងការចុះឈ្មោះចូលរៀនជាដើម ដើម្បីលើកយកមកពិភាក្សាគ្នា ។

គ្រប់តំណាងសាលារៀនទាំងអស់បានធ្វើការណែនាំអំពីបច្ចុប្បន្នភាពនៃការបង្រៀនតាមបណ្តាសាលារៀននានា ដល់ថ្នាក់ដឹកនាំសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា ។

ទាំងអស់គ្នាបានលើកឡើងថា៖ បច្ចុប្បន្ន តាមបណ្តាសាលារៀន បាននឹងកំពុងអនុវត្តការបង្រៀនតាមប្រព័ន្ធអ៊ឺនធើណែត និងជាលក្ខណៈធ្វើជាវីដេអូរបង្រៀន ដើម្បីអាចអោយសិស្សានុសិស្សទាំងអស់ អាចសិក្សានៅផ្ទះដោយខ្លួនឯង ។ ម៉្យាងទៀត លោកគ្រូអ្នកគ្រូក៏បានជំរុញដល់អាណាព្យាបាលទាំងអស់ត្រូវត្រួតពិនិត្យនូវការសិក្សារបស់កូនៗ នឹងមកទទួលយកកិច្ចការផ្ទះនៅសាលារៀនក្នុងមួយសប្តាហ៍ម្តង ។

យោងតាមកាលវិភាគសិក្សាប្រចាំឆមាសដែលបានកំណត់ ថ្នាក់ដឹកនាំសមាគមសម្ព័ន្ធខ្មែរចិន នឹងតំណាងសាលារៀនចិនទាំងអស់បានមូលមតិគ្នា សម្រេចថា ថ្វីត្បិតក្នុងពេលការរីករាលដាលនៃជំងឺកូវិដ១៩ គ្រប់សាលារៀនចិនទាំងអស់បានផ្អាកការសិក្សាជាបណ្តោះអាសន្ន ប៉ុន្តែសាលារៀនចិនទូទាំងប្រទេស នឹងបន្តអនុវត្តតាមកាលវិភាគសិក្សាប្រចាំឆមាសដើមដែលបានកំណត់ មានន័យថា ក្នុងអំឡុងពេលពាក់កណ្តាលខែកក្កដា នឹងត្រូវបញ្ចប់ឆមាស រហូតដល់ចុងខែសីហា នឹងបើកបវេស្សមកាលថ្មី ។

ពាក់ព័ន្ធនឹងពិន្ទុប្រលងរបស់សិស្សានុសិស្ស ថ្នាក់ដឹកនាំយល់ថា ៖ គ្រប់សាលារៀនទាំងអស់អាចវាយតម្លៃទៅតាមកិច្ចការដែលសិស្សានុសិស្សប្រគល់មកវិញ នឹងការរៀនតាមបណ្តាញអ៊ឹនធើណេតដើម្បីដាក់ពិន្ទុ ។ រី​ឯសិស្សានុសិស្សដែលថ្នាក់សិក្សាដែលត្រូវចូលរួមប្រឡងឡើងថ្នាក់នឹងបញ្ចប់ថ្នាក់ ត្រូវយោងទៅតាមពិន្ទុរបស់សិស្សានុសិស្ស ដើម្បីជាការសម្រេចរួច រង់ចាំទាល់តែក្រសួងអប់រំអនុម័ត ទើបធ្វើការប្រលង ។

ពាក់ព័ន្ធនឹងប្រាក់បៀវត្សរបស់គ្រួបង្រៀន ដោយសារតែស្ថានភាពរបស់សាលារៀននីមួយៗខុសៗគ្នា ដូចនេះសមាគមសម្ព័ន្ធខ្មែរចិនយល់ថា គ្រប់បណ្តាសាលារៀនទាំងអស់គួរយោងទៅតាមស្ថានភាពជាក់ស្តែងរបស់សាលារៀន ធ្វើការដោះស្រាយបញ្ហាប្រាក់បៀវត្សនេះដោយសមគួរ។ នៅពេលបើកបវេស្សមកាលថ្មី អាចយោងតាមថ្លៃសិក្សាដែលប្រមូលបាន រៀបចំប្រាក់បៀវត្សជាគ្រួបង្រៀនសាជាថ្មី សង្ឃឹមថា លោកគ្រួ អ្នកគ្រូទាំងអស់អាចយោគយល់ ។

ឧកញ៉ាតេង ឡាយ អនុប្រធានអចិន្ត្រៃយ៍នៃសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា បានណែនាំអំពីស្ថានភាពបង្រៀន នៃសាលារៀនកាង ហួរ ខេត្តព្រះសីហនុនាបច្ចុប្បន្ន ។

លោកឧកញ៉ាបានមានប្រសាសន៍ថា៖ ចាត់តាំងពីរាជរដ្ឋាភិបាលប្រកាសបិទសាលារៀនទូទាំងប្រទេសមក សាលារៀនកាង ហួរបានរៀបចំកាលវិភាគបង្រៀនតាមប្រព័ន្ធអ៊ីនធើណេត ហើយនាយកសាលាក៏បានបង្កើតថ្នាក់បណ្តុះបណ្តាលការបង្រៀនតាមប្រព័ន្ធអ៊ីនធើណេតដល់លោកគ្រូអ្នកគ្រូផងដែរ ។

ឧកញ៉ា ហាន់ ឃៀងប្រធានប្តូរវេនៃសមាគមសម្ព័នខ្មែរចិននៅកម្ពុជាមានប្រសាសន៍ថា៖ ការរីករាលដាលនៃជំងឺកូវិដ១៩បានជះឥទ្ធិពលយ៉ាងខ្លាំងដល់បណ្តាប្រទេសក្នុងពិភពលោក មិនត្រឹមតែសាលារៀនចិនប៉ុណ្ណោះទេ វិស័យអប់រំគ្រប់ជាន់ថ្នាក់ក៏ទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរផងដែរ ។

ឧកញ៉ា ហាន់ ឃៀងក៏បានថ្លែងអំនរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំតាមបណ្តាសាលារៀននិងលោកគ្រូអ្នកគ្រូទាំងអស់ផងដែរ  ។ លោកឧកញ៉ាមានប្រសាសន៍ទៀតថា ៖ដោយសារតែអ្នកទាំងអស់គ្នាមានសមត្ថភាពខ្ពស់អាចសម្របបានគ្រប់កាលទេសៈ ទើបវិស័យអប់រំភាសាចិនអាចដំណើរការបានយ៉ាងប្រសើរក្នុងស្ថានភាពបែបនេះ ។

លោកឧកញ៉ាមានប្រសាសន៍ទៀតថា ៖ក្នុងអំឡុងពេលការរីករាលដាលនៃជំងឺកូវិដ១៩ យើងទាំងអស់គ្នាមិនអាចសន្មត់បានថាសិស្សានុសិស្សអាចវិលត្រលប់មកសាលារៀនវិញនៅពេលណានោះទេ ។ ដូចនេះ យើងត្រូវតែអនុវត្តតាមការនែនាំរបស់រាជរដ្ឋាភិបាល បង្កើតថ្នាក់បង្រៀនតាមប្រព័ន្ធអ៊ឹងធើណេត រៀបចំកិច្ចការផ្ទះដល់សិស្សានុសិស្ស ព្រមទាំងធ្វើការទំនាក់ទំនងរវាងគ្រូនិងសិស្សតាមការបង្រៀនតាមប្រព័ន្ធអ៊ឹងធើណេតផងដែរ។

ក្នុងជំនួបនេះ ថ្នាក់ដឹកនាំនឹងតំណាងសាលារៀនក៏លើកឡើងពីបញ្ហា នៃការបើកបវេស្សមកាលថ្មីនេះមកពិភាក្សាគ្នា ដើម្បីរកដំណោះស្រាយដោយស្របតាមអនុលោមរបស់រាជរដ្ឋាភិបាល រៀបចំការបង្រៀន ថ្លៃសិក្សា និងប្រាក់បៀរវត្សគ្រូអោយបានសមស្រប។អ្នកទាំងអស់គ្នាយល់ឃើញថា៖   ការបង្រៀនតាមប្រព័ន្ធអ៊ឹនធើណេត និងធ្វើកំណែលើកិច្ចការរបស់សិស្សត្រូវមានការចូលរួមយ៉ាងសកម្មពីថ្នាក់ដឹកនាំសាលារៀន និងលោកគ្រូអ្នកគ្រូ ដូចនេះយើងជឿជាក់ថា អាណាព្យាបាលទាំងអស់នឹងយោគយល់ព្រមទាំងចុះឈ្មោះអោយកូនចៅចូលរៀនជាពុំខាន ។

 

分享