ធនាគារ កាណាឌីយ៉ា សេចក្ដីជូនដំណឹង

សេចក្ដីជូនដំណឹង

យោងតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដោយសារការរកឃើញករណីវិជ្ជមានកូវីដ ១៩ មួយករណីដែលជាបុគ្គលិកម្នាក់របស់ក្រុមហ៊ុនមួយដែលជួលការិយាល័យនៅក្នុងអគារកាណាឌីយ៉ា ។ ជាការឆ្លើយតប និងចាត់វិធានការការពារ អគារកាណាឌីយ៉ា នឹងត្រូវបិទប្រតិបត្តិការជាបណ្ដោះអាសន្ននាថ្ងៃនេះ ។

អតិថិជនរបស់ធនាគារទាំងអស់ដែលត្រូវការធ្វើប្រតិបត្តិការសេវាកម្មធនាគារ សូមអញ្ជើញប្រើប្រាស់សេវាកម្ម ធនាគារតាមរយៈប្រព័ន្ធ Mobile Banking, Internet Banking, ម៉ាស៊ីនដក-ដាក់ប្រាក់ ATM/CRM និងតាមបណ្ដាសាខារបស់ធនាគារនៅខេត្ត-រាជធានីភ្នំពេញ រួមបញ្ចូលទាំងសាខាកោះពេជ្រ ។ យើងខ្ញុំ សូមជម្រាបជូនថា សាខាធនាគារកាណាឌីយ៉ា នៅផ្សារទំនើបសូរិយា និងសាខាទួលទំពូង នៅតែបម្រើសេវាកម្មជូនអតិថិជនជារៀងរាល់ថ្ងៃ (ចាប់ពីថ្ងៃ ច័ន្ទ ដល់ថ្ងៃ អាទិត្យ) រហូតដល់ម៉ោង ៧:០០ ល្ងាច ដែលរួមមានទាំងថ្ងៃឈប់សម្រាកនានាផងដែរ ។

យើងខ្ញុំនឹងបន្ដជូនដំណឹងបន្ថែម នៅពេលដែលមានគោលការណ៍ណែនាំថ្មីពីក្រសួងសុខាភិបាល ។

សូមថ្លែងអំណរគុណចំពោះការយោគយល់ និងកិច្ចសហប្រតិបត្តិការ ។

ពីគណៈគ្រប់គ្រងរបស់ ធនាគារ កាណាឌីយ៉ា

 

Announcement

Following guidance from the Ministry of Health (MoH), due to a positive COVID-19 case in one of our tenants of the Tower, as a preventive measure, Canadia Tower will be closed for the day.

Clients of the bank who need to perform transactions today are invited to use our mobile banking App, internet banking, ATMs or any of our branches in Phnom Penh, including our newly opened Koh Pich Branch or our branches with extended working hours Sorya and Tuol Tumpoung Branches.

We will continue to keep you updated as we receive further recommendations from MoH.

Thank you for your understanding and cooperation.

Canadia Bank Management

 

公告

遵照卫生部的指示,鉴于租户出现COVID 19确诊病例,为预防起见,加华大厦即日起暂时关闭。

凡有需要进行银行交易的客户,请使用我行手机银行APP、网上银行、ATM自动存取款机或我行金边其他分行办理相关业务,包括新开业的钻石岛分行。谨在此通知各位客户,加华银行苏利亚分行和朱德奔分行每日(周一至周日)服务时间直至下午7点,包括节假日。

我们将随时为您更新卫生部的最新指示和通知。

感谢您的理解与配合。

加华银行管理层

分享
相关新闻