កម្ពុជាស្នើឱ្យអ្នកវិនិយោគវៀតណាមផ្អាកការចេញចូលរវាងប្រទេសទាំងពីរជាបណ្ដោះអាសន្ន
ភ្នំពេញ÷រាជរដ្ឋាភិបាលកម្ពុជា បានស្នើឱ្យអ្នកវិនិយោគវៀតណាមផ្អាកការចេញចូលរវាងប្រទេសទាំងពីរជាបណ្ដោះអាសន្ន ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជាសកលនៃជំងឺកូវីដ-១៩។
យោងតាមសំណើផ្អាកការធ្វើដំណើរចេញចូលក្នុងព្រះរាជាណាចក្រកម្ពុជា ជាបណ្ដោះអាសន្នចំពោះបុគ្គលិក កម្មករ ជនជាតិវៀតណាមទាំងអស់ ក្នុងកាលៈទេសៈនៃការរីករាលដាលនៃជំងឺកូវីដ១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើសុំឱ្យបណ្តាក្រុមហ៊ុនវៀតណាម ដែលកំពុងមានវត្តមានធ្វើការវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ផ្អាកការធ្វើដំណើរឆ្លងកាត់ពីកម្ពុជាទៅវៀតណាម និងពីវៀតណាមមកកម្ពុជាវិញជាបណ្ដោះអាសន្ន ចំពោះបុគ្គលិក កម្មករជនជាតិ វៀតណាមទាំងអស់ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជាសកលនៃជំងឺកូវីដ១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល នាពេលបច្ចុប្បន្ននេះ។
ឯកឧត្តមបានបញ្ជាក់ថា ការស្នើសុំផ្អាកការធ្វើដំណើរចេញចូលក្នុងព្រះរាជាណាចក្រកម្ពុជា ជាបណ្ដោះអាសន្ននេះ ដោយយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១១ ខែកក្កជា ឆ្នាំ២០២១នេះ។
ឯកឧត្តមបានបន្ថែមថា ដោយយោងតាមអនុសាសន៍របស់សម្ដេចតេជោនេះ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ដែលជាប្រធាន ឬតំណាងក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច ត្រូវចាត់វិធាន និងអនុវត្តឱ្យមាន ប្រសិទ្ធភាពបំផុត៕
ប្រភពពី ក្រសួងព័ត៍មាន
评论被关闭。