លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន អំពាវនាវអោយប្រជាពលរដ្ឋទាំងអស់គ្នាចូលរួមទប់ស្កាត់ធ្វើយ៉ាងណាកុំអោយមានការចម្លងចូលនៅវិរុសកូវិដ១៩ចូលទៅក្នុងសហគមន៍

8
更多精采内容请下载官方APP: 苹果(iPhone)安卓(Android)安卓国内下载(APK)

នាថ្ងៃច័ន្ទទី២​ ខែវិច្ឆិកា ឆ្នាំ២០២០២ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានទទួលបទសម្ភាសន៍ជាមួយអ្នកសារព័ត៍មានជាន ហ្វា ស្តីពីស្ថានភាពជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា បានថ្លែងថា ៖មកទល់បច្ចុប្បន្ននេះចាប់ពីខែមករាឆ្នាំ២០២០រហូតគិតមកដល់ម៉ោង៧ព្រឹកថ្ងៃទី២ខែវិច្ឆិកាឆ្នាំ២០២០ស្ថានភាពជម្ងឺកូវីដ១៩នៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើងនេះមានអ្នកជម្ងឺដែលបានរកឃើញថាមានវិរុសកូវីដ១៩មានចំនួន២៩២នាក់​នៅក្នុងចំនួន២៩២នាក់មានស្រ្តីចំនួន៦០នាក់និងបុរសចំនួន២៣២នាក់។​

 

នៅក្នុងចំនួនសរុបនេះក្រុមគ្រូពេទ្យកម្ពុជាបានយកចិត្តទុកដាក់ក្នុងការពិនិត្យព្យាបាលអ្នកជម្ងឺកូវីដ១៩នេះបានជាសះស្បើយសរុបទូទាំងប្រទេសបានចំនួន២៨៣នាក់ បើគិតជាភាគរយមានចំនួន៩៦,៩៧%ដែលចំនួននេះធៀបនិងចំនួនអ្នកមានវិរុសកូវីដ១៩សរុបចំនួនទាំងអស់ ក្នុងចំណោមអ្នកជាសះស្បើយនេះមានស្រ្តីចំនួន៥៧នាក់ និងបុរសចំនួន ២២៦នាក់។ ដោយឡែកបច្ចុប្បន្ននេះយើងមានអ្នកជម្ងឺកូវីដ១៩ចំនួន៩នាក់ដែលកំពុងសំរាកព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ រុស្ស៊ីរបស់យើង ប៉ុន្តែសុខភាពរបស់គាត់មិនមានអី្វអោយយើងមានការព្រួយបារម្ភនោះទេ។

លោកជំទាវមានប្រសាសន៏ទៀតថា៖ការដែលយើងបានរកឃើញជាបន្តបន្ទាប់នៅចំនួនអ្នកមានវិរុសកូវីដ១៩នេះ ខ្ញុំនិយាយទៅតាំងពីខែមករាឆ្នាំ២០២០តាំងពីករណីទី១ដែលយើងរកឃើញនៅថ្ងៃទី២៧ខែមករាឆ្នាំ២០២០ រហូតមកដល់ពាក់កណ្តាលខែមេសាឆ្នាំ២០២០ យើងមាន១២២ករណីដែលនៅពេលនោះករណីដែលចាប់ផ្តើមដំបូងជាករណីនាំចូលពីសាធារណៈរដ្ឋប្រជាមានិតចិនកើតឡើងលើបុរសជនជាតិចិន ជាបន្តបន្ទាប់មកទៀតក៏យើងរកឃើញកើតឡើងជាករណីនាំចូលដែលបុរសគាត់ជនជាតិខ្មែរគាត់ឆ្លងបន្តពីបុរសជនជាតិជប៉ុនគាត់មកទស្សនៈកិច្ចមកប្រកបមុខរបបរកស៊ីនៅកម្ពុជា ហើយជាបន្តបន្ទាប់មកទៀតជាករណីនាំចូលមកពីខាងក្រៅដែលមកបងប្អូនប្រជាពលរដ្ឋទៅចូលរួមពិធីសាសនានៅប្រទេសម៉ាឡេស៊ី ដែលធ្វើអោយករណីរកឃើញនៅកម្ពុជារហូតមកដល់ពាក់កណ្តាលខែមេសាមានចំនួន១២២ករណីរហូតមកដល់ថ្ងៃនេះមាន២៩២ករណីនាំចូលពីក្រៅប្រទេសជាអ្នកដំណើរនាំចូលមកពីក្រៅប្រទេសមកកម្ពុជារបស់យើង។​រហូតមកដល់ពេលនេះយើងបានគ្រប់គ្រង យើងមិនទាន់មានការចម្លងចូលកូវីដ១៩ចូលទៅក្នុងសហគមន៏យើងនៅឡើយទេ។ ទោះម្បីការឆ្លើយតបជម្ងឺកូវីដ១៩នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនិងភាបវៃឆ្លាតរបស់សម្តេចអគ្គសេនាធិបតីហ៊ុន សែននាយករដ្ឋមន្ត្រីរាជរដ្ឋាភិបាលកម្ពុជារបស់យើងនេះ យើងនៅតែបន្តដាក់នៅវិធានការណ៏យ៉ាងម៉ឺងម៉ាត់ក្នុងាការត្រួតពិនិត្យសុខភាពអ្នកដំណើរចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីទប់ស្កាត់នូវការនាំចូលហើយក៏ដូចជាការចម្លងចូលទៅក្នុងសហគមន៏របស់យើងដែល។

 

លោកជំទាវមានប្រសាសន៏ថាទោះបីប្រទេសកម្ពុជារងការនាំចូលពីខាងក្រៅ ប៉ុន្តែយើងមិនមានការធ្វេសប្រហែស  ដែលយើងទាំងអស់គ្នាត្រូវតែរួមទប់ស្កាត់ធ្វើយ៉ាងណាកុំអោយមានការចម្លងចូលនៅវិរុសកូវិដ១៩ចូលទៅក្នុងសហគមន៏របស់យើង អ្វីជាការសំខាន់នោះគឺការបន្តនិងការចូលរួមបន្ថែមទៀតពីបងប្អូនប្រជាពលរដ្ឋរបស់យើងក៏ដូចជាលោកអ្នកដែលជាអ្នកធ្វើដំណើរចូលមកក្នុងព្រះរាជាណាចក្រកម្ពុជានេះត្រូវតែប្រតិបត្តិនិងអនុវត្តវិធានការសុខាភិបាលទៅតាមការណែនាំរបស់សម្តេចអគ្គសេនាធិបតីតេជោ ជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា និងការណែនាំរបស់ក្រសួងសុខាភិបាលដែលតែងតែអំពាវនាវហើយអំពាវនាវទៀតសុំបងប្អូនយើងលោកកុំភ្លេចខ្លួនអោយសោះដែលជាហានិភ័យជាជម្ងឺមួយដែលកាចសាហាវចូលទៅក្នុងសហគមន៏យើងនេះ។ ទោះម្បីកម្ពុជាមិនទាន់មានករណីស្លាប់ដោយករណីជម្ងឺកូវីដ១៩ពិតមែន ប៉ុន្តែការប្រុងប្រយ័ត្នរបស់យើងនៅតែជាប់ជានិច្ច។

លោកជំទាវបានបញ្ជាក់សង្កត់ធ្ងន់ថា៖វិធានការពារនូវតែចំណុចសំខាន់បំផុតរបស់យើងទាំងអស់គ្នា ទន្ទឹមនិងនោះដែលសង្កេតយើញថាបងប្អូនរបស់យើងគាត់រំពឹងទៅលើវ៉ាក់សាំង ដើម្បីចាក់ការពារនៅជម្ងឺកូវីដ១៩នេះ។

លោកជំទាវបានជំរាបជូនបងប្អូនប្រជាពលរដ្ឋថាវ៉ាក់សាំងគ្រាន់ជាមធ្យោបាយមួយនៅក្នុងចំណោមមធ្យោបាយដទៃទៀត ហើយថ្វីត្បិតតែប្រសិនបើវ៉ាក់សាំងមានការរកឃើញពិតប្រាកដមែនមានន័យថាមានសុវត្ថិភាពនិងប្រសិទ្ធភាពរបស់វ៉ាក់សាំងសំរាប់ប្រើប្រាស់នៅលើខ្លួនមនុស្សដែលប្រកាសដោយអង្គការសុខភាពពិភពលោក(WHO)ប្រសិនជាមានការប្រកាសដោយអង្គការសុខភាពពិភពលោកអំពីប្រសិទ្ធភាពនិងសុវត្ថិភាពនៃការប្រើប្រាស់វ៉ាក់សាំងកូវីដ១៩ដែលត្រូវចាក់នៅលើខ្លួនមនុស្សនេះ ក៏យើងមានន័យថាឈប់អនុវត្តវិធានការពារខ្លួននោះទេមានន័យថាវ៉ាក់សាំងត្រូវបានរកឃើញការប្រើវ៉ាក់សាំងប្រើ ប៉ុន្តែវិធានការពារនូវតែជាវិធានការចាំបាច់ហើយជាវិធានការល្អសំរាប់ការពារលោកអ្នកមិនអោយមានការចំម្លងនៅកូវិដ១៩នេះពីបុគ្គលមួយទៅបុគ្គលមួយហើយក៏មិនអោយមានការចំម្លងចូលទៅក្នុងសហគមន៏របស់យើងដែល។

សំណួរទី១ ទាក់ទងបញ្ហានេះតើប្រទេសកម្ពុជាមានសុវត្ថិភាពក្នុងការការពារកូវិដ១៩ហើយឬនៅ?

លោកជំទាវមានប្រសាសន៏ជំរាបជូនថាបច្ចុប្បន្ននេះយើងនូវតែមានហានិភ័យនៃការចំម្លងជម្ងឺកូវិដ១៩នៅឡើយទេ មូលហេតុអីបានខ្ញុំនិយាយដូច្នេះដោយបញ្ហាការរាសត្បាតជម្ងឺកូវិដ១៩នេះគឺនៅតែមានខ្លាំងក្លានៅឡើយទេនៅលើសកលលោកយើងនេះ យើងសង្កេតឃើញហើយនៅបណ្តាប្រទេសខាងប៉ែកអឺរ៉ុបឥឡូវបានចាប់ផ្តើមមានការបិទប្រទេសឡើងវិញជាបណ្តើរៗឡើងវិញទៀតហើយចំនួនន័យការចម្លងក៏មានសភាពខ្លាំងក្លាបណ្តាមួយចំនួនដូចជាប្រទេសបារាំងជាដើម យើងដឹងហើយគ្រប់គ្នាសារព័ត៌មានបានផ្សាយចេញមកហើយនៅសហរដ្ឋអាមេរិកការរាសត្បាតមានសភាពខ្លាំងក្លាដែលរហូតទៅដល់មួយថ្ងៃ១ម៉ឺននាក់មានការចម្លងហើយការស្លាបើបាត់បង់ជីវិតក៏មានកំណើនច្រើនដែល ហើយនៅបណ្តាប្រទេសជំវិញព្រះរាជាណាចក្រកម្ពុជាយើងក៏នៅមានស្ថានភាពប្រឈមជាមួយនៃការរកឃើញក៏ដូចជាការកើនឡើងនៅអ្នកឆ្លងវិរុសកូវិដ១៩នេះដែល។ដូច្នេះការចម្លងវិរុសកូវិដ១៩គឺមានការបន្លាស់ទីរបស់បុគ្គលមួយពីកន្លែងមួយទៅកន្លែងមួយពីស្រុកមួយទៅស្រុកមួយឬពីប្រទេសមួយទៅប្រទេសមួយការចម្លងយើងបានសង្កេតឃើញមានកើតមានឡើង។សំខាន់ណាស់លោកអ្នកដែលជាអ្នកធ្វើដំណើរលោកអ្នកដែលចល័តពីកន្លែងមួយទៅកន្លែងមួយត្រូវតែយកចិត្តទុកដាក់ហើយត្រូវតែប្រកាន់ភ្ជាប់នូវិធានការការពារខ្លួនដែលមានការណែនាំពីក្រសួងសុខាភិបាលហើយវិធានការនោះមិនការលំបាកលើការអនុវត្តទេសំខាន់ចង់ចាំតែ៣គឺទី១ពាក់ម៉ាសនៅពេលធ្វើដំណើរ,ទី២លាងដែអោយបានញឹកញាប់អាណាម័យដែយើងអោយបានស្អាតជាវាងយកដែទៅប៉ះពាល់មុខមាត់,ភ្នែក,ច្រមុះរបស់យើងពេលដែលដែយើងមិនបានលាងសំអាត, ទី៣ ការនៅគំលាបសុវត្ថិភាពបុគ្គលដែលយើងធ្វើដំណើរកន្លែងណាមានមនុស្សច្រើនគឺយើងនៅអោយឆ្ងាយរក្សាគំលាបបុគ្គល។

សំណួរទី២តើប្រភពដើមនៃវិរុសកូវិដ១៩នេះ?

លោកជំទាវ មានប្រសាសន៏ថា៖បើយើងនិយាយអំពិការកកើតឡើងនៃវិរុសកូវិដ១៩នេះគឺយើងទាំងអស់គ្នាបានដឹងហើយជាបឋមគឺចេញពីទីក្រុងហួហាននៃសាធារណរដ្ឋប្រជាមានិតចិនតែម្តង បើការពិនិត្យមើលអោយបានច្បាស់ទេមិនទាន់មានឯកសារណាបានបង្ហាញបញ្ជាក់អោយច្បាស់នៅឡើយទេ  គ្រាន់តែមានការលើកឡើងនៅអត្ថបទស្រាវជ្រាវអ្នកវិទ្យាសាស្ត្រមួយចំនួននេះ ហើយបច្ចុប្បន្ននេះអង្គការសុខភាពលោក លោកកំពុងស្ថិតនៅក្នុងសិក្សាជាបន្តបន្ទាប់ដើម្បីស្វែងរកប្រភពនៃការចម្លងអោយបានច្បាស់លាស់។ប៉ុន្តែតាមការលើកឡើងការផ្ទុះវិរុសកូវិដ១៩នេះកើតឡើងពីពពួកសត្វត្រចៀវដែលផ្សារមួយនៅទីក្រុងហួហានបានលក់សត្វព្រែមនុស្សបានបរិភោគសត្វត្រជចៀវនេះមានមេរុសកូវិដ១៩បានចម្លងទោមនុស្សបរិភោគសត្វត្រចៀវនេះ​ហើយក៏បានរាលដាលចម្លងមេវិរុសពីមនុស្សទៅមនុស្សហើយបន្តការរាលដាលការធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយទៀត។ការបកស្រាយលំអិតគឺយើងរង់ចាំពីអង្គការសុខភាពពិភពលោកផងដែល។

សំណួរទី៤  ​ទាក់ទងទៅនិងបច្ចុប្បន្ននេះជម្ងឺកូវីដកំពុងតែវិវត្តិឡើងពិសេសនៅអឺរ៉ុបតើលោកជំតាវអាចវាយតំលៃថាប្រទេសអឺរ៉ុបស្ថិតនៅក្នុងប្រភេទA ប្រទេសចិនស្ថិតនៅប្រភេទB និងកម្ពុជាស្ថិតនៅប្រភេទC លោកជំទាវយល់យ៉ាងដូចម្តេចដែល?

លោកជំទាវមានប្រសាសន៏ថា ចំពោះបញ្ហាការធ្វើចំណាត់ថ្នាក់A , B , C លោកជំទាវបានលើកឡើងថាមិនទាន់មានការវាយតំលៃការធ្វើចំណាក់ថ្នាក់នេះទេ អ្នកស្រាវជ្រាវវិទ្យាសាស្ត្របានបញ្ជាក់វិរុសកូវិដ១៩នេះមានការបំឡែកខ្លួនទៅតាមការបន្លាស់ទីអ្នកវិទ្យាសាស្ត្រកំពុងតែបន្តសិក្សាស្រាវជ្រាវជាបន្តទៅទៀត។ប៉ុន្តែមានការសិក្សាតិចតួចណាស់បានសរសេរចេញជាលទ្ធផលការសិក្សាដែលមានការលើកឡើងថាមានប្រទេសមួយចំនួននៅចំណាត់ថ្នាក់ប្រភេទA,ប្រទេសមួយចំនួននៅប្រភេទB,និងប្រទេសមួយចំនួនទៀតនៅប្រភេទC ដោយសារសំរាប់កម្ពុជាមិនទាន់មានការបញ្ជាក់ណាមួយប្រទេសយើងស្ថិតនៅក្នុងប្រភេណណាមួយទេ។ប៉ុន្តែតាមការសង្កេតជារួមការចម្លងវិរុសកូវិដ១៩នៅក្នុងព្រះរាជាណាចក្រកម្ពុជាគឺប្រភេទនាំចូលមានមកពីចិន,មានមកពីម៉ាឡេស៊ី,មានមកពីបារាំង,មានមកពីអាមេរិកផងនេះជាក់ស្តែងដែលយើងរកឃើញ ទោះម្បីមកពីកន្លែងណាក៏ដោយវិរុសកូវិដ១៩នៅតែជាវិរុសកូវិដ១៩ជាប្រភេទវិរុសមួយមានលក្ខណៈកាចសាហាវហើយធ្វើអោយលោកអ្នកស្លាប់បាត់បង់ជីវិតបាន​ អញ្ជឹងសុំអោយលោកអ្នកអោយមានប្រុងប្រយ័ត្នដែលយ់ងត្រូវការពារដែលយើងធ្វើម៉េចកុំអោយមានការចម្លងបុគ្គលផ្ទាល់ខ្លួនទៅក្រុមគ្រួសារខ្លួនក៏ដូចចូលជាចូលទៅក្នុងសហគមន៏របស់ខ្លួនផងដែល។

សំនួរទី៣ ទាក់ទងនិងបណ្តាប្រទេសមួយចំនួន មានប្រទេសមហាអំណាចដែលបានប្រកាសរកឃើញនៅវ៉ាក់សាំងចាក់ការពារដូចនៅប្រទេសចិនបានប្រកាសរកឃើញវ៉ាក់សាំងចាក់ការពារ អាមេរិកបានប្រកាសរកឃើញវ៉ាំក់សាំងចាក់ការពារ ប្រទេសរុស្ស៊ីរកឃើញវ៉ាក់សាំងចាក់កាពារតើពួកគាត់បានផ្តល់អ្វីខ្លះដល់កម្ពុជា?

​លោកជំទាវមានប្រសាសន៏ថា៖ប្រទេសដែលលោកមានធនធានច្រើននិងមានអ្នកវិទ្យាសាស្ត្រច្រើនលោកកំពុងតែខិតខំដុតដែដុតជើងនៅក្នុងការសិក្សាស្រាវជ្រាវស្វែងរកនៅវ៉ាក់សាំងកូវិដ១៩មកដល់ពេលនេះមានប្រទេសមហាអំណាចមួយចំនួនក្នុងនោះមានសាធារណរដ្ឋប្រជាមានិតចិនរបស់យើងផងដែលលោកបានធ្វើការសិក្សាតាមខ្ញុំដឹងវ៉ាក់សាំងដែលកំពុងតែសិក្សាស្រាវជ្រាវផលិតនៅក្នុងសាធារណរដ្ឋប្រជាមានិតចិននេះមានរហូតដល់៤ប្រភេទវ៉ាក់សាំងដែលស្ថិតនៅក្នុងបញ្ជីនៃការសិក្សាក្នុងជំហានទី៣ហើយនៅក្នុងចំណោមវ៉ាក់សាំង៨ទៅ៩មុខពីបណ្តាប្រទេសផ្សេងៗមានប្រទេសអង់គ្លេស,សហរដ្ឋអាមេរិក,រុស្ស៊ីនិងប្រទេសផ្សេងៗជាដើមដែលលោកកំពុងតែខិតខំធ្វើ អញ្ជឹងប្រសិនបើពីព្រោះវ៉ាក់សាំងទាំងនេះកំពុងតែស្ថិតនៅក្នុងការសិក្សានៅឡើយទេ។ហើយមិនទាន់មានការបញ្ជាក់ណាមួយច្បាស់លាស់ពីអង្គការសុខភាពពិភពលោកនៅប្រសិទ្ធភាពនិងសុវត្ថិភាពនៃការប្រើប្រាស់នៅឡើយទេ។ក្នុងការសិក្សាវ៉ាក់សាំងចំនួនពី៨ទៅ៩មុខដែលផលិតដោយប្រទេសផ្សេងៗនេះមិនទាន់មានការប្រកាសប្រើប្រាស់ពីអង្គការសុខភាពពិភពលោកនៅឡើយទេ។ចំណែកសាធារណរដ្ឋប្រជាមានិតចិនលោកបានផលិតវ៉ាក់សាំងចំនួន៤មុខ ដូច្នេះសំរាប់កម្ពុជាកំពុងតែសិក្សាពិភាក្សាជាបណ្តើរៗដែលកំពុងតែធ្វើការយ៉ាងជិតស្និតជាមួយអង្គការសុខភាពពិភពលោកហើយកម្ពុជាកំពុងបានធ្វើលិខិតជាផ្លូវការតាំងពីខែកក្កដាឆ្នាំ២០២០បញ្ជូនលិខិតទៅសម្ព័ន្ធភាពអន្តរជាតិទទួលនៅវ៉ាក់សាំងដែលមានប្រសិទ្ធភាពសុវត្ថិភាពដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក។

លើសពីនេះទៀតក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជាលោកវ៉ាងយី រដ្ឋមន្រ្តីក្រសួងការបរទេសចិនបានប្រកាសថាលោកនឹងផ្តល់វ៉ាក់សាំងដល់បណ្តាប្រទេសមេគង្គរួមទាំងប្រទេសកម្ពុជាផងដែរ។

លោកស្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋមន្រ្តីក្រសួងការបរទេសលោកវ៉ាងយីចំពោះការសន្យារបស់លោកក្នុងការផ្តល់ឱ្យប្រទេសកម្ពុជានូវវ៉ាក់សាំងវិរុសកូវិដ១៩ ។

“ដោយសារតែប្រទេសកម្ពុជានិងចិនគឺជាមិត្តភក្តិដ៏រឹងមាំ។ ខ្ញុំសង្ឃឹមថាប្រទេសចិននឹងផ្តល់អាទិភាពដល់ប្រទេសកម្ពុជាក្នុងការផ្តល់វ៉ាក់សាំងដែលត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកថាមានសុវត្ថិភាពនិងមានប្រសិទ្ធភាព” ។

មនុស្សជាច្រើនយល់ថាមន្ទីរពិសោធន៍ជីវសាស្រ្តនឹងជះឥទ្ធិពលដល់មនុស្សជាតិហើយបានអំពាវនាវឱ្យបញ្ឈប់មន្ទីរពិសោធន៍ជីវសាស្ត្រ។  លោកស្រីបន្តថាបច្ចុប្បន្នយើងក៏កំពុងរង់ចាំលទ្ធផលស្រាវជ្រាវនិងស៊ើបអង្កេតរបស់ក្រុមការងារអង្គការសុខភាពពិភពលោក។

ម៉្យាងវិញទៀតលោកស្រីបានអោយដឹងថារហូតមកដល់ពេលនេះខេត្តចំនួន១២ក្នុងប្រទេសកម្ពុជាបានរកឃើញករណីជំងឺគ្រុនឈី ។

លោកជំទាវក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមលុបបំបាត់ជម្រកមូសខ្លា ក្នុងបរិវេណគេហដ្ឋានខ្លូនកុំឱ្យមានទឹកដក់ សម្រាន្តក្នុងមុង ប្រើថ្នាំលាបដៃជើង ដើម្បីការពារជំងឺគ្រុនឈាម គ្រុនឈីក និងជំងឺផ្សេងៗទៀត ដែលបង្កឡើងដោយសារមូសខាំ។

លើសពីនេះទៀតលោកជំទាវបានសម្តែងការសោកស្តាយចំពោះប្រជាជនរងគ្រោះដែលរងគ្រោះដោយសារទឹកជំនន់   ហើយបានអំពាវនាវឱ្យប្រជាជនមានការប្រុងប្រយ័ត្ន  ក្រែងមាន​សត្វអាសិរ​ពិសចូលផ្ទះឬឡើងតោងកន្លែងដែលមនុស្សជ្រកពីទឹកលិច។

 

分享