សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា បានបើកកិច្ចប្រជុំលើរបៀបវារៈមួយចំនួន

78
更多精采内容请下载官方APP: 苹果(iPhone)安卓(Android)安卓国内下载(APK)

នៅរសៀលថ្ងៃទី៩ ខែកញ្ញា សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា បានបើកកិច្ចប្រជុំការងារសមាគម ដើម្បីពិភាក្សាអំពីកម្មសិទ្ធិដីរបស់សាលារៀន ឈុង ជឹង ស្ថានភាពសាងសង់របងបេតុងសម្រាប់ហ៊ុំព័ទ្ធដីឡូត៍ ទំហំ ១៧១.២៥៥ហិកតារបស់សមាគមនិកាយចិន ហុក គៀននៅកម្ពុជា  និងដំណើរការនៃការរៀបចំបង្កើតសាកលវិទ្យាល័យពហុបច្ចេកវិទ្យាកម្ពុជាចិន ។

ឧកញ៉ា ពុង ឃាវសែប្រធានសមាគមសម្ព័ន្ធខ្មែរចិន ឯកឧត្តម ប៉ាង ណាំប្រធានត្រួតពិនិត្យសមាគមសម្ព័ន្ធខ្មែរចិន លោកសាយ ជិញប្រធានប្តូរវេនសមាគមសម្ព័ន្ធខ្មែរចិន      អនុប្រធានអចិន្ត្រៃយ៍សមាគមសម្ព័ន្ធខ្មែរចិនដូចជា៖ឧកញ៉ា ជា សឿន ឧកញ៉ា តេង ឡាយ លោក អ៊ឹង ហុងម៉េង ឧកញ៉ា ថៃ វ៉ាន់ ឧកញ៉ា ជឹម ឃាន លោក បូ រ៉េត ឯកឧត្តម ហាង ហេងប្រធានការិយាល័យប្រឹក្សាផ្នែកច្បាប់សមាគមសម្ព័ន្ធខ្មែរចិន  ឧកញ៉ា លឹម ទាឡេងទីប្រឹក្សាសមាគមសម្ព័ន្ធខ្មែរចិន លោក សេង ស៊ីហេងអនុប្រធានសមាគមសម្ព័ន្ធខ្មែរចិន លោក ហ៊ូ អេនសមាជិកគណៈកម្មាការសមាគមសម្ព័ន្ធខ្មែរចិន លោក សៃ ហេងប្រធានសមាគមចិន ខិ នៅកម្ពុជា លោក ពាង គឹមវេងអនុប្រធានសមាគមចិន ខិ នៅកម្ពុជា លោក គាង ផេងសមាជិកសមាគមចិន ខិ នៅកម្ពុជា លោកហ្លួន ចាន់ហ៊ុយ អនុប្រធានសមាគមក្វាវចាវនៅកម្ពុជា ឧកញ៉ា អ៊ឹម ស្រេងប្រធានវិហារ​ សាយ ធី  លោក សុក ហ៊ុយលេខាប្រចាំការសមាគមសម្ព័ន្ធខ្មែរចិន លោកស្រី ឈាង សោភាអនុប្រធានក្រុមយុវជនសមាគមសម្ព័ន្ធខ្មែរចិននិងសមាជិកជាច្រើនទៀតបានចូលរួមអង្គប្រជុំ។

ទីតាំងដីសាលារៀនឈុងជឹងគឺ ឯកឧត្តម ប៉ាង ណាំបានទិញក្នុងតម្លៃមាសចំនួន៣០០ដំឡឹង និងថវិកាជាងម៉ឺងដុល្លារអាមេរិក ដែលមានសមាគមសម្ព័ន្ធខ្មែរចិន(នៅពេលនោះមានលោកប្រធានតាំង លាងស្រ៊ីងជាតំណាង)ជាអ្នកឈរឈ្មោះកាន់កាប់សិទ្ធិអចនលទ្រព្យ សម្រាប់សមាគមចិនខិនៅកម្ពុជាប្រើប្រាស់ដំណើរការបើកសាលារៀនឈុង ជឹង មកទល់បច្ចុប្បន្ន ។លោកប្រធានពុង ឃាវសែ មានការកោតសរសើរយ៉ាងខ្លាំងចំពោះទឹកចិត្តដ៏ប្រពៃរបស់ ឯកឧត្តមប៉ាង ណាំ ដែលបានលះបង់ឥតឧបមា និងបន្សល់ទុកទ្រព្យសម្បត្តិដ៏មានតម្លៃសម្រាប់សហគមន៍ចិន ។ដើម្បីថែរក្សានូវទ្រព្យសម្បត្តិរួមនេះអោយបានគង់វង្ស លោកប្រធានពុង ឃាវសែ បានលើកឡើងពីគោលការណ៍ក្នុងការបែងចែកសិទ្ធិកាប់កាប់អចនទ្រព្យ និងសិទ្ធិប្រើប្រាស់ ដាច់ដោយឡែក ដែលអាចកាត់បន្ថយហានិភ័យយ៉ាងមានប្រសិទ្ធភាព ។ដូចនេះ លោកប្រធានបានសំណូមពរបន្តរក្សាឈ្មោះសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា ជាអ្នកឈរឈ្មោះកាន់កាប់កម្មសិទ្ធិដីនៅដដែល រីឯសមាគមនិកាយចិន ខិនៅកម្ពុជានិងសាលារៀនឈុង ជឹង អាចទទួលបានសិទ្ធិប្រើប្រាស់ដីយូរអង្វែង ។គោលការណ៍នេះ អាចធានាបានថាគ្មាននរណាមួយអាចលក់ដីនេះបានទេ ក្នុងគោលបំណងថែរក្សាទ្រព្យសម្បត្តិរួមអោយបានស្ថិតស្ថេរគង់វង្សជានិរន្ត ដើម្បីជាគុណប្រយោជន៍ដល់កូនចៅក្នុងសហគ​មន៍ចិនជំនាន់ក្រោយ ។អង្គប្រជុំមូលមតិភាគច្រើនបានយល់ស្របលើគោលការណ៍នេះ ដូចនេះសង្ឃឹមថា​សមាគមចិន ខិ នៅកម្ពុជា អាចពិចារណា និងស្វែងយល់យ៉ាងម៉ត់ចត់​ អំពីស្មារតីនៃការប្រជុំ និងមានគោលជំហរួមមួយក្នុងការថែរក្សាសម្បត្តិរួមនេះ ។

ពាក់ព័ន្ធនឹងស្ថានភាពសាងសង់របងបេតុងសម្រាប់ហ៊ុំព័ទ្ធដីឡូត៍ ទំហំ ១៧១.២៥៥ហិកតារបស់សមាគមនិកាយចិន ហុក គៀននៅកម្ពុជា  ដោយនៅបរិវេណដីឡូត៍នេះ កំពុងមានជនបង្កបញ្ហាមួយចំនួន​ បានបង្កបញ្ហាលើការងារសាងសង់របងនេះ ។បច្ចុប្បន្ន សមាគមសម្ព័ន្ធខ្មែរចិន កំពុងដោយស្រាយតាមផ្លូវច្បាប់ ដើម្បីអាចអោយដំណើរការសាងសង់របងហ៊ុំព័ទ្ធអាចបញ្ចប់ក្នុងពេលឆាប់ៗនេះនឹងថែរក្សាសម្បត្តិរួមអោយបានគង់វង្ស ។

លោក សុក ហ៊ុយលេខាប្រចាំការសមាគមសម្ព័ន្ធខ្មែរចិន បានរាយការណ៍អំពីដំណើរការរៀបចំនៃការបង្កើតសាកលវិទ្យាល័យពហុបច្ចេកវិទ្យាកម្ពុជាចិនដល់ថ្នាក់ដឹកនាំក្នុងអង្គប្រជុំ។

អគារមេរបស់សាកលវិទ្យាល័យពហុបច្ចេកវិទ្យាកម្ពុជាចិនបានសាងសង់រួចរាល់ជាស្ថាពរ ។បច្ចុប្បន្ន សាកលវិទ្យាល័យពហុបច្ចេកវិទ្យាកម្ពុជាចិនកំពុងស្វែងរកនាយកគ្រប់គ្រងម្នាក់ ដែលមានបទពិសោធន៍ក្នុងការគ្រប់គ្រងសាកលវិទ្យាល័យពហុបច្ចេកទេស រឺសាកលវិទ្យាល័យទូទៅ ដែលមានចក្ខុវិស័យច្បាស់លាស់លើការអភិវឌ្ឍរបស់ប្រទេសជាតិ យល់ច្បាស់ពីចំណង់ចំណូលរបស់និស្សិតកម្ពុជា និងតម្រូវធនធាន ដើម្បីអាចអោយសាកលវិទ្យាល័យពហុបច្ចេកវិទ្យាកម្ពុជាចិន អាចជ្រើសរើសមុខវិជ្ជាសំខាន់ដើម្បីបើកដំណើការ ។

សាកលវិទ្យាល័យពហុបច្ចេកវិទ្យាកម្ពុជាចិននឹងពាំនាំនូវចំណេះដឹងផ្នែកវិទ្យាសាស្ត្របបច្ចេកវិទ្យាចិនដល់និស្សិតកម្ពុជា ។ដូចនេះ យើងសង្ឃឹមថា នឹងទទួលបានការគាំទ្រ និងជ្រុមជ្រែង លើការផ្នែកគ្រូបង្រៀន និងកម្មវិធីវបង្រៀនពីស្ថាប័នពាក់ព័ន្ធ ​និងស្ថាប័នផ្នែកអប់រំរបស់ប្រទេសចិន ។

分享