太子银行与万事达和维萨合作为客户提供借记卡和信用卡
[新闻]:在线
[2020年4月23日]金边市 – 太子银行宣布联合推出新的万事达卡(Mastercard)和维萨卡(Visa)产品。 凭借数十年的经验以及作为数字支付领域的领导者,万事达卡和维萨卡在全球范围内获得了数百万零售商和商人的国际认可。 与万事达卡和维萨卡的合作,将补助太子银行扩大现有客户零售金融产品的计划,同时也旨在吸引潜在的新客户。
太子银行首席执行官林利平先生解释说:“随着越来越多的柬埔寨人在本地、区域和国际开展业务及旅行,他们正在寻求福利和独家优惠以匹配他们所偏好的生活方式。”
太子银行将提供不同类别的借记卡和信用卡:标准卡或普卡以及白金卡。 这些选项使客户可以根据自己的财务目标选择最适合其需求的产品。不管他们的喜好如何,太子银行发行的所有借记卡和信用卡都可为客户提供在全球的两个最大支付网络进行安全购物的便利。
万事达卡和维萨卡可为在线和在全球的商户商店中购买提供广泛的优惠。 客户只需刷卡就可获得有利益的交易、升级和体验,例如:精选零售商、世界一流餐厅、酒店和度假村的特殊优惠。
林利平先生强调了新发行的银行卡进行数字化计划,“我们致力于通过努力改善数字平台,成为发展最好及最快的数字银行。 万事达卡和维萨卡持卡人将能够使用数字渠道(例如太子手机银行应用程序)进行交易、跟踪和付款。” 客户还将通过直接发送到其移动设备的短信通知,接收有关其购买的最新详细信息。
这些功能将帮助客户过渡到无现金和数字支付系统的用户,因为太子银行努力通过提供更便捷的银行体验以开发满足客户期望的数字银行解决方案。
有关更多详细信息,请访问任何太子银行分行或联系呼叫中心1-800-20-8888,我们专业的工作人员将24/7随时为您提供咨询服务。谢谢!
ធនាគារ ព្រីនស៍ ចាប់ដៃគូជាមួយម៉ាស្ទ័រ និងវីសា ដើម្បីផ្តល់ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទានដល់អតិថិជន
ភ្នំពេញ៖ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ – ធនាគារ ព្រីនស៍ បានប្រកាសពីការដាក់ឱ្យដំណើរការរួមគ្នានូវប័ណ្ណម៉ាស្ទ័រ និងប័ណ្ណវីសារថ្មីរបស់ខ្លួនដល់សាធារណជន។ ជាមួយនឹងបទពិសោធន៍ជាច្រើនទសវត្ស និងក្នុងនាមជាអ្នកនាំមុខគេក្នុងការទូទាត់ប្រាក់ជាប្រព័ន្ធឌីជីថល ម៉ាស្ទ័រ និងវីសា ត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅតាមហាងទំនិញរាប់លានកន្លែងនៅទូទាំងពិភពលោក។ ភាពជាដៃគូនេះនឹងជួយបំពេញផែនការរបស់ធនាគារ ព្រីនស៍ក្នុងការផ្តល់ជូនផលិតផល និងសេវាកម្មថ្មីៗទៅកាន់អតិថិជនបច្ចុប្បន្ន ក៏ដូចជាទាក់ទាញអតិថិជនដែលមានសក្តានុពលថ្មីៗផងដែរ។
លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិរបស់ធនាគារ ព្រីនស៍ បានមានប្រសាសន៍ថា “ដោយសង្កេតឃើញថា ប្រជាជនកម្ពុជាកាន់តែច្រើនឡើងកំពុងធ្វើជំនួញ និងធ្វើដំណើរនៅក្នុងប្រទេស ទៅក្នុងតំបន់ និងទៅក្រៅប្រទេស ហើយអ្នកទាំងអស់នោះកំពុងស្វែងរកនូវអត្ថប្រយោជន៍ និងការផ្តល់ជូនជាពិសេសនានា ដើម្បីបំពេញនូវតម្រូវការនៃការរស់នៅរបស់ពួកគេ”។
ធនាគារ ព្រីនស៍ នឹងផ្តល់ជូននូវប័ណ្ណឥណពន្ធ និងប័ណ្ណឥណទានផ្សេងៗពីគ្នា មានដូចជា៖ ប័ណ្ណ Standard ឬClassic និងប័ណ្ណPlatinum។ ជម្រើសទាំងនេះ ធ្វើឱ្យអតិថិជនមានភាពងាយស្រួលក្នុងការជ្រើសរើសផលិតផលដែលស័ក្តសមទៅនឹងតម្រូវការ ស្របទៅតាមគោលដៅហិរញ្ញវត្ថុរបស់ពួកគេ ។ ដោយបំពេញទៅតាមតម្រូវការរបស់អតិថិជន រាល់ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទានដែលចេញដោយធនាគារ ព្រីនស៍ នឹងផ្តល់ជូនអតិថិជននូវផាសុកភាព និងមានសុវត្ថិភាពខ្ពស់រាល់ពេលដែលពួកគេធ្វើការបញ្ជាទិញពីបណ្តាញទូទាត់ដ៏ធំបំផុតពីរនៅលើពិភពលោក។
ម៉ាស្ទ័រ និងវីសា ផ្តល់ជូននូវអត្ថប្រយោជន៍ជាច្រើនដែលត្រូវបានរចនាឡើងសម្រាប់ការបញ្ជាទិញដែលធ្វើឡើងតាមប្រព័ន្ធអ៊ីនធើណែតនិងនៅតាមហាងទំនិញនានាទូទាំងពិភពលោក។ អតិថិជនអាចទាញយកអត្ថប្រយោជន៍ពីភាពជាដៃគូ ការធ្វើបច្ចុប្បន្នភាព និងបទពិសោធន៍ផ្សេងៗបន្ថែមទៀតដូចជា ការផ្តល់ជូនពិសេសពីហាងទំនិញ ភោជនីយដ្ឋានលំដាប់ពិភពលោក សណ្ឋាគារ និងរមណីយដ្ឋាននានា ដោយគ្រាន់តែប្រើប្រាស់កាតរបស់ពួកគេតែប៉ុណ្ណោះ។
លោក ហ៊ន់ សុរចនា បានសង្កត់ធ្ងន់លើភាពច្នៃប្រឌិតថ្មីនៃប្រព័ន្ធឌីជីថលរបស់ធនាគារ ជាមួយនឹងការផ្តល់ជូននូវប័ណ្ណថ្មីៗនេះថា “យើងមានគោលបំណងក្នុងការក្លាយខ្លួនជាធនាគារឌីជីថលដែលល្អបំផុត និងមានរីកចម្រើនលឿនបំផុតនៅកម្ពុជា តាមរយៈការខិតខំប្រឹងប្រែងដើម្បីអភិវឌ្ឍគម្រោងឌីជីថលរបស់យើង។ អ្នកកាន់ប័ណ្ណម៉ាស្ទ័រ និងវីសា អាចធ្វើប្រតិបត្តិការ តាមដាន និងទូទាត់ប្រាក់តាមរយៈបណ្តាញឌីជីថលដែលមានដូចជាសេវាធនាគារតាមទូរស័ព្ទដៃរបស់ធនាគារ ព្រីនស៍។ អតិថិជននឹងទទួលបានព័ត៌មានលម្អិតចុងក្រោយស្តីអំពីការបញ្ជាទិញរបស់ពួកគេ ជាមួយនឹងការជូនដំណឹងតាមរយៈសារ SMS ទៅកាន់ទូរស័ព្ទរបស់ពួកគេដោយផ្ទាល់ផងដែរ។
លក្ខណៈពិសេសទាំងនេះ នឹងជួយឱ្យអតិថិជនរបស់យើងផ្លាស់ប្តូរទៅជាអ្នកប្រើប្រាស់ប្រព័ន្ធដែលមិនប៉ះពាល់ក្រដាសប្រាក់ដោយផ្ទាល់ និងទូទាត់បែបឌីជីថល ព្រោះថាធនាគារ ព្រីនស៍ កំពុងខិតខំអភិវឌ្ឍដំណោះស្រាយតាមបែបធនាគារឌីជីថល ដែលឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន ដោយផ្តល់នូវបទពិសោធន៍ធនាគារកាន់តែងាយស្រួលជាងមុនជូនដល់អតិថិជនរបស់ខ្លួន។
សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកកាន់សាខាធនាគារ ព្រីនស៍ ណាមួយ ឬក៏ទំនាក់ទំនងមកកាន់លេខ 1800-20-8888 ។ បុគ្គលិកប្រកបដោយវិជ្ជាជីវៈរបស់យើង នឹងនៅឆ្លើយតបរាល់តម្រូវការរបស់លោកអ្នក ២៤ម៉ោងលើ២៤ ៧ថ្ងៃក្នុង១សប្តាហ៍។ សូមអរគុណ!
Prince Bank Partners with Mastercard and Visa to Offer Debit and Credit Cards
[Press Release]: On-line
PHNOM PENH, [23th April 2020]—Prince Bank announced the joint launching of its new Mastercard and Visa products to the public. With decades of experience and as the leaders in digital payments, Mastercard and Visa are internationally recognized and accepted at millions of retailers and merchants across the globe. The partnerships with Mastercard and Visa complement the Bank’s plan to expand its retail financial product offerings for current customers while aiming to attract potential new customers as well.
“As an increasing number of Cambodians are conducting businesses and traveling locally, regionally, and internationally, they are seeking benefits and exclusive offers to match their lifestyle preferences,” explained Prince Bank’s CEO, Mr. Honn Sorachna.
The Bank will offer debit and credit cards in different classes: Standard or Classic, and Platinum. These options allow customers to choose the product that best suits their needs according to their financial goals. Regardless of their preferences, all debit and credit cards issued by Prince Bank provide customers the comforts of making secure purchases from two of the world’s largest global payments networks.
Mastercard and Visa offer a wide range of benefits designed for purchases made on-line and at merchant shops worldwide. Customers can take advantage of valuable deals, upgrades, and experiences such as exceptional offers from selected retailers, world-class restaurants, hotels, and resorts simply by using their cards.
Mr. Honn Sorachna highlighted the Bank’s digital initiative with the newly offered cards, “We aim to become the best and fastest growing digital bank by channeling our efforts to enhance our digital platforms. Mastercard and Visa cardholders will be able to perform transactions, track and make payments using digital channels such as our Bank’s mobile app.” Customers will also receive the latest details on their purchases with SMS notifications sent directly to their mobile devices.
These features will help customers transition into users of cashless and digital payment systems as the Bank strives to develop digital banking solutions that meet customers’ expectations by delivering a more convenient banking experience.
For more details, please visit any Prince Bank branch or contact the Call Center at 1-800-20-8888. Our professional staff will be available to respond to any inquiries, 24/7. Thank You!
评论被关闭。