អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា នាំយកថវិការបស់សប្បុរសជនជូនមូលនិធិគន្ធបុប្ផាកម្ពុជា

នាព្រឹកថ្ងៃទី២៥  អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា បាននាំយកថវិកា​របស់​សប្បុរសជន​ដែល​បានឧបត្ថម្ភតាមរយៈសមាគមសម្ព័ន្ធ ចំនួន 1,735,188,441 រៀល និង 55,600 ដុល្លាអាមេរិក មកប្រគល់​ជូន ​ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានមូលនិធិគន្ធបុប្ផាកម្ពុជា។បូកសរុបថវិកាឧបត្ថម្ភទាំងពីរលើកមុនទៀត ថវិកាឧបត្ថម្ភរបស់សមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជាសរុបចំនួន 2,041,397,781    រៀល  និង  733,764.96ដុល្លារអាមេរិក ។

ឧកញ៉ា ហេង លីប្រធានប្តូរវេនសមាគមសម្ព័ន្ធខ្មែរចិន អនុប្រធានអចិន្ត្រៃយ៍ដូចជា ឧកញ៉ា ជា សឿន ឧកញ៉ា តេង ឡាយ  ឧកញ៉ា ថៃ វ៉ាន់    ឧកញ៉ា ហាន់ ឃៀង   លោក ជា សៀង    ឧកញ៉ា ជឹម ឃាន ឧកញ៉ា ឆាល វ៉ាន់ឧត្តមទីប្រឹក្សាសមាគមសម្ព័ន្ធខ្មែរចិន  Mr. ZHANG YONG ទីប្រឹក្សាសមាគមសម្ព័ន្ធខ្មែរចិន  លោក សុក ហ៊ុយ លេខាប្រចាំការ  និងតំណាងក្រុមហ៊ុនចិនដូចជា Mr. LIU REN  Mr. PANG ZHI YUAN  Mr.PANG WEI ZHI  Ms.ZHANG HAO JUN ចូលរូមកម្មវិធី ។

 

អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជាថ្លែងលក្នុងជំនួបនេះថា ៖ចាប់តាំងពី សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាស​បង្កើត​   ​មូលនិធិគន្ធបុប្ជាកម្ពុជាមក សប្បុរសជន បងប្អូនខ្មែរ-ចិន បានចូលរួមយ៉ាងសកម្មក្នុងការ​គាំទ្រគោលនយោបាយទ្រទ្រង់មន្ទីរពេទ្យ​គន្ធបុប្ជា​ ក្នុងការជួយព្យាបាល និងសង្គ្រោះកុមារ​កម្ពុជា ។

អ្នកឧកញ៉ាមានប្រសាសន៍ទៀតថា៖ កន្លងមក សមាគមសម្ព័ន្ធខ្មែរចិន ធ្លាប់បានពាំនាំថវិកាសម្រាប់ឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា បានចំនួន២លើក​រួច​មកហើយ គឺ៖លើកទី១ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ ឧបត្ថម្ភថវិកាចំនួន 217,492,800រៀល និង 502,180ដុល្លាអាមេរិក។លើកទី២ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ ឧបត្ថម្ភថវិកាចំនួន 88,716,540  រៀល និង 175,984.96ដុល្លាអាមេរិក

អ្នកឧកញ៉ាលើកឡើងថា ៖ ថ្ងៃនេះ គឺជាលើកទី៣ ដែលសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជាបាននាំយកថវិកា​របស់​សប្បុរសជន​ដែល​បានឧបត្ថម្ភតាមរយៈសមាគមសម្ព័ន្ធ ចំនួន 1,735,188,441 រៀល និង 55,600 ដុល្លាអាមេរិក បន្ថែមទៀត មកប្រគល់​ជូន​ឯកឧត្តម​សម្រាប់គាំទ្រ​ដល់​មូលនិធិ​គន្ធបុប្ជាកម្ពុជា ដែលបានមកពីការឧបត្ថម្ភរបស់សប្បុរសជន បុគ្គលិកក្រុមហ៊ុន លោកគ្រូ  អ្នកគ្រូ សិស្សានុសិស្ស និងសមាជិកសមាគម។

លោកប្រធានបានលើកលើកឡើងទៀតថា៖សរុបថវិកាឧបត្ថម្ភទាំង៣លើក សមាគមសម្ព័ន្ធខ្មែរចិន បានឧបត្ថម្ភថវិកាមានចំនួន 2,041,397,781    រៀល  និង  733,764.96ដុល្លារអាមេរិក ។នេះមិនរាប់បញ្ចូលទាំងសមាជិក និងសប្បុរសជនមួយចំនួន ដែលបានទៅឧបត្ថម្ភដោយខ្លួនឯងនៅមន្ទីរពេទ្យគន្ធបុប្ផា ។ យើងខ្ញុំសង្ឃឹមថា ថវិកាខាងលើនេះ នឹងអាច​រួមចំណែកដល់​ដំណើរ​ការ​​របស់​មន្ទីរ​ពេទ្យ​​គន្ធបុប្ផា និងជួយសង្គ្រោះកុមារកម្ពុជាកាន់តែច្រើនថែមទៀត ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានមូលនិធិគន្ធបុប្ផាកម្ពុជា តាងនាមសម្តេចតេជោ ហ៊ុន សែន និងគតិបណ្ឌិត ប៊ុនរ៉ានី ប្រធានកត្តិយសនៃមូលនិធិគន្ធបុប្ផា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមឧបត្ថម្ភរបស់សមាជិក សមាជិកានៃសមាគម និងសប្បុរសជនទាំងអស់ ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ អ្នកឧកញ៉ា ប្រធាន ពុង ឃាវសែ និង សមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា ដែលបានចូលរួមយ៉ាងសកម្មក្នុងការងារសប្បុរសធម៌នេះ។

ឯកឧត្តមមានប្រសាសន៍ថា៖ ដោយកត្តាផលប៉ះពាល់នៃការរីកររាលដាលនៃជំងឺកូវីដ១៩ ធ្វើអោយភ្ញៀវទេសចរបរទេសមិនអាចមកទស្សនកិច្ចប្រាសាទអង្គវត្តនៅប្រទេសកម្ពុជាបានឡើយ ដែលជាហេតុធ្វើអោយចំណូលនៃការលក់សំបុត្រចូលទស្សនាប្រាសាទអង្គវត្តមានការធ្លាក់ចុះជាខ្លាំង  ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចកាត់ចំនួន២ដុល្លារនៃតម្លៃសំបុត្រ សម្រាប់ចូលរួមមូលនិធិមន្ទីរគន្ធបុប្ផា ដើម្បីគាំទ្រដល់ដំណើរការរបស់មន្ទីរពេទ្យនោះ ក៏មានការធ្លាក់ចុះផងដែរ ។

គួរបញ្ជាក់ផងដែរថា ក្រៅពីថវិកាឧបត្ថម្ភរបស់សមាគសម្ព័ន្ធខ្មែរចិន ថ្នាក់ដឹកនាំសមាគមចិន និងសប្បុរសជនមួយចំនួនដែលចូលរួមក្នុងជំនួបនេះ ដ៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនបន្ថែម សម្រាប់គាទ្រដក់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផាផងដែរ ដូចជា ឧកញ៉ា ហេង លី ឧបត្ថម្ភចំនួន ២ម៉ឺន ដុល្លាអាមេរិក ឧកញ៉ា ជឹម ឃាន ឧបត្ថម្ភចំនួន ៨០លានរៀល លោកជា សៀង និងក្រុមហ៊ុន Theing Thean Solar Energy Co.,Ltd ឧបត្ថម្ភចំនួន១ម៉ឺន ដុល្លាអាមេរិក  ឧកញ៉ា ជា សឿន ឧបត្ថម្ភចំនួន១ម៉ឺន ដុល្លាអាមេរិក  ឧកញ៉ា តេង ឡាយ ឧបត្ថម្ភចំនួន១ម៉ឺន ដុល្លាអាមេរិក  ឧកញ៉ា ហាន់ ឃៀង ឧបត្ថម្ភចំនួន១ម៉ឺន ដុល្លាអាមេរិក  និងលោក ជា ហ៊ុយ ឧបត្ថម្ភចំនួន១ម៉ឺន ដុល្លាអាមេរិក   ។

相关新闻