សមាគមអភិវឌ្ឍន៍ពាណិជ្ជកម្មជើជាំង នៅកម្ពុជាជូនកន្ត្រកផ្លែឈើ ដល់សមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា និងសមាគមចិនដទៃទៀត ដើម្បីអបអរឆ្នាំថ្មី

នាព្រឹកថ្ងៃទី៤ សមាគម អភិវឌ្ឍន៍ពាណិជ្ជកម្ម ជើជាំង នៅកម្ពុជា បានជូនកន្ត្រកផ្លែឈើអបអរពិធីបុណ្យឆ្នាំថ្មីប្រពៃណីចិន ដល់ សមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា សមាគមនិកាយទាំង៥ និងសមាគមត្រកូលទាំង១៣  ។

ឧកញ៉ា ជា សឿន ប្រធានប្តូរវេនសមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា អនុប្រធានអចិន្ត្រៃយ៍ដូចជា៖ឧកញ៉ា តេងឡាយ ឧកញ៉ា ថៃ វ៉ាន់ លោក ជា សៀង លោក គង់ សុខហុង លោក បូ រ៉េត លោកសុក ហ៊ុន លេខាប្រចាំការ តំណាងសមាគមនិកាយទាំង៥  តំណាងសមាគមត្រកូលទាំង១៣  និងតំណាងសមាគម អភិវឌ្ឍន៍ពាណិជ្ជកម្ម ជើជាំង នៅកម្ពុជាចូលរួមកម្មវិធី ។

តំណាងសមាគម អភិវឌ្ឍន៍ពាណិជ្ជកម្ម ជើជាំង នៅកម្ពុជា បានជូនកន្ត្រកផ្លែឈើសម្រាប់អបអរពិធីបុណ្យឆ្នាំថ្មីប្រពៃណីចិន ដល់ ថ្នាក់ដឹកនាំសមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា សមាគមនិកាយទាំង៥ និងសមាគមត្រកូលទាំង១៣  និងជូនពររីករាយឆ្នាំថ្មី ! ប្រកបមុខជំនួញកាន់តែប្រសើរ ! ថវិការហូរចូលកាន់តែច្រើន និងមានសុភមង្គលក្នុងគ្រួសារ !

ឧកញ៉ា ជា សឿន ប្រធានប្តូរវេនសមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា តំណាងដល់ ឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា សមាគមនិកាយទាំង៥ និងសមាគមត្រកូលទាំង១៣  ថ្លែងអំណរគុណដល់ ពាក្យជូនពរ និងកន្ត្រកផ្លែឈើអបអរឆ្នាំថ្មី​របស់សមាគម អភិវឌ្ឍន៍ពាណិជ្ជកម្ម ជើជាំង នៅកម្ពុជា  ។

សមាគមដែលទទួលបានកន្ត្រកផ្លែឈើអបអរឆ្នាំថ្មីពីសមាគម អភិវឌ្ឍន៍ពាណិជ្ជកម្ម ជើជាំង នៅកម្ពុជារួមមាន៖សមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា សមាគមនិកាយចិន ទា ជីវនៅកម្ពុជា សមាគមនិកាយចិន ហុក គៀន នៅកម្ពុជា សមាគមចិន ខិ នៅកម្ពុជា សមាគមខ្មែរចិន ហៃ ណាំ នៅកម្ពុជា សមាគម ក្វាង ចាវ នៅកម្ពុជា សមាគមត្រកូល អ៊ឹង នៅកម្ពុជា សមាគមត្រកូល គួច នៅកម្ពុជា សមាគមត្រកូល ហ្គូវនៅកម្ពុជា សមាគមត្រកូល តាំង នៅកម្ពុជា សមាគមត្រកូល យ៉ាង នៅកម្ពុជា សមាគមត្រកូល ភូ នៅកម្ពុជា សមាគមត្រកូល ឈួ នៅកម្ពុជា សមាគមត្រកូល ឡាយ នៅកម្ពុជា សមាគមត្រកូល ឡោ នៅកម្ពុជា សមាគមត្រកូល ជា នៅកម្ពុជា សមាគមត្រកូល លីម នៅកម្ពុជា សមាគមចិន យ៉ាវ ផេង ហុង ហួង នៅកម្ពុជា ។

相关新闻