វីរុសបំប្លែងថ្មីប្រភេទ (Delta) ឆ្លងចូលដល់ក្រុងភ្នំពេញ
វីរុសកូវីដ១៩ បំប្លែងថ្មី B.1.617.2 (Delta) បានរកឃើញថាកំពុងមានវត្តមាននៅក្នុងក្រុងភ្នំពេញ និងកំពុងរាលដាលលើមនុស្សជាច្រើននាក់។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី ០២ ខែ សីហា ឆ្នាំ២០២១។
ក្រសួងសុខាភិបាល សូមជម្រាបជូនសាធារជនទាំងអស់ឲ្យបានជ្រាបថា យោងតាមលទ្ធផលនៃការធ្វើផលវិភាគដោយវិទ្យាស្ថានបាស្ទ័រ នាថ្ងៃទី៣១ ខែ កក្កដា ឆ្នាំ២០២១ ប្រទេសកម្ពុជា បានរកឃើញករណីឆ្លងវីរុសកូវីដ១៩ ដែលបំប្លែងថ្មី B.1.617.2 (Delta) ចំនួន ៤៣នាក់ និងនៅថ្ងៃទី០១ ខែ សីហា ឆ្នាំ២០២១ ចំនួន ៦៦នាក់។ ក្នុងនោះក៏បានរកឃើញ មនុស្សច្រើននាក់ នៅក្នុងរាជធានីភ្នំពេញ បានឆ្លងនូវវីរុសបំប្លែងប្រភេទថ្មី និងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។
អ្នកជំងឺដែលឆ្លងវីរុសបំប្លែងប្រភេទថ្មី មាន៖
-
- ១. ពលករមកពីថៃ ចំនួន ១នាក់ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមណ្ឌលព្យាបាល សែន សុខ រាជធានីភ្នំពេញ
- ២. អ្នកជំងឺមកពីមន្ទីរពេទ្យកាល់ម៉ែត ខាងរោគស្ត្រី
- ៣. បុគ្គលិកអនាម័យ ១នាក់ និង អ្នកជំងឺផ្នែកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត
- ៤. អ្នកដំណើរមកពីប្រទេសម៉ាឡេស៊ី ១នាក់(ប្រភព sabay)
评论被关闭。