ថ្នាក់ដឹកនាំសមាគមចិន១៣រូប ត្រូវបានព្រះមហាក្សត្រប្រទានគោរម្យងារជា “ឧកញ៉ា”

នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឯកឧត្តម ឡាវ ម៉េងឃីន សមាជិកព្រឹទ្ធសភាកម្ពុជា ប្រធានកិត្តិយសសមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា និងប្រធានសមាគមនិកាយចិន ទាជីវនៅកម្ពុជានៅភូមិគ្រិះរបស់ឯកឧត្តមផ្ទាល់ បានតំណាងដល់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី ផ្តល់អនុក្រឹត្យដែលចេញដោយព្រះមហាក្សត្រដល់ ថ្នាក់ដឹកនាំសមាគមចិនចំនួន ១៣ រូប ។

យោងតាមសេចក្តីក្រាបបង្គំទូលរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋកមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រះ​ករុណា ព្រះបាទ​សម្ដេច ​ព្រះបរមនាថ នរោត្ដម-សីហមុនី បានឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យ ផ្តល់គោរម្យងារ ជាឧកញ៉ា  ដក់ថ្នាក់ដឹកនាំសមាគមចិនចំនួន ១៣ រូប ។

ថ្នាក់ដឹកនាំសមាគមចិនចំនួន ១៣ រូបដែលទទួលបានគោរម្យងារ ជាឧកញ៉ា ពីព្រះមហាក្សត្ររួមមានៈឧកញ៉ាឈាវ គុយ  ឧកញ៉ាតែ មាន  ឧកញ៉ាសាយ ជិញ   ឧកញ៉ាតាំង លាក់ហាវ    ឧកញ៉ាជា សៀងឧកញ៉ាគឺម សុន ថម   ឧកញ៉ាកែវ សាន ឧកញ៉ាលឹម ម៉េង ឧកញ៉ាអ៊ឹង លូ  ឧកញ៉ាឡេង ឈួង     ឧកញ៉ាតាំង ស៊្រីអ៊ុយ    ឧកញ៉ាសុខ ឆាយ    ឧកញ៉ាឈរ ណារី ។

ឯកឧត្តម ឡាវ ម៉េងឃីន អបអរសាទរចំពោះ ថ្នាក់ដឹកនាំសមាគមចិនចំនួន ១៣ដែលទទួលបានគោរម្យងារ ជាឧកញ៉ា ។

ឯកឧត្តមមានប្រសាសន៍ថា៖ ថ្នាក់ដឹកនាំសមាគមចិនចំនួន ១៣បានចូលរួមយ៉ាងសកម្មដល់ការអភិឌ្ឍន៍សង្គមជាតិ ដែលទទួលបានការទទួលស្គាល់ពីសង្គមជាតិផងដែរ ។ ដើម្បីជាការលើកទឹកចិត្តចំពោះអ្នកទាំងអស់ក្នុងការចូលរួមអភិឌ្ឍន៍សង្គមជាតិ ខ្ញុំសម្រេចស្នើសុំដល់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី ដើម្បីទទួលបានការផ្តល់គោរម្យងារជា ឧកញ៉ា ពីព្រះមហាក្សត្រ ។

ឯកឧត្តមមានប្រសាសន៍ទៀតថា៖ នេះគឺជាលើកទីមួយហើយ ដែលយើងបានដាក់សំណើស្នើសុំគោរម្យងារឧកញ៉ាជាក្រុម ដល់ សម្តេចតេជោនាយករដ្ឋមន្ត្រី  ហើយទទួលបានការអោយតម្លៃខ្ពស់ពីសម្តេចតេជោនាយករដ្ឋមន្ត្រីផងដែរ ហើយសម្តេចតេជោ សង្ឃឹមថា ថ្នាក់ដឹកនាំដែលទទួលបានគោរម្យងារឧកញ៉ានេះ នឹងបន្តជម្រុញដល់ចំណងមិត្តភាពកម្ពុជាចិនឱ្យកាន់តែស្អិតរមួតថែមទៀត។

ក្នុងជំនួបនេះ ឯកឧត្តម ឡាវ ម៉េងឃីនបានបើកកិច្ចពិភាក្សាការងារពាក់ព័ន្ធនឹងការសាងសង់សាកវិទ្យាល័យទួន ហ្វា និង បង្កើតគណៈកម្មការអចិន្ត្រៃយ៍ជាន់ខ្ពស់ -ល- ព្រមទាំងសម្រេចរៀងរាល់៣ខែម្តង នឹងរៀបចំកិច្ចប្រជុំគណៈកម្មការអចិន្ត្រៃយ៍ជាន់ខ្ពស់នៃសមាគមនិកាយចិនទាជីវនៅកម្ពុជា  ។

នៅថ្ងៃទី១២​ ខែកុម្ភៈ ព្រះ​ករុណា ព្រះបាទ​សម្ដេច ​ព្រះបរមនាថ នរោត្ដម-សីហមុនី បានឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យ ផ្តល់គោរម្យងារ ជាឧកញ៉ា  ដក់ថ្នាក់ដឹកនាំសមាគមចិនចំនួន ១៣ រូប ។

你可能还喜欢

评论被关闭。