សមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជាមកដល់ពេលនេះទទួលបានទឹកប្រាក់ចំនួន 145100ដុល្លារ ដើម្បីជួយដល់ជនរងគ្រោះដោយទឹកជំនន់

36
更多精采内容请下载官方APP: 苹果(iPhone)安卓(Android)安卓国内下载(APK)

ដើម្បីជាការឆ្លើយតបនឹងសេចក្តីអំពាវនាវរបស់សមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា គាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជួយសង្គ្រោះគ្រោះទឹកជំនន់នៅប្រទេសកម្ពុជា First United Construction Group បានឧបត្ថម្ភចំនួន 20,000 ដុល្លារ  សមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាន នៅកម្ពុជា ឧបត្ថម្ភចំនួន 10,000 ដុល្លារ សមាគមសហគ្រិនស្ត្រីចិនចនសាមនៅកម្ពុជាឧបត្ថម្ភចំនួន 7,700 ដុល្លារ សមាគមសហគ្រិន ចិនហ្វូសាន នៅកម្ពុជាឧបត្ថម្ភចំនួន 6,200 ដុល្លារ  សមាគមពាណិជ្ជកម្មជនជាតិចិននៅកម្ពុជាប្រចាំខេត្តព្រះសីហនុឧបត្ថម្ភចំនួន 5,300 ដុល្លារ  និងសមាគមអភិវឌ្ឍន៍ពាណិជ្ជកម្ម ជើជាំងនៅកម្ពុជា ឧបត្ថម្ភចំនួន 10,000 ដុល្លារ ។

柬华总会发起“抗洪赈灾”募捐 募集善款已超14万美元

ពិធីប្រគល់ប្រាក់ឧបត្ថម្ភបានប្រព្រឹត្តឡើងនាព្រឹកថ្ងៃទី២១ នៅវិមានកាណាឌីយ៉ា ដោយមានវត្តមានឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា លោកបូ រ៉េត ប្រធានប្តូរវេន ឧកញ៉ាជា សឿន អនុប្រធានអចិន្ត្រៃយ៍ ឧកញ៉ា តេង ឡាយ អនុប្រធានអចិន្ត្រៃយ៍ ឧកញ៉ា ដួង តិច ប្រធានក្រុមយុវជន លោកហ្សាន អិនហ្វាង ទឹប្រឹក្សា និង លោកសុក ហ៊ុយ លេខាប្រចាំការ សមាគមសម្ព័ន្ធខ្មែរចិន ចូលរួមកម្មវិធី ។

柬华总会发起“抗洪赈灾”募捐 募集善款已超14万美元

លោកប្រធាន ពុង ឃាវសែតំណាងអោយសមាជិក សមាជិការសមាគមសម្ព័ន្ធខ្មែរចិន និងក្រុមយុវជនទាំងអស់ថ្លែងអំណរគុណដល់ សហគ្រាស និងសមាគមចិនដែលចូលរួមឧបត្ថម្ភ ។

លោកប្រធានមានប្រសាសន៍ថា៖តាំងពីយូលង់ណាស់មកហើយ ប្រទេសកម្ពុជា និងចិន គឺជាអ្នកជិតខាងល្អ និងបងប្អូនល្អ ។ប្រទេសទាំងពីរបានបង្កើតចំនងមិត្តភាពនិងទំនាក់ទំនងយ៉ាងល្អប្រសើរ ។ ប្រទេសកម្ពុជាត្បិតតែតូច តែមានថ្នាក់ដឹកនាំដ៏ឈ្លាសវៃម្នាក់ គឺសម្តេចតេជោ ហ៊ុន សែន ។ក្នុងអំឡុងពេលការរីករាលដាលនៃជំងឺឆ្លងកូវីដ រាជរដ្ឋាភិបាលកម្ពុជាបានពង្រឹងការប្រាស្រ័យទាក់ទងជាមួយប្រទេសចិន និងយកបទពិសោធន៍នៃវិធីបង្ការជំងឺរបស់ប្រទេស មកអនុវត្តទប់ស្កាត់ការរីករាលដាលជំងឺឆ្លងក្នុងប្រទេស ។

លោកមានប្រសាសន៍ទៀតថា៖សមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា គឺជាសមាគមរួមរបស់បងប្អូនខ្មែរខ្សែស្រឡាយចិននៅកម្ពុជា សូមស្វាគមន៍បងប្អូនខ្មែរចិនទាំងអស់ចូលរួមជាមួយសមាគមសម្ព័ន្ធខ្មែរចិន ដើម្បីចូលរួមការអភិវឌ្ឍន៍ប្រទេសជាតិ មិត្តភាពកម្ពុជា ចិន ចេញប្រាក់ ចេញកម្លាំង ដើម្បីការរស់នៅសុខដុមរមនារបស់បងប្អូនខែ្មរយើង ។

柬华总会发起“抗洪赈灾”募捐 募集善款已超14万美元

ឧកញ៉ា ដួង តិច ប្រធានក្រុមយុវជនសមាគមសម្ព័ន្ធខ្មែរចិនមានប្រសាសន៍ថា៖ ក្រុមយុវជនទទួលខុសត្រូវលើការងារចែកអំណោយដល់ជនរងគ្រោះដោយទឹកជំនន់ ។បើយោងតាមគម្រោង  ក្រុមយុវជននឹងយកទឹកប្រាក់ និងអំណោយផ្សេងៗចែកជូនដល់ជនរងគ្រោះដោយទឹកជំនន់នៅខេត្តកំពង់ស្ពឺ  ស្រុកបន្ទាយស្រី ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ។

លោកលើកឡើងទៀតថា៖ តំបន់ទាំងនេះ សុទ្ធសឹងជាតំបន់រងការប៉ះពាល់ធ្ងន់ធ្ងរ ថ្វិត្បិតតែ អំណោយសម្រាប់ចែកជូនលើកនេះចំនួនមានកំណត់ ប៉ុន្តែសមាគមសម្ព័ន្ធខ្មែរចិន នឹងប្រឹងអោយអស់ពីលទ្ធភាព ដើម្បីជួលដល់ជនរងគ្រោះអោយរួចផុតពីការលំបាក និងយកអំណោយទៅចែកជូនជនរងគ្រោះដែលត្រូវការជំនួយ ។

លោកមានប្រសាសន៍ថា៖ ប្រទេសកម្ពុជាបានទទួលរងនូវការវាយប្រហារទ្វេដង ពីជំងឺឆ្លងកូវីដ និងគ្រោះទឹកជំនន់ ។ សមាគមសម្ព័ន្ធខ្មែរចិនបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអំពាវនាវដល់បងប្អូនខ្មែរចិន និងសមាគ្រិនចិន សមាគមចិនទាំងអស់អោយចូលរួមសកម្មភាពជួយសង្គ្រោះនេះ ។

“សហគ្រិន និងសមាគមចិនបានចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការនេះ ពួកគេបាននិយាយថា ការលំបាករបស់បងប្អូនកម្ពុជា ក៏ជាការលំបាករបស់ពួកគេផងដែរ ដែលនេះធ្វើអោយយើងមានសេចក្តីរំភើបយ៉ាងខ្លាំង ។ ”

មកទល់បច្ចុប្បន្ន សមាគមសម្ព័ន្ធខ្មែរ ចិននៅកម្ពុជា ទទួលបានទឹកប្រាក់ចំនួន 145,100ដុល្លារ ដោយក្នុងនោះ ឧកញ៉ា ពុង ឃាវសែ ឧបត្ថម្ភចំនួន 20,000 ដុល្លារ  លោកបូ រ៉េតឧបត្ថម្ភចំនួន 5,000 ដុល្លារ  ឧកញ៉ាជា សឿន ឧបត្ថម្ភចំនួន 5,000 ដុល្លារ  ឧកញ៉ា លឹម ហ៊ុយឡេងឧបត្ថម្ភចំនួន 5,000 ដុល្លារ  លោកជា សៀង ឧបត្ថម្ភចំនួន 5,000 ដុល្លារ  ឧកញ៉ាតេង ឡាយ ឧបត្ថម្ភចំនួន 5,000 ដុល្លារ សមាគមត្រកូលជា នៅកម្ពុជា ឧបត្ថម្ភចំនួន 2,400 ដុល្លារ    លោក តាន់ ប៊ុនចេងឧបត្ថម្ភចំនួន 1,000 ដុល្លារសមាគមសហគ្រិន ចិនហ្វូសាន នៅកម្ពុជាឧបត្ថម្ភចំនួន 6,200 ដុល្លារ  ឧកញ៉ា ខូវ គឹមបាក ឧបត្ថម្ភចំនួន 5,000 ដុល្លារ  ឧកញ៉ាZHENG ZIHUI និងលោកជំទាវ CHU ZHEN ឧបត្ថម្ភចំនួន 5,000 ដុល្លារ លោក យ៉ាង គឹមថេងឧបត្ថម្ភចំនួន 500 ដុល្លារ លោកហ្សាន អិនហ្វាងឧបត្ថម្ភចំនួន 1,000 ដុល្លារ មន្ទីរពេទ្យកោះពេជ្រឧបត្ថម្ភចំនួន 1,000 ដុល្លារ សមាគមពាណិជ្ជកម្មជនជាតិចិននៅកម្ពុជាប្រចាំខេត្តព្រះសីហនុឧបត្ថម្ភចំនួន 5,300 ដុល្លារ សមាគមសម្ព័ន្ធអតីតសិស្សសាលារៀនទួលហ្វារកម្ពុជាឧបត្ថម្ភចំនួន 1,000 ដុល្លារ លោក ជាង ឃាងកុកឧបត្ថម្ភចំនួន 2,000 ដុល្លារ  First United Construction Group បានឧបត្ថម្ភចំនួន 20,000 ដុល្លារ    សមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាន នៅកម្ពុជា ឧបត្ថម្ភចំនួន 10,000 ដុល្លារ សមាគមអភិវឌ្ឍន៍ពាណិជ្ជកម្ម ជើជាំងនៅកម្ពុជា ឧបត្ថម្ភចំនួន 10,000 ដុល្លារ ក្រុមយុវជនសមាគមសម្ព័ន្ធខ្មែរចិន ឧបត្ថម្ភចំនួន 22,000 ដុល្លារ និងសមាគមសហគ្រិនស្ត្រីចិនចនសាមនៅកម្ពុជាឧបត្ថម្ភចំនួន 7,700 ដុល្លារ។

 

分享