សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា និងសមាគមនិកាយចិនហុកគៀននៅកម្ពុជា បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការដី

12
更多精采内容请下载官方APP: 苹果(iPhone)安卓(Android)安卓国内下载(APK)

សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា និងសមាគមនិកាយចិនហុកគៀននៅកម្ពុជា បាន​ប្រារពពិធីចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការដី នាថ្ងៃទី២៨ព្រឹក នៅទីស្នាក់ការកណ្តាលសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា ។

ឯកឧត្តម លីជា ទីប្រឹក្សាស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា លោកជំទាវឧកញ៉ា ភាព ហៀក ឧត្តមទីប្រឹក្សាសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា ឧកញ៉ាពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរចិន ឯកឧត្តម ប៉ាង ណាំ ប្រធានត្រួតពិនិត្យ លោក អេង ស៊ាង ប្រធានប្តូរវេន អនុប្រធានអចិន្ត្រៃយ៍ជាច្រើនរួប តំណាងក្រុមយុវជន លោក សេង ស៊ីហេង ប្រធានសមាគមនិកាយចិនហុកគៀននៅកម្ពុជា និងលោក ស្រី វ៉ិន ហ៊ុន អគ្គលេខានៃសមាគមនិកាយចិនហុកគៀន និងភ្ញៀវកិត្តិយសជាច្រើនរូបចូលរួម ។

លោក ស្រី វ៉ិន ហ៊ុន អគ្គលេខានៃសមាគមនិកាយចិនហុកគៀន បានថ្លែងអំនរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា ដែលបានជួយសម្រុះសម្រួលអស់ពីសមត្ថភាពក្នុងការទាមទារកម្មសិទ្ធិកាន់កាប់ដីមកអោយសមាគមវិញ ។

លោកស្រីមានប្រសាសន៍ថា​៖អតីតដីបញ្ចុះសពរបស់សមាគមនិកាយចិនហុកគៀននៅកម្ពុជាមានផ្ទៃដីសរុប 17.1255ហិកតា ដែលមានទីតាំងស្ថិតនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ គឺជាកេរតំណែល របស់ដូនតាចិនហុកគៀនបន្សល់ទុកអោយកូនចៅយើងជំនាន់ក្រោយ៕ ប៉ុន្តែ អស់រយៈពេលជាច្រើនឆ្នាំមកនេះ ថ្វីត្បិតតែសមាគមនិកាយចិនហុកគៀនប្រឹងប្រែងទាមទារដីនេះមកវិញ ក៏មិនអាចដោះស្រាយវិបត្តិដីធ្លីនេះបានឡើយ ។តែជាសំណាង យើងទទួលបាននូវការជួយជ្រុមជ្រែងពីលោកប្រធាន ពុង ឃាវសែ និងថ្នាក់ដឹកនាំសមាគមសកម្ព័ន្ធខ្មែរចិន ដែលបានទំនាក់ទំនងផ្ទាល់នឹងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ទើបអាចអោយយើងទទួលបានប័ណ្ណកាន់កាប់អចលនវត្ថុនៃដីសរុប 17.1255ហិកតានេះ ។ សមាជិក សមាជិកាទាំងអស់នៃសមាគមនិកាយចិនហុកគៀននៅកម្ពុជាមានសេចក្តីអំនរអរគុណយ៉ាងជ្រាលជ្រៅ ។ ម៉្យាងវិញទៀត ប័ណ្ណកាន់កាប់អចលនវត្ថុរបស់សាលារៀនចិន ប៊ិន សៀង ក៏ទទួលបានការជួយជ្រុមជ្រែងពីលោកប្រធាន ពុងឃាវសែផងដែរ ។

លោកស្រីមានប្រសាសន៍ទៀតថា៖ ប្រសិនបានគ្មានការជួយជ្រុមជ្រែងពីសមាគមសម្ព័ន្ធខ្មែរចិននោះទេ យើងក៏មិនអាចទាមទារសិទ្ធិកាន់កាប់លើផ្ទៃដី 17.1255ហិកតានេះបានដែរ។ដើម្បីជាការចូលរួមចំណែកការងារសង្គម  និងផ្តល់ប្រយោជន៍ដល់បងប្អូនខ្មែរ-ចិន​  នៃសង្គមទាំងមូល សមាគមនិកាយចិនហុកគៀន បានស្ម័គ្រចិត្តផ្តល់សិទ្ធប្រើប្រាស់យូរអង្វែងដោយឥតលក្ខខណ្ឌដល់សមាគមសម្ព័ន្ធខ្មែរចិន មានសិទ្ធពេញលេញក្នុងការប្រើប្រាស់  និងគ្រប់គ្រងចំណែកដីទំហំ  5.1255ហិកតា នៃផ្ទៃដីសរុបយកមកកសាងរចនាសម្ត័ន្ធពាក់ព័ន្ធ ។ថ្ងៃនេះ យើងផ្តិតមេដៃលើឯកសារពាក់ព័ន្ធ នឹងយកផ្ទៃដីសរុបទំហំ 17.1255 ហិកតា ដែលស្ថិតនៅក្រោមឈ្មោះ សមាគមនិកាយចិនហុកគៀននៅកម្ពុជាបែងចែកជា 02ប្លង់ ដោយសិទ្ធិកាន់កាប់អចលនវត្ថុលើផ្ទៃដី 12ហិកតា គឺសមាគមនិកាយចិនហុកគៀនជាអ្នកគ្រប់គ្រងដោយខ្លួនឯង រីឯផ្ទៃដីទំហំ 5.1255ហិកតា ប្រគល់សិទ្ធិគ្រប់គ្រងពេញសិទ្ធិទៅឲ្យសមាគមសម្ព័ន្ធខ្មែរចិន។

យើងសូមថ្លែងអំនរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមសម្ព័ន្ធខ្មែរចិន មិនត្រឹមតែជួយទាមទារអោយយើងនូវវិញ្ញាបនប័ត្រដីធ្លីប៉ុណ្ណោះទេ ថែមទាំងឧបត្ថម្ភជួយសាងសង់របងហ៊ុំព័ទ្ធលើដី17.1255 ហិកតា ប្រវែង 2000 ម៉ែត្រ និងក្រាលផ្លូវចំនួន1ខ្សែទៀត ។ កសាង​ វិហារនិងមជ្ឈមណ្ឌលសកម្មភាព។ល។ស្ថិតនៅក្នុងក្របខណ្ឌដើម្បីបំរើដល់សហគមន៍ និងបុគ្គលដែលជាបងប្អូនខ្មែរខ្សែស្រឡាយចិន ដែលកំពុងត្រូវការជំនួយ ។

លោកស្រីមានប្រសាសន៍ថា៖ ចាប់តាំងពីសមាគមនិកាយចិនហុកគៀនបានបង្កើតមក ប្រកាន់ខ្ជាប់នូវគោលការណ៏ ជម្រុញមិត្តភាពកម្ពុជា​ ចិន និងលើកតម្កើងសេដ្ឋកិច្ច  និងសង្គមអោយរីកចម្រើន ។ ទាមទារអត្ថប្រយោជន៍ដល់បងប្អូនចិនហុកគៀន មានសាមគ្គីភាព និងជួយជ្រុមជ្រែង រវាងបណ្តាបងប្អូនតាមសមាគម សមាគមត្រកូល តាមបណ្តាសាលារៀនចិន និង សហការយ៉ាងសកម្មជាមួយសមាគមសម្ព័ន្ធខ្មែរ  ចិនសម្រាប់សកម្មភាពសប្បុរសធម៌  យើងមិនប្រកាន់ជាតិសាសន៍ និងក្រុម ដរាបណា  ជាសកម្មភាពសប្បុរសដែលអំណោយផលដល់ការអភិវឌ្ឍសង្គម និងវិបុលភាពយើងនឹងខិតខំឱ្យអស់ពីសមត្ថភាពដើម្បីផ្តល់ការគាំទ្រ។

ឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា មានប្រសាសន៍ថា៖ការប្រើប្រាស់លើដីនេះ នឹងផ្តល់ភាពចម្រុងចម្រើនដល់បងប្អូនខ្មែរខ្សែស្រឡាយចិន ។

លោកប្រធាន ពុង ឃាវសែបានមានប្រសាសន៍ថា៖ សមាគមនិកាយចិនហុកគៀននៅកម្ពុជាបានប្រឹងប្រែងទាមទារអតីតដីបញ្ចុះសពរបស់សមាគមនិកាយចិនហុកគៀនដែលមានទីតាំងស្ថិតនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ អស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែការដោះស្រាយវិវាទដីធ្លីគឺជួយនឹងបញ្ហាជាច្រើន នឹងបានទំនាក់ទំនងសុំការជួយផ្សះផ្សាពីអាជ្ញាធរមានសមត្ថកិច្ចជាច្រើនលើកច្រើនសារមកហើយប៉ុន្តែមិនទទួលបានជោគជ័យ។ បន្ទាប់មក ដោយមានការស្នើសុំជំនួយពីសមាគមនិកាយចិនហុកគៀន សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាបានស្នើសុំថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងបានបញ្ជាក់ថាដីដែលជាអតីតដីបញ្ចុះសព ដែលដូនតាចិនហុកគៀនបន្សល់ទុកអោយកូនចៅជំនាន់ក្រោយ ដើម្បីប្រើប្រាស់ជាការងារសប្បុរសធម៌ ។ ដូចនេះ សង្ឃឹមថានឹងទាមទារដីនេះមកវិញ ដើម្បី ការងារសប្បុរសធម៌ ។ ថ្នាក់ដឹកនាំរាជដ្ឋាភិបាលបានមើលឃើញនូវទឹកចិត្ត ដ៏ដូចជា ការចូលរួមយ៉ាងសំខាន់ពីបងប្អូនខ្មែរខ្សែស្រឡាយចិនក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ទើបឯកភាពផ្តល់សិទ្ធិអោយយើងធ្វើប្លង់កម្មសិទ្ធិនេះ ។

លោកប្រធានមានប្រសាសន៍ទៀតថា៖ ដើម្បីសម្រេចនូវការសន្យាចំពោះរាជរដ្ឋាភិបាល ក្នុង ការចូលរួមចំណែកការងារសង្គម  និងផ្តល់ប្រយោជន៍ដល់បងប្អូនខ្មែរ-ចិននៃសង្គមទាំងមូល សមាគមនិកាយចិនហុកគៀន បានស្ម័គ្រចិត្តផ្តល់សិទ្ធប្រើប្រាស់យូរអង្វែងដោយឥតលក្ខខណ្ឌដល់សមាគមសម្ព័ន្ធខ្មែរចិន មានសិទ្ធពេញលេញក្នុងការប្រើប្រាស់  និងគ្រប់គ្រងចំណែកដីទំហំ  5.1255ហិកតា នៃផ្ទៃដីសរុបយកមកកសាងរចនាសម្ត័ន្ធពាក់ព័ន្ធ ក្នុងការបម្រើការងារសង្គម ​និងបងប្អូនខ្មែរខ្សែស្រឡាយចិនជា ក្រុម រឺបុគ្គល ដែលត្រូវការជំនួយ ។

 

លោកប្រធានបន្ថែមទៀតថា៖ដើម្បីធានាថាអាចប្រើប្រាស់“ដីគម្រោងមនុស្សធម៌ខ្មែរ-ចិន”មានទំហំ5.1255ហិកតានេះដោយស្របច្បាប់ សមាគមនិកាយចិនហុកគៀន ស្ម័គ្រចិត្តធ្វើ “វិញ្ញាបនបត្រសម្គាល់សិទ្ធិប្រើប្រាស់អចិន្រ្តៃយ៍”នៃ “ដីគម្រោងមនុស្សធម៌ខ្មែរ-ចិន”ជូនសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា ដោយឥតលក្ខខណ្ឌ ដោយក្នុងអំឡុងពេលប្រើប្រាស់មិនគិតថ្លៃឈ្នួលដីឡើយ ប៉ុន្តែ សមាគមសម្ព័ន្ធខ្មែរចិនត្រូវទទួលបន្ទុកដោះស្រាយរាល់កាត្វកិច្ចពន្ធនិងការចំណាយផ្សេងៗ ដែលកើតចេញពីការប្រើប្រាស់ដី5.1255ហិកតានេះ។

ដូចនេះ សមាគមនិកាយចិនហុកគៀន ស្ម័គ្រចិត្តយកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ មានផ្ទៃដីសរុបទំហំ 17.1255 ហិកតាដែលស្ថិតនៅក្រោមឈ្មោះ សមាគមនិកាយចិនហុកគៀននៅកម្ពុជា កាត់ជា 02ប្លង់

ក្នុងនោះវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុមានផ្ទៃដីទំហំ 12ហិកតា ភាគី“ខ”ជាអ្នកគ្រប់គ្រងដោយខ្លួនឯង រីឯវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុមានផ្ទៃដីទំហំ 5.1255ហិកតា ប្រគល់សិទ្ធិគ្រប់គ្រងពេញសិទ្ធិទៅឲ្យភាគី“ក” ។

លោកប្រធានប្រសាសន៍ទៀតថា៖ យើងកំពុងតែសាងសង់របងថ្មហ៊ុំព័ទ្ធដី ទំហំ 17.1255 ហិកតា ព្រមទាំងក្រាលផ្លូវមួយខ្សែដែលស្ថិតនៅចន្លោះដី 12 ហិកតា និង  ដី 5.1255ហិកតា និងកសាង​ វិហារនិងមជ្ឈមណ្ឌលសកម្មភាព ដែលស្ថិតនៅក្នុងក្របខណ្ឌ “ដីគម្រោងមនុស្សធម៌ខ្មែរ-ចិន” ព្រមទាំងរចនាសម្ព័ន្ធពាកើព័ន្ធតាមរតម្រូវការរបស់សហគមន៍ចិន ។ខ្ញុំជឿជាក់ថា ក្រោមការគាំទ្រពីថ្នាក់ដឹកនាំ និងបងប្អូនសហគមន៍ចិនទាំងអស់ ការប្រើប្រាស់ដីនេះ នឹងផ្តល់ភាពចម្រុងចម្រើនដល់បងប្អូនខ្មែរខ្សែស្រឡាយចិន ។

ទីប្រឹក្សាលី ជា ៖ ការចេញមុខសម្របសម្រួលពីរាជរដ្ឋាភិបាល គឺបញ្ជាក់អោយច្បាស់នូវចំណងមិត្តភាពរវាងកម្ពុជា ចិន និងការរួមចំណែកពីសហគមន៍ចិន

ទីប្រឹក្សាលី ជា តំណាងអគ្គរដ្ឋទូត វ៉ាង វិនធាន និងស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា សម្តែងនូវអំណរសារទរចំពោះ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះផងដែរ ។

លោកមានប្រសាសន៍ថា៖ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ គឺជាកម្មវិធីដ៏វិសេសវិសាលមួយសម្រាប់ សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា និងសមាគមនិកាយចិនហុកគៀន នៅកម្ពុជា ។ ទីបំផុត ដីដែលមាន ទំហំ 17.1255 ហិកតាអាចវិលត្រលប់មកបងប្អូនខ្មែរខ្សែស្រឡាយចិនជាអ្នកកាន់កាប់វិញ  ។ ខ្លួនខ្ញុំផ្ទាល់គិតថា អាចសបញ្ជាក់បាននូវបញ្ហាដូចខាងក្រោមនេះ ៖

ទីមួយ ទំនាក់ទំនងរវាងកម្ពុជា និង​ចិនគឺមានលក្ខណៈល្អប្រសើរ  សម្តេចនាយករដ្ឋមន្ត្រី​ ហ៊ុនសែន បានគាំទ្រយ៉ាងពេញទំហឹង និងយល់ច្បាស់ ពីអាជីវកម្មរបស់បងប្អនខ្មែរខ្សែស្រឡាយចិន ហើយយើងទាំងអស់គ្នាក៏បានដឹងផងដែរថា បច្ចុប្បន្ន ទំនាក់ទំនងរវាងកម្ពុជា និង​ចិនគឺគឺវិវិត្តយ៉ាងល្អប្រសើរ ប្រទេសទាំងពីរបានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុយជ្រោយ  ហើយប្រទេសកម្ពុជា ក៏ជាដៃគូប្រតិបត្តិការលើំគម្រោង ខ្សែក្រវ៉ាត់មួយ ផ្លូវមួយរបស់ប្រទេសចិន ។ លោក ស៊ី ជីងពីន បានចាត់ទុកប្រទេសកម្ពុជាជាមិត្តដែកថែប ហើយនេះជាការវាយតម្លៃមួយដ៏កម្រមាននៅក្នុងពិភពលោក  សម្តេចនាយករដ្ឋមន្ត្រី​ ហ៊ុនសែនបានបង្កើតទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយមេដឹកនាំជាច្រើនជំនាន់ ។ ក្នុងអំឡុងពេលការរីករាលដាលនៃជំងឺ​ សម្តេចហ៊ុនសែន ក៏បានធ្វើទស្សនកិច្ចនៅប្រទេសចិនជាពិសេស ហើយ លោក ស៊ី ជីងពីនក៏បានសន្យាផងដែរថា កាលដែលការរីករាលដាលនៃជំងឺ​កូវីដបានបញ្ចប់ ហើយប្រហែលជាអាចក្នុងខែសីហានេះថ្នាក់ដឹកនាំជាតិដំបូងគេ ដែលលោកនឹងអញ្ជើញមកទស្សនកិច្ចនៅប្រទេសចិន គឺសម្តេចនាយករដ្ឋមន្ត្រី​ ហ៊ុនសែន ។ នេះគឺជាការបញ្ជាក់អោយឃើញពីការជឿទុកចិត្តរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ហើយនេះក៏ជាហេតុដែលសម្តេចហ៊ុន សែន អោយតម្លៃសខ្ពស់ទៅលើបងប្អូនខ្មែរខ្សែស្រឡាយចិន ដែលមានឥទ្ធិពលនៅប្រទេសកម្ពុជា ។​ ខ្ញុំគិតថា ដីនេះអាចវិលត្រលប់មកបងប្អូនខ្មែរខ្សែស្រឡាយចិនជាអ្នកកាន់កាប់វិញ  ប្រសិនបើគ្មានសម្តេច ហ៊ុនសែន ជាអ្នកត្រួតត្រាយផ្លូវនោះ គឺមិនអាចសម្រេចបានឡើយ ។

ទីពីរ វាយតម្លៃខ្ពស់ចំពោះសមាគមសម្ព័ន្ធខ្មែរចិនក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ជាពិសេសចាប់តាំងពីប្រទេសកម្ពុជាទទួលបានសន្តិភាពពេញលេញមក សមាគមសម្ព័ន្ធខ្មែរចិនបានយកចិត្តទុកដាក់លើការអភិវឌ្បន៍សហគមន៍ចិន ជាពិសេស អតីតលោកប្រធាន ដួង ឈីវ និងលោកប្រធានពុង ឃាវសែ នាអាណត្តិនេះ បានលះបង់អស់ជទាំងប្រាក់ និងកម្លាំង ។ការខិតខំប្រឹងប្រែង និងលទ្ធផងរបស់ប្រធាន អនុប្រធាន និងសមាជិកទាំងអស់គ្រប់អាណត្តិនៃសមាគមសម្ព័ន្ធខ្មែរចិន  ទាំងអស់គ្នាសុទ្ធតែបានមើលឃើញ ទទួលនូវការគាំទ្រ និងកោតសរសើរពីសមាគមផ្សេងៗផងដែរ ។ យើងបានធ្វើប្រៀបធៀបប្រទេសជាច្រើនក្នុងពិភពលោក ហើយបងប្អូនខ្សែស្រឡាយចិននៅប្រទេសកម្ពុជា គឺជាក្រុមដែឡមានសាមគ្គីភាពជាងគេ ។ សមាគមសម្ព័ន្ធខ្មែរចិនមានពាក្យសោ្លកមួយឃ្លាពោលថា ប្រសិនបើធ្វើដំណើរគ្រប់តំបន់ក្នុងប្រទេសដោយគ្មានការរាំងស្ទះ និងអាចអនុវត្តបានយ៉ាងល្អប្រសើរនោះជារឿងមួយដែលអស្ចារ្យ ហើយនេះក៏ផ្តល់នូវអត្ថប្រយោជន៍ដល់យើងដែលជាក្រុមដែលខ្លាំងក្លា សាមគ្គី និងមានភាពសហការគ្នាល្អ ។ហើយខ្ញុំក៏សូមធ្វើការកោតសរសើរចំពោះសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាផងដែរ ។

ទីបី ការមានទំនុកចិត្តចំពោះសមាគមនិកាយចិនហុក គៀននៅកម្ពុជា ។ សមាគមនិកាយចិនហុកគៀន គឺជាសមាគមសប្បុរសធម៌មួយ ជាច្រើនឆ្នាំមកនេះ បានស្របតាមសមាគមសម្ព័ន្ធខ្មែរចិនក្នុងការអនុវត្តការងារ និងជម្រុញវិស័យអប់រំបានយ៉ាងល្អប្រសើរ  ។ការទាមទារបានមកវិញនូវអតីតដីបញ្ចុះសពនេះ សមាគមនិកាយចិនហុកគៀន ក៏បានខិតខំប្រឹងប្រែងផងដែត ក៏ប៉ុន្តែលទ្ធភាពនៅមានកំរិត ជាចុងក្រោយ ក្រោមការដឹកនាំរបស់លោកប្រធាន ពុង ឃាវ សែ និងសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា ទើបអាចទាមទារដីនេះត្រលប់មកវិញបាន។

ពិធីចុះហត្ថលេខាថ្ងៃនេះ គឺជារឿងដែឡល្អមួយ វានឹងអាចពាំនាំនូវលាភសំណាងដល់សមាគមសម្ព័ន្ធខ្មែរចិន នឹងសមាគមនិកាយចិនហុកគៀនជាក់ជាពុំខាន ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាប្រើប្រាស់ដីនេះអ្នកបានល្អ ថែរក្សាអោយបានល្អ ដើម្បីទទួលបានអត្ថប្រយោជន៍ និងពាំនាំនូវលាភសំណាងដល់កូនចៅយើងជំនាន់ក្រោយ ។

ពិធីចុះហត្ថលេខាបានបញ្ចប់ ឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា នឹងថ្នាក់ដឹកនាំដទៃទៀតបានអញ្ជើញ ទៅទស្សនកិច្ចនៅសាកលវិទ្យាល័យពហុបច្ចេកវិទ្យាដែលកំពុងដំណើរការសាងសង់។

យោងតាមលោកប្រធានបញ្ជាក់ថា៖បច្ចុប្បន្ន សាកលវិទ្យានេះកំពុងតែស្វែងរកនាយកសាលា ព្រមទាំងសង្ឃឹមថានឹងអនុវត្តមួយជំហ៊ានម្តងៗ ដោយយោងទៅតាមតម្រូវការនៃទីផ្សារការងារ ទិសដៅអភិវឌ្ឍន៍ប្រទេសជាតិ ដើម្បីកំណត់នូវវគ្គសិក្សាសម្រាប់ការបើកបវេសន្សកាលដំបូង ។

分享