យុវជន ​ខ្មែរចិន ៧១នាក់​បរិច្ចាគ​ឈាម​ដោយ​ស្ម័ក្រចិត្ត​នៅ​អគារសមាគមសម្ព័ន្ធខ្មែរ ចិននៅកម្ពុជា

84
更多精采内容请下载官方APP: 苹果(iPhone)安卓(Android)安卓国内下载(APK)

នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ក្រុមយុវជនសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា ក្រុមយុវជនសមាគមនិកាយចិនទាជីវនៅកម្ពុជា សមាគមសម្ព័ន្ធអតីតសិស្សសាលាទួនហ្វានៅកម្ពុជា និងសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន​ បានសហការប្រារព្ធកម្មវិធី​ បរិច្ចាគឈាមនិងទាក់ទាញយុវជនជាច្រើនមកចូលរួមបរិច្ចាគឈាម ផងដែរ។

华社团体联合举办“无偿献血”活动

លោក ជា សៀង ប្រធានប្តូរវេនសមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា ឧកញ៉ា ជា សឿន អនុប្រធានអចិន្ត្រៃយ៍សមាគមសម្ព័ន្ធខ្មែរចិន លោក កាំង ឡេង ប្រធានក្រុមយុវជនសមាគមនិកាយចិនទាជីវនៅកម្ពុជា និង ជាប្រធានសមាគមសម្ព័ន្ធអតីតសិស្សសាលាទួនហ្វានៅកម្ពុជា លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម លោក អ៊ុំ វុទ្ធទី  សន្ថាបនិក និងជាប្រធានកិត្តិយសសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន -ល- ចូលរួមក្នុងកម្មវិធី ។

华社团体联合举办“无偿献血”活动

លោក ជា សៀង ប្រធានប្តូរវេនសមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជាតំណាងដល់ឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា បានថ្លែងអំណរគុណដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលបានផ្តល់ឳកាសអាចរៀចំកម្មវិធីមនុស្សធម៌នេះឡើង ដើម្បីចូលរួមការងារសង្គម ជួយសង្គ្រោះជីវិតជនរងគ្រោះ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ។

លោកមានប្រសាសន៍ថា៖សមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា គឺជាសមាគមដែលបង្កើតឡើងដោយបងប្អូនខ្មែរខ្សែស្រឡាយចិន ក្នុងគោលបំណងចូលរួមថែរក្សារវប្បធម៌ប្រពៃណីចិន និងបណ្តុះបណ្តាលធនធានមនុស្សតាមរយៈបង្កើតសាលារៀនខ្មែរចិន ដើម្បីបម្រើដល់សង្គមជាតិ ។ មិនតែប៉ុណ្ណោះ សមាគមសម្ព័ន្ធខ្មែរចិន តែងតែគោរពតាមការអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជា ចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសប្បុរសធម៌នានា ដូចជាយុទ្ធនាការរៃអង្គាសថវិការជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងថ្មីៗនេះក៏មានយុទ្ធនាការចុះចែកអំណោយដល់ជនរងគ្រោះដោយសារទឹកជំនន់ជាដើម ។

华社团体联合举办“无偿献血”活动

លោកមានប្រសាសន៍ទៀតថា៖កម្មវិធី​បរិច្ចាគ​ឈាមដែលប្រារព្ធឡើងនាពេលនេះ គឺជាយុទ្ធនាការមួយដ៏មានន័យ ដែលអាចបង្ហាញពីទឹកចិត្តសប្បុរសធម៌ និងការយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនជនរួមជាតិ ។

ការ​បរិច្ចាគ​ឈាម មិនត្រឹមតែ​មិន​​​ប៉ះពាល់​ដល់​សុខភាព​ទេ ផ្ទុយ​ទៅ​វិញ​​អ្នកផ្ដល់​នឹង​ទទួល​​បានអត្ថប្រយោជន៍​ច្រើន ពី​សកម្មភាព​ស្ម័គ្រចិត្ត​មួយ​នេះ។ខ្ញុំសូមលើកយកគុណសម្បត្តិចំនួន ០៥នៃការបរិច្ចាគឈាមមកធ្វើការចែករំលែកជូនអ្នកទាំងអស់គ្នា ៖

១-​ ជួយ​កាត់​បន្ថយ​បរិមាណ​ជាតិ​ដែក​ក្នុង​រាង​កាយ និង​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង ។

២-​ ​អាច​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក ​រួម​មាន​មហារីក​ថ្លើម សួត ពោះវៀនធំ ក្រពះ និង​មហារីក​បំពង់ក ។

៣- ទទួល​បានការ​ពិនិត្យ​សុខភាព​ដោយ​ឥត​គិតថ្លៃ ។

៤-​ ទទួល​បានការ​វិភាគឈាម​ដោយ​ឥត​គិតថ្លៃ និង​ត្រូវ​បាន​ជូនដំណឹង​ពី​ប្រភេទ​ឈាម​របស់​ពួក​គេ ។

៥-ការ​បរិច្ចាគ​ឈាម​គឺជា​វិធី​សម្រក​ទម្ងន់​បាន​មួយ​ផោន​លឿន​បំផុត ៕

华社团体联合举办“无偿献血”活动

លោកសង្កត់ធ្ងន់ថា៖ការបរិច្ចាគឈាមនេះមិនត្រឹមតែមានអត្ថប្រយោជន៍ជួយដល់សង្គម ថែមទាំងជួយអ្នកជំងឺដែលខ្វះឈាម បង្ហាញពីសាមគ្គីភាព និងចូលរួមការងារសង្គមដើម្បីប្រទេសជាតិ។ ម្យ៉ាងវិញទៀតវាគឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះជីវិតជនរងគ្រោះដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ជាអំពើមនុស្សធម៌ និងជាពលរដ្ឋម្នាក់ដែលឆ្លើយតបទៅនឹងសង្គមយ៉ាងពិតប្រាកដផងដែរ។

លោក កាំង ឡេង ប្រធានក្រុមយុវជនសមាគមនិកាយចិនទាជីវនៅកម្ពុជា និង ជាប្រធានសមាគមសម្ព័ន្ធអតីតសិស្សសាលាទួនហ្វានៅកម្ពុជាបានថ្លែងអំណរគុណដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាមដែលបានចូលរួមសហការរៀបចំកម្មវិធីនេះឡើង ។លោកបាននិយាយថា៖កម្មវិធីនេះ ធ្វើឡើងដើម្បីលើកទឹកចិត្តដល់សាធារណៈជនក្នុងការបរិច្ចាគឈាម ដើម្បីសង្គ្រោះជីវិតជនរងគ្រោះដែលកំពុងជូបផលវិបាកក្នុងការស្វែងរកប្រភពឈាម។តាមការដឹងលឺពីសារពត៌មាន និងតាមរយៈការបង្ហើបប្រាប់ពីក្រុមការងារមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានឱ្យដឹងថា​ ដល់ខែមិថុនាឆ្នាំ២០២០នេះ មជ្ឈមណ្ឌលជាតិផ្តល់ឈាម​ទទួលបានប្រមាណ ២០ ភាគរយ​នៃ​ការបរិច្ចាគ​ឈាម​ទាំងអស់​តែប៉ុណ្ណោះ​ដោយធៀបទៅឆ្នាំមុន។ដោយសារតែការរាត្បាតនៃមេរោគកូវិដ១៩ ទើបបណ្តាលឱ្យការផ្តល់​ឈាម​ពី​ម្ចាស់ជំនួយ​ស្ម័គ្រចិត្ត​ ឬ​តាមរយៈ​ការផ្តល់​ឈាម​ជាប្រចាំ ដែល​រៀបចំ​ដោយ​សាធារណៈជន ឯកជន អង្គការ និង​ក្រសួង​នានា​មានការអាកខានអស់ជាច្រើនខែ។

ដោយហេតុនេះហើយ ទើប ក្រុមយុវជនសមាគមនិកាយចិនទាជីវនៅកម្ពុជា សមាគមសម្ព័ន្ធអតីតសិស្សសាលាទួនហ្វានៅកម្ពុជា សមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា និងសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន រួមគ្នាជាមួយនឹងមជ្ឈមណ្ឌលជាតិផ្តល់ឈាម បាននាំគ្នាផ្តួចផ្តើមឡើងនូវកម្មវិធីនេះ គឺក្នុងគោលបំណងរឹតបន្តឹងចំណងមិត្តភាព និងសាមគ្គីភាពរវាងសមាជិកទាំងឡាយនៃសមាគម។ លោក កាំង ឡេង បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមបរិច្ចាគឈាមអោយកាន់តែច្រើនថែមទៀត ដើម្បីរួមចំណែកសង្គ្រោះជីវិតជនរងគ្រោះដែលកំពុងត្រូវការជំនួយ។ ហើយខ្ញុំសង្ឃឹមថា កម្មវិធីមនុស្សធម៍ដូចនេះនឹងកើតមានកាន់តែច្រើនឡើង។

លោក អ៊ុំ វុទ្ធទី  សន្ថាបនិក និងជាប្រធានកិត្តិយសសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិនបាននិយាយថា៖ក្រុមការងារសមាគមនិស្សិតចំនួន២១នាក់ បានស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាម និងបន្តកៀងគរសមាជិកផ្សេងៗទៀតអោយចូលរួមបរិច្ចាគឈាមកាន់តែច្រើននៅថ្ងៃក្រោយ ។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមយុវជនសមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា ក្រុមយុវជនសមាគមនិកាយចិនទាជីវនៅកម្ពុជា សមាគមសម្ព័ន្ធអតីតសិស្សសាលាទួនហ្វានៅកម្ពុជា ​និងសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន​ដែលបានសហការប្រារព្ធកម្មវិធីបរិច្ចាគឈាមនេះឡើង ។

លោកវេជ្ជបណ្ឌិតមានប្រសាសន៍ថា៖ប្រទេសកម្ពុជាកំពុងប្រឈមនឹងបញ្ហាផ្គត់ផ្គង់ឈាមមិនគ្រប់គ្រាន់ ជារៀលរាល់ថ្ងៃ អ្នកជំងឺដែលត្រូវការឈាមមានចំនួន តាមគ្រប់បណ្តាមន្ទីរពេទ្យក្នុងប្រទេស ។ រាជធានីភ្នំពេញតម្រូវការឈាម ចំនួន ២៥០ប្លោក ក្នុង១ថ្ងៃ តម្រូវការទូទាំងប្រទេសសរុបចំនួន ៩៨០០​ ប្លោក  មានការកើនឡើងចំនួន២០%បើធៀបនឹងឆ្នាំមុន ។ លោកសង្ឃឹមថា ប្រជាជនទាំងអស់ នឹងចូលរួមយ៉ាងសកម្មក្នុងការបរិច្ចាគឈាម ដើម្បីអាចជួយសង្គ្រោះដល់អាយុជីវិតអ្នកជំងឺ ដែលកំពុងត្រូវការជំនួយ ។

លោកវេជ្ជបណ្ឌិតមានប្រសាសន៍ទៀតថា៖មជ្ឈមណ្ឌលជាតិផ្តល់ឈាមបានផ្គត់ផ្គង់ឈាមចំនួន ៧០%ដល់ មជ្ឈមណ្ឌលផ្តល់ឈាមចំនួន២២ ទីតាំង ។គិតត្រឹមខែមិថុនាឆ្នាំនេះ មជ្ឈមណ្ឌលជាតិផ្តល់ឈាមបានផ្គត់ផ្គង់ឈាមចំនួន ៥០០០០ ប្លោកទៅដល់បណ្តាមន្ទីរពេទ្យក្នុងប្រទេស ។

លោកវេជ្ជបណ្ឌិតបានអំពាវនាវដល់ប្រជាជន និង មន្ត្រីស្ថាប័នទាំងអស់ចូលរួមបរិច្ចាគឈាម ដើម្បីចូលរួមសង្គ្រោះអាយុជីវិតមនុស្សបានកាន់តែច្រើន ។

 

លោកTANG BIN ZHEអគ្គនាយក GOOD TOPMACHINERY(CAMBODIA)CO.,LTDបានប្រាប់អ្នកកាសែតថា៖លោកធ្លាប់ចូលរួមសកម្មភាពបរិច្ចាគឈាមនៅប្រទេសចិនជាច្រើនលើកមកហើយ ។ហើយនេះជាលើកទី១ ហើយដែលលោកចូលរួមបរិច្ចាគឈាមនៅប្រទេសកម្ពុជា ។ការបរិច្ចាគឈាមគឺជាសកម្មភាពមួយដែលរីករាយ ការចេះជួយគេ គឺជាគុណធម៌ដ៏ប្រពៃមួយរបស់បងប្អូនកូនចៅចិនយើង ។

លោកTANG BIN ZHEអគ្គនាយក GOOD TOPMACHINERY(CAMBODIA)

លោកលឹម ឈុនឡេង អនុប្រធានក្រុមយុវជនសមាគមសម្ព័ន្ធខ្មែរចិនបានិយាយថា៖ ការបរិច្ចាគឈាមមិនត្រឹមតែអាចជួយសង្គ្រោះអាយុជីវិតមនុស្សប៉ុណ្ណោះទេ ថែមទាំងមានគុណប្រយោជន៍យ៉ាងខ្លាំងសម្រាប់សុខភាពរបស់យើងផ្ទាល់ ។ហើយនេះជាលើកទី២ហើយ ដែលខ្ញុំចូលរួមបរិច្ចាគឈាម ក្នុងអំឡុងពេលបរិច្ចាគឈាមគឺមិនមានសភាពមិនប្រក្រតីអ្វីឡើយ។

华社团体联合举办“无偿献血”活动
(ឆ្វេង)លោកលឹម ឈុនឡេង អនុប្រធានក្រុមយុវជនសមាគមសម្ព័ន្ធខ្មែរចិន

លោក លឹមហួរ អនុប្រធានក្រុមយុវជនសមាគមសម្ព័ន្ធខ្មែរចិនបាននិយាយថា៖លោកចាប់ផ្តើមចូលរួមបរិច្ចាគឈាមចាប់តាំងពីអាយុ ១៨ឆ្នាំមកម៉្លេះ មកដល់បច្ចុប្បន្នលោកបានបរិច្ចាគអស់ចំនួន ៨ លើកមកហើយ ។ការបរិច្ចាគឈាម មិនត្រឹមតែអាចជម្រុញដល់កោសិការគ្រាប់ឈាមនោះទេ ថែមទាំងមានគុណប្រយោជន៍សម្រាប់សុខភាពផងដែរ ។ហើយលើកនេះ ខ្ញុំក៏បាននាំកូនប្រុសខ្ញុំ មកចូលរួមបរិច្ចាគផងដែរ ។

លោក លឹមហួរ អនុប្រធានក្រុមយុវជនសមាគមសម្ព័ន្ធខ្មែរចិន

លោកសយ សុភា អគ្គលេខាធិការរង សមាគមអ្នកសារពត៌មានកម្ពុជា ចិនបាននិយាយថា៖លោកធ្លាប់ចូលរួមបរិច្ចាគឈាមជាច្រើនលើកមកហើយ ។ ​ នៅពេលទទួលបានដំណឹងថាសមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជាប្រារព្ធកម្មវិធីនេះឡើង ក៏មកចូលរួមតែម្តង ។

លោកសយ សុភា អគ្គលេខាធិការរង សមាគមអ្នកសារពត៌មានកម្ពុជា

លោក ឡូវ ឆាយហុក ក្រុមការងារលេខាធិដ្ឋានសមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជានិយាយថា៖ នៅ២០១៨ លោកបានរំលងឳកាសបរិច្ចាគឈាមម្តង ហើយថ្ងៃនេះលោករីករាយយ៉ាងខ្លាំងដែលបានចូលរួមបរិច្ចាគឈាមនៅអគារសមាគមសម្ព័ន្ធខ្មែរចិនផងដែរ ។

ក្រោយពីប្រទេសកម្ពុជាទទួលរងការប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ សប្បុរសជនគ្រប់មជ្ឈដ្ឋាន និងស្ថាប័ននានាបានចូលរួមយ៉ាងសកម្ម ដើម្បីជួយដល់ជនរងគ្រោះអោយរួចផុតពីស្ថានភាពនេះ ។ ហើយកម្មវិធីបរិច្ចាគឈាមលើកនេះ អ្នកចូលរួមទាំងអស់ក៏បានចូលរួមបញ្ចេញកម្លាំងបន្តិចបន្តួច ដើម្បីជួយដល់សង្គលជាតិផងដែរ ។

分享