កម្មវិធីចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ដូសទី១ដល់បងប្អូនខ្មែរចិន សរុបបានចំនួន ៦៧៦១នាក់

កម្មវិធីចាក់វ៉ាក់សាំងបង្ការកូវីដ-១៩លើកទី២ដែលរៀបចំឡើងដោយក្រសួងសុខាភិបាល និងសមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា ដែលប្រព្រឹត្តទៅនាថ្ងៃទី(២៦-២៩)​ ​បានបញ្ចប់ជាស្ថាពរ ដោយអ្នកចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ សរុបចំនួន ៣៥៥០ នាក់ ភាគច្រើនគឺជាជនជាតិចិន ដែលកំពុងស្នាក់នៅប្រទេសកម្ពុជា ។

លោក អ៊ឹង ហុងម៉េង​ ប្រធានប្តូរវេនសមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា មានប្រសាសន៍ថា៖នៅថ្ងៃទី២៦ ខែឧសភា អ្នកមកចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ សរុបចំនួន ៩៤១នាក់ ថ្ងៃទី២៧ ខែឧសភា សរុបចំនួន ៨២៣នាក់ ថ្ងៃទី២៨ ខែឧសភា សរុបចំនួន ១០៣២នាក់ និងថ្ងៃទី២៩ ខែឧសភា សរុបចំនួន ៧៥៤នាក់ ។

លោកមានប្រសាសន៍ថា៖កម្មវិធីចាក់វ៉ាក់សាំងបង្ការកូវីដ-១៩បានប្រព្រឹត្តទៅចំនួន០២ លើកមកហើយ ដោយលើកទី១ អ្នកមកចាក់វ៉ាក់សាំងដូសទី១មានចំនួន ៣២១១ នាក់  សរុបការចាក់ដូសទី១​ ចំនួន២លើក មានចំនួន ៦៧៦១នាក់ ។

លោកមានប្រសាសន៍ទៀតថា៖ដោយមានការចូលរួមសហការពីក្រុមការងារពាក់ព័ន្ធ កម្មវិធីចាក់វ៉ាក់សាំងបង្ការកូវីដ-១៩លើកទី២ដែលប្រព្រឹត្តឡើងចំនួន ៤ថ្ងៃគឺទទួលបានជោគជ័យជាស្ថាពរ ។លោកប្រធានមានប្រសាសន៍ទៀតថា៖ដោយយើងមានបទពិសោធន៍ក្នុងការរៀបចំកម្មវិធីបង្ការកូវីដ-១៩លើកទី១ម្តងហើយនោះ គឺ ការតម្រង់ជួរ និងរៀបចំការងារផ្សេងៗមានសណ្តាប់ធ្នាប់ល្អ  ហើយការបង្ការការពារក៏រៀបចំបានល្អតខ្ចោះ ដោយការងារចាក់វ៉ាក់សាំងប្រព្រឹត្តទៅយ៉ាងរលូន ។

លោកប្រធានលើកឡើងថា៖ក្រោយពីចាក់ដូសទី១បានចំនួន២១ថ្ងៃរួច យើងនឹងរៀបចំចាក់ដូសទី២  ជជូនពួកគាត់នៅសាលារៀនអន្តរជាតិកាណាដា(CIS) ចំពោះពត៌មានលំអិតនឹងជូនដំណឹងនៅពេលក្រោយ ។

   គួររំលឹកផងដែរថា នាថ្ងៃទី៩-១២ ខែឧសភា ឆ្នាំ២០២១ នៅសាលារៀនអន្តរជាតិកាណាដា(CIS)  សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាបានរៀបចំកម្មវិធីចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ លើកទី១ដល់បងប្អូនខ្មែរចិន ដោយមានអ្នកមកចាក់វ៉ាក់សាំងដូសទី១មានចំនួន ៣២១១ នាក់ ហើយដូសទី២នឹងត្រូវចាក់នៅថ្ងៃទី៣០-៣១ ខែឧសភា នេះ ។

កម្មវិធីចាក់វ៉ាក់សាំងបង្ការកូវីដ-១៩លើកទី១ ដូសទី២ ដែលរៀបចំឡើងដោយក្រសួងសុខាភិបាល និងសមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា នឹងប្រព្រឹត្តទៅនាថ្ងៃទី(៣០-៣១)​ ខែឧសភា នៅសាលាអន្តរជាតិកាណាដា(CIS) ។ ព្រមទាំងអំពាវនាវដល់អ្នកចាក់វ៉ាក់សាំងដូសទី១ នាថ្ងៃទី៩-១២ ខែឧសភា អញ្ជើញទៅចាក់ដូសទី២អោយបានរួសរាន់ ។

លោក អ៊ឹង ហុងម៉េង​ ប្រធានប្តូរវេនសមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា មានប្រសាសន៍ថា៖កម្មវិធីចាក់វ៉ាក់សាំងបង្ការកូវីដ-១៩លើកនេះគឺរៀបចំឡើងសម្រាប់អ្នកដែលចាក់វ៉ាក់សាំងដូសទី១ ។

លោកមានប្រសាសន៍ ថា៖ អ្នកមកចាក់វ៉ាក់សាំងដូសទី១នៅថ្ងៃទី៩-១២ ខែឧសភា មានចំនួន ៣២១១ នាក់ ហើយកម្មវិធីចាក់វ៉ាក់សាំងដូសទី២រៀបចំឡើងចំនួន ២ថ្ងៃ(៣០ ៣១ ឧសភា ) ដូចនេះ អ្នកដែលមានទាន់បានចាក់វ៉ាក់សាំងដូសទី២​ សូមអញ្ជើញទៅចាក់ដូសទី២អោយបានរួសរាន់ ។

លោកប្រធានលើកឡើងទៀតថា៖កម្មវិធីចាក់វ៉ាក់សាំងបង្ការកូវីដ-១៩លើកទី១ ដូសទី២ ប្រឹព្រឹត្តទៅយ៉ាងរលូន ដោយថ្ងៃទី១ មានអ្នកមកចាក់សរុបចំនួន ១៨០០ នាក់ ហើយអ្នកដែលសេសសល់ដាច់ត្រូវតែមកចាក់វ៉ាក់សាំងនៅថ្ងៃទី២ (៣១) ។

គួររំលឹកផងដែរថា ដើម្បីចូលរួមក្នុងកិច្ចការចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាលកម្ពុជា ផ្តល់ភាពងាយស្រួលដល់បងប្អូនចិនដែលកំពុងស្នាក់នៅកម្ពុជាអោយបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ សមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា នាថ្ងៃទី៩ ដល់ ១២ ខែឧសភា បានរៀបចំកម្មវិធីចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ លើកទី១ ដោយមានអ្នកមកចាក់វ៉ាក់សាំងដូសទី១ សរុបចំនួន ៣២១១ នាក់ នឹងនៅថ្ងៃទី២៦ ដល់ ២៩ ខែឧសភា រៀបចំកម្មវិធីចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ លើកទី២ ដោយមានអ្នកមកចាក់វ៉ាក់សាំងដូសទី១ សរុបចំនួន ៣៥៥០ នាក់ ។

 

 

 

你可能还喜欢

评论被关闭。