តម្លៃប្រេងឥន្ធនៈនៅកម្ពុជាបន្តឡើងថ្លៃ ប្រេងសាំងធម្មតា ថ្លៃ ៤១០០រៀល ក្នុង ១លីត្

តម្លៃប្រេងឥន្ធនៈនៅកម្ពុជា បានបន្តឡើងថ្លៃជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម មកដល់ថ្ងៃនេះ តម្លៃប្រេងឥន្ធនៈ បានបន្តឡើងថ្លៃ១០០រៀលថែមទៀតក្នុង១លីត្រ ដោយប្រេងសាំងធម្មតាត្រូវលក់ចេញចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ៣១ ខែកក្តដា ឆ្នាំ២០២១ ក្នុងតម្លៃ ប្រេងសាំងធម្មតា ថ្លៃ ៤១០០រៀល ក្នុង ១លីត្រ និងប្រេងម៉ាស៊ូត ថ្លៃ ៣៦៥០រៀល ក្នុង ១លីត្រ។

ចំពោះប្រេងសាំង ស៊ុបពែរ គឺ​ក្រសួងពាណិជ្ជកម្ម មិនបានប្រកាសតម្លៃលក់រាយទេ។ តែស្ថានីយប្រេងនិមួយៗ បាន​លក់​លើសថ្លៃប្រេងសាំងធម្មតា ៥០០រៀល ក្នុង ១លីត្រ​៕

你可能还喜欢

评论被关闭。