ថ្នាក់ដឹកនាំនៃសមាគមសម្ព័ន្ធខ្មែរចិនបានឧបត្ថម្ភថវិកាដល់សាលារៀនចិនចំនួនពីរ

ថ្នាក់ដឹកនាំនៃសមាគមសម្ព័ន្ធខ្មែរចិនបានឧបត្ថម្ភថវិកាដល់សាលារៀនចិន លាន ហួ ខេត្តបាត់ដំបង និង សាលារៀនខ្មែរចិន ជុន ទី ស្រុកកំពង់ត្របែកខេត្តព្រៃវែង

ថ្នាក់ដឹកនាំសមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជាឧបត្ថម្ភថវិកាដល់ សាលារៀនចិន លាន ហួ ខេត្តបាត់ដំបង និង សាលារៀនខ្មែរចិន ជុន ទី ស្រុកកំពង់ត្របែកខេត្តព្រៃវែង ដើម្បីគាំទ្រដល់ការសាងសងសង់អគារសិក្សាថ្មីរបស់សាលារៀនទាំងពីរ ។ហើយការប្រគល់ថវិកាឧបត្ថម្ភនេះប្រព្រឹត្តឡើងនាព្រឹកថ្ងៃទី២៧ ខែមករា នៅសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា ។

ឧកញ៉ាតែ មាន អនុប្រធានអចិន្ត្រៃយ៍ និងជាប្រធានផ្នែកវប្បធម៌និងអប់រំនៃសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា បានឧបត្ថម្ភថវិកាចំនួន 16,000 ដុល្លារអាមេរិកដល់សាលារៀនខ្មែរចិន ជុន ទី ស្រុកកំពង់ត្របែកខេត្តព្រៃវែង និងចំនួន 15,000 ដុល្លារអាមេរិកដល់សាលារៀនចិន លាន ហួ ខេត្តបាត់ដំបងសម្រាប់
កសាងអគារសិក្សាថ្មី ។លោក តាំង ស្រ៊ីអ៊ុយ តំណាងរបស់ឧកញ៉ាតែ មានបានប្រគល់ថវិកាឧបត្ថម្ភជូនដល់តំណាងនៃសាលារៀនទាំងពីរ ។

 

លោក ជា សៀង អនុប្រធានអចិន្ត្រៃយ៍សមាគមសម្ព័ន្ធខ្មែរចិនឧបត្ថម្ភថវិកាចំនួន     15,000 ដុល្លារ
អាមេរិកដល់សាលារៀនចិន លាន ហួ ខេត្តបាត់ដំបង ។ហើយ ឧកញ៉ា លឹម ទាឡេង ទីប្រឹក្សាសមាគមសម្ព័ន្ធខ្មែរចិន លោក តាំង ស្រ៊ីអ៊ុយ សមាជិកសមាគមសម្ព័ន្ធខ្មែរចិនក៏បានឧបត្ថម្ភថវិកា ក្នុងម្នាក់ចំនួន 5,000ដុល្លារអាមេរិកដល់សាលារៀនខ្មែរចិន ជុន ទី ស្រុកកំពង់ត្របែកខេត្តព្រៃវែងសម្រាប់កសាងអគារសិក្សាថ្មីផងដែរ ។

លោកជា សៀង ប្រធានគណៈកម្មការសាងសង់អគារសិក្សាថ្មីនៃសាលារៀនខ្មែរចិន  ជុន ទី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧកញ៉ា តែ មាន ឧកញ៉ា លឹម ទាឡេង និង លោកតាំង ស្រ៊ីអ៊ុយ ដែលតែងតែគាំទ្រ និងឧបត្ថម្ភដល់សាលារៀនខ្មែរចិន  ជុន ទី ។ហើយលោកក៏បានសន្យាថា នឹងជម្រុញវិស័យអប់រំភាសាចិន និងវប្បធម៌ប្រពៃណីចិនអោយកាន់តែប្រសើរឡើង ដើម្បីអាចអោយកូនចៅជំនាន់ក្រោយអាចមានឳកាសទទួលយកចំនេះភាសាចិន ។ហើយលោកក៏ជឿជាក់ផងដែរថា ក្រោមការដឹកនាំរបស់សមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា និងមានការចូលរួមជ្រុមជ្រែងពីបងប្អូនក្នុងនិងក្រៅស្រុក សមាជិក សមាជិកា អតីតសិស្សសាលា និងថ្នាក់ដឹកនាំសាលារៀនទាំងអស់ សាលារៀនខ្មែរចិន  ជុន ទីដំណើរការនឹងកាន់តែប្រសើរជាក់ជាមិនខាន ។

ក្នុងពិធីនេះ ឧកញ៉ា លឹម ទាឡេង  ប្រធានគណៈកម្មការសាងសង់អគារសិក្សាថ្មីនៃសាលារៀនចិន លានហួរ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧកញ៉ា តែ មាន និងលោកជា សៀង ដែលបានឧបត្ថម្ភដល់សាលារៀនចិន លានហួរផងដែរ ។

你可能还喜欢

评论被关闭。