ឧត្តមទីប្រឹក្សាសមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា​ នឹងជាម្ចាស់សហគ្រាសស្រាស្រាច់ដុំ ឧកញ៉ា អៀ ជៀមហេង បានទទួលមរណភាពដោយជរាពាធ

2
更多精采内容请下载官方APP: 苹果(iPhone)安卓(Android)安卓国内下载(APK)

ឧកញ៉ា អៀ ជៀមហេង ឧត្តមទីប្រឹក្សាសមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា និងជាថ្នាក់ដឹកនាំខ្មែរខ្សែស្រឡាយចិនដ៏ល្បីឈ្មោះនៅកម្ពុជា  បានទទួលមរណភាព ក្នុងជន្មាយុ៨៧ឆ្នាំ ដោយជរាពាធ។

នៅក្នុងឱកាសដ៏ក្រៀមក្រំនោះ សមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា​ នឹងសមាគមខ្មែរចិនជាច្រើនទៀត បានអញ្ជើញចូលរួមធ្វើការគោរពវិញ្ញាណក្ខន្ធសព​លោកឧកញ៉ា អៀ ជៀមហេង ។

ឧកញ៉ា អៀ ជៀមហេង គឺជាបុគ្គលមានឥទ្ធិពលក្នុងសង្គមមួយរូប ដែលបានឆ្លងកាត់ផ្ទាល់នូវ ភាពវឹកវរក្នុងសង្គម ការអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយសុខសន្តិភាព និងឈានដល់ការទទួលបានឯករាជ្យពេញលេញ។ លោកបានបំផុសគំនិតជំរុញផ្នែកឧស្សាហកម្ម គួបផ្សំនឹងបច្ចេកទេសបុរាណចិន បង្កើតបានជាម៉ាកយីហោស្រាបុរាណប្រចាំប្រទេសកម្ពុជា និងទទួលបានសមទ្ធិផល និងកេរ្តិ៍ឈ្មោះល្បីរន្ទឺ ។

ក្នុងនាមជាថ្នាក់ដឹកនាំខ្មែរខ្សែស្រឡាយចិនដ៏ល្បីឈ្មោះម្នាក់ ឧកញ៉ា អៀ ជៀមហេងបានចូលរួមយ៉ាងសកម្មជាមួយនឹងបងប្អូនខ្មែរចិនក្នុងការកសាងសហគមន៍ចិន ចូលរួមការងារសប្បុរសធម៌   យកចិត្តទុកដាក់ចំពោះវិស័យអប់រំភាសាចិន ជួយទាំងកម្លាំងកាយ និងថវិការ  បង្រួបបង្រួមសាមគ្គីភាព និងជំរុញការអភិវឌ្ឍក្នុងសហគមន៍ចិន ។

អស់រយៈពេលជាយូរមកហើយ ឧកញ៉ា អៀ ជៀមហេង បានដើរតួយ៉ាងសំខាន់ក្នុងការរិតចំនងមិត្តភាព និងបង្កើតទំនាក់ទំនងល្អ រវាងកម្ពុជា ចិន និងទទួលបានការកោតសរសើរពីគ្រប់មជ្ឈដ្ឋាននៃប្រទេសទាំងពីរ ។

ពេញមួយជីវិតរបស់ឧកញ៉ា អៀ ជៀមហេង ពោរពេញទៅដោយភាពស្រស់បំព្រង។ ឆ្លងកាត់ការតស៊ូ និងពុះពារក្នុងសម័យសង្គ្រាមអស់ជាច្រើនឆ្នាំ លោបានទទួលគោរមងារជាឧកញ៉ា ក្លាយជាសហគ្រិនឆ្នើមនៅកម្ពុជា និងសប្បុរជនមួយរូបផងដែរ ។

លោកចាប់កំណើតនៅរាជធានីភ្នំពេញ ដែលមានស្រុកកំណើតនៅស្រុកឆោអាន ខេត្តក្វាងតុង ប្រទេសចិន ។

នៅឆ្នាំ ១៩៥៤ លោកបានបញ្ចប់ការសិក្សានៅសាលារៀនចិន ទួនហ្វា និងបានឈានជើងចូលវិស័យពាណិជ្ជកម្ម ព្រមទាំងបានក្លាយជាអគ្គនាយកនៃមន្ទីរពេទ្យចិននៅរាជធានីភ្នំពេញ អគ្គនាយកក្រុមហ៊ុន  ឡាវហាំងហេងវ៉ាញ ឧត្តមទីប្រឹក្សាសមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា ទីប្រឹក្សាកិត្តិយសនៃសមាគមនិកាយចិនទាជីវ នៅកម្ពុជា និង ប្រធានកិត្តិយសជានិរន្តនៃសមាគមត្រកូលយ៉ាងនៅកម្ពុជា -ល- ។

លោក អៀ ជៀមហេង ជាយុវជនមានប្រាជ្ញាឈ្លាសវៃ ។លោកបានទទួលគ្រប់គ្រងសហគ្រាសផលិតស្រាពីឪពុកលោក ដែលមានអាយុត្រឹមតែ២១ឆ្នាំតែប៉ុណ្ណោះ ព្រមទាំងបានធ្វើអោយមានកេរ្តិ៍ឈ្មោះល្បីរន្ទឺ ។

នៅអំឡុងពេលទសវត្សទី៦០ បានស្រាវជ្រាវចេញជាស្រាសាច់ដុំដែលមានឈ្មោះបោះសម្លេងពេញផ្ទៃប្រទេស និងបានក្លាយជា ស្រាស្តង់ដារជាតិដ៏ល្បីល្បាញមួយ ។នៅពេលលោក អាយុ ៣៥ឆ្នាំ លោកបានក្លាយទៅជាអគ្គនាយកនៃមន្ទីរពេទ្យចិនរាជធានីភ្នំពេញ និងបានងារជា “ យុវជនឆ្នើមទាំង ១០ នៅអាស៊ី” ។

ធ្លាប់បានចូលក្រាបថ្វាយបង្គំគាល់ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ដើម្បីពិភាក្សាអំពីវប្បធម៌របស់បងប្អូនខ្មែរខ្សែស្រឡាយចិនដែលរស់នៅកម្ពុជា ។

នៅដើមឆ្នាំ២០០០ លោក អៀ ជៀមហេងដែលបានគេចពីសង្គ្រាមបានចាកចេញពីហុង កុង វិលត្រលប់មកប្រទេសកម្ពុជាវិញ និងបានដំណើរការក្រុមហ៊ុន ឡាវ ហាំងហេងវ៉ាញសារជាថ្មី ហើយស្រាសាច់ដុំក៏បានលេចចេញវត្តមានម្តងទៀត។

ក្រោយមក បានចូលរួមពិព័រណ៍ចិន – អាស៊ានណាននីងចំនួន៧លើក  និងទទួលបានវិញ្ញាបនប័ត្រISOគុណភាពស្តង់ដារអន្តរជាតិ។

ដោយមានប្រាជ្ញា និងស្មាតីតស៊ូមិនរុញរ៉ា ឧកញ៉ា អៀ ជៀមហេង បានបង្កើតនូវអព្ភូតហេតុជាច្រើនក្នុងអាជីវកម្ម ។

នៅក្នុងអំឡុងឆ្នាំ២០០៨ និង​ ឆ្នាំ២០១០ លោកទទួលបានគ្រឿងឥស្សរិយយសចំនួនពីរ ពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា ៕

ឧកញ៉ាអៀ ជៀមហេងមានទឹកចិត្តមេត្តាធម៌ តែងតែចូលរួមការងារសង្គម និងសប្បុរសធម៌ជាច្រើន ដោយទឹកចិត្តអានិតស្រលាញ់ ជួយដល់សង្គម និងបម្រើប្រជាជន ។

ជាច្រើនឆ្នាំមកនេះ លោកគោរពស្រលាញ់កុមារ យកចិត្តទុកដាក់ចំពោះវិស័យអប់រំភាសាចិន បានឧបត្ថម្ភដល់តំប់គ្រោះមហន្តរាយក្នុងនិងក្រៅប្រទេស សាលារៀន​ សហគមន៍ចិន ដីបញ្ចុះសព និងព្រះវិហារ-ល- ។

ហើយ ឧកញ៉ាអៀ ជៀមហេង ក៏បានចូលរួមកិច្ចការ​ និងបម្រើដល់សមាគមចិនជាច្រើន ដូចជា  ផ្តល់ជាមតិយោបល់ ចេញទាំងថវិការ និងកម្លាំងកាយ ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍រ​បស់សហគមន៍ចិន ។

ឧកញ៉ាអៀ ជៀមហេង ទទួលបានការកោតសរសើរពីគ្រប់មជ្ឈដ្ឋានជាមួយនឹងសកម្មភាពដ៏ប្រពៃរបស់    លោក ហើយ លោកបានប្រើប្រាស់ប្រាជ្ញា និង ការខិតខំប្រឹងប្រែងរបស់លោកតាក់តែងជារឿងព្រេងជីវិត។

分享