ក្រុមយុវជនសមាគមនសម្ព័ន្ធខ្មែរ-ចិន នៅកម្ពុជាប្រារព្ធពិធី “ជួបជុំអបអរសាទរឆ្នាំថ្មី”
ដើម្បីអបអរសាទរការខិតជិតមកដល់នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ក្រុមយុវជននៃសមាគមសម្ព័ន្ធខ្មែរ-ចិន នៅកម្ពុជា នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ បានប្រារព្ធពិធី “ជួបជុំអបអរសាទរឆ្នាំថ្មី” នៅភោជនីយដ្ឋាន រេដ វ៉ាញ ហៅស៍(Red wine house) ។
លោកជា សៀង អនុប្រធានអចិន្ត្រៃយ៍សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា ឧកញ៉ា ដួង តិច អនុប្រធាន និងជាប្រធានក្រុមយុវជនសមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា អនុប្រធានក្រុមយុវជន និងសមាជិកជាច្រើនរូបចូលរួមក្នុងកម្មវិធី។
ឧកញ៉ា ដួង តិច អនុប្រធាន និងជាប្រធានក្រុមយុវជនសមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា បានថ្លែងដូចនេះថា៖ ក្នុងឳកាសបុណ្យចូលឆ្នាំប្រពៃណីចិនឆ្នាំ2021បានខិតជិតមកដល់ យើងទាំងអស់គ្នាបានជួបជុំគ្នានារាត្រីនេះ ដើម្បីចូលរួមអបអរឆ្នាំថ្មី ។ជាបឋម ខ្ញុំសូមតំណាងដល់សមាជិក សមាជិកាក្រុមយុវជនទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា ថ្នាក់ដឹកនាំសមាគមចិន និងសប្បុរសជនទាំងអស់ដែលតែងតែយកចិត្តទុកដាក់ និងគាំទ្រដល់ក្រុមយុវជនយើង និងសូមផ្តាំផ្ញើរសេចក្តីជូនពរដល់ថ្នាក់ដឹកនាំទាំងអស់ក្នុងឳកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននេះ ។
លោកមានប្រសាសន៍ទៀតថា៖ ឆ្នាំ2020គឺជាឆ្នាំដែលលំបាកមួយ ប្រទេសកម្ពុជាមិនត្រឹមតែរងការប៉ះពាល់ពីការរីករាលដាលនៃវិរ៉ុសកូវីដ19ប៉ុណ្ណោះទេ ថែមទាំងទទួលរងគ្រោះមហន្តរាយទឹកជំនន់យ៉ាងធ្ងន់ធ្ងរផងដែរ ដែលធ្វើអោយក្រុមយុវជនយើងមិនអាចរៀបចំពិធីជួបជុំគ្នាបាន ។ ប៉ុន្តែអ្វីដែលគួររីករាយបំផុតនោះ គឺ សមាជិក សមាជិកា គ្រប់រូបនៃក្រុមយុវជនយើងមានសុខភាពល្អ និងបានជំនះគ្រប់ឧបសគ្គលើការងារ និងមុខរបររបស់ខ្លួន ។
ឧកញ៉ា ដួង តិចបានលើកឡើងទៀតថា៖ នៅឆ្នាំ2020កន្លងទៅនេះ ដោយមានការគាំទ្រ និងជ្រុមជ្រែងពីលោកប្រធាន អ្នកឧកញ៉ា ពុង ឃាវសែ ថ្នាក់ដឹកនាំសមាគមចិន និងសប្បុរសជនទាំងអស់ ក្រុមយុវជនយើងបានចូលរួមយ៉ាងសកម្មក្នុងកិច្ចការសប្បុរធម៌សង្គម ដូចជាពិធីចែកអំណោយដល់ជនរងគ្រោះដោយទឹកជំនន់តាមបណ្តាខេត្តនានា ដើម្បីជួយសម្រូលដល់ជីវភាពរស់នៅរបស់ជនរងគ្រោះ ។ ហើយក្រុមយុវជនយើងក៏បានសហការយ៉ាងស្អិតរមួត ជាមួយនឹងមជ្ឍមណ្ឌលជាតិផ្តល់ឈាម ក្រុមយុវជនសមាគមនិកាយចិនទាជីវនៅកម្ពុជា សមាគមសម្ព័ន្ធអតីតសិស្សសាលាទួនហ្វានៅកម្ពុជា និងសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន បង្កើតជាកម្មវិធីផ្តល់ឈាមសប្បុរធម៌ ក្នុងគោលបំណងជួយដល់សង្គ្រោះជីវិតជនរងគ្រោះ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ។
“ក្នុងឳកាសពិធីជួបជុំអបរអរឆ្នាំថ្មីនេះ ខ្ញុំសង្ឃឹមថា នឹងបន្តពង្រឹងសាមគ្គីភាពនិងទំនាក់ទំនងក្រុមយុវជនអោយកាន់តែស្អិតរមួត ចូលរួមយ៉ាងសកម្មក្នុងកិច្ចការសង្គម និងសហគមន៍ចិន និងជម្រុញដល់ការអភិវឌ្ឍន៍ប្រទេសជាតិ និងសហគមន៍ចិនអោយកាន់តែប្រសើរថែមទៀត” ។
លោកជា សៀង អនុប្រធានអចិន្ត្រៃយ៍សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា តំណាងដល់អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរចិន និង ឧកញ៉ា ហេង លី ប្រធានប្តូរវេន សមាគមសម្ព័ន្ធខ្មែរចិន
បានមានប្រសាសន៍ថា៖ ក្នុងអំឡុងខែតុលា នាឆ្នាំមុននេះ ដែលលោកធ្វើជាប្រធានប្តូរវេននៃសមាគមសម្ព័ន្ធខ្មែរចិន មានសេចក្តីសប្បាយរីករាយ ដែលបានចូលរួមជាមួយនឹងឧកញ៉ា ដួង តិច ប្រធានក្រុមយុវជន និងសមាជិកក្រុមយុវជនជាច្រើនរូប ក្នុងកិច្ចការសប្បុរសធម៌ ចែកអំណោយដល់ជនគ្រោះដោយសារទឹកជំនន់ ។
ក្រុមយុវជនសមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា ទទួលបានការគាំទ្រ និងឧបត្ថម្ភពីថ្នាក់ដឹកនាំ និងលោក លោកស្រីដូចខាងក្រោម៖
លោកជា សៀង អនុប្រធានអចិន្ត្រៃយ៍សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជាឧបត្ថម្ភ ចំនួន 2000 ដុល្លារអាមេរិក 、ឧកញ៉ា ដួង តិច ប្រធានក្រុមយុវជន ឧបត្ថម្ភ ចំនួន 10000 ដុល្លារអាមេរិក និងភេជ្ជៈសម្រាប់កម្មវិធី 、ឯកឧត្តម លីម ហួរ ឧបត្ថម្ភ ចំនួន 1000 ដុល្លារអាមេរិក 、ឧកញ៉ាតាំង គួងហាវ ឧបត្ថម្ភ ចំនួន 1000 ដុល្លារអាមេរិក 、លោក ហាំង គា ឧបត្ថម្ភ ចំនួន 500 ដុល្លារអាមេរិក 、លោក ទៀ សំណាងឧបត្ថម្ភ ចំនួន 1000 ដុល្លារអាមេរិក 、បងប្អូនគ្រួសារត្រកូលជឹង ឧបត្ថម្ភ ចំនួន 800 ដុល្លារអាមេរិក 、លោក លី ឈុនឡេង ឧបត្ថម្ភ ចំនួន 500 ដុល្លារអាមេរិក 、លោក សេង ស៊ុនណា ឧបត្ថម្ភ ចំនួន 200 ដុល្លារអាមេរិក 、ឯកឧត្តម ចាន់ សេង ឧបត្ថម្ភ ចំនួន 100 ដុល្លារអាមេរិក 、ឧត្តមសេនីយ៍ទោ ពៅ កល្យាណ ឧបត្ថម្ភ ចំនួន 200 ដុល្លារអាមេរិក 、លោកពៅ ច័ន្ទតារ៉ា ឧបត្ថម្ភ ចំនួន 100 ដុល្លារអាមេរិក 、លោកស្រី វ៉ា សុជិន និងលោក មៀវ សុខទ្រី ឧបត្ថម្ភ ចំនួន 200 ដុល្លារអាមេរិក 、លោក WU JUN QIANG ឧបត្ថម្ភ ចំនួន 500 ដុល្លារអាមេរិក ៕
ពិធី “ជួបជុំអបអរសាទរឆ្នាំថ្មី” ក្រុមយុវជនសមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ បានបញ្ចប់ជាស្ថាពរ ។
评论被关闭。