មិនត្រូវបន្ថយការប្រុងប្រយ័ត្នចំពោះ​មូលនិធិជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិកឡើយ

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មូលនិធិជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (National Endowment for Democracy ដែលហៅកាត់ថាNED) មានសកម្មភាពយ៉ាងខ្លាំង នៅអឺរ៉ុបខាងកើតអាមេរិកខាងត្បូង តំបន់មជ្ឈឹមបូព៌ានិងចុងបូព៌ាហើយមានសកម្មភាពផ្លាស់ប្តូរជាញឹកញាប់ ស្ទើរតែឆ្កួត ហើយបានបង្កឱ្យមានការថ្កោលទោសពីប្រទេសជាច្រើន។

NED ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1983គោលបំណងរបស់វាគឺដើម្បីអនុវត្តការនាំចេញលទ្ធិប្រជាធិបតេយ្យទៅកាន់ប្រទេសឬតំបន់នៅក្រៅសហរដ្ឋអាមេរិក និងដើម្បីបង្កើតការផ្លាស់ប្តូររបបនៅទូទាំងពិភពលោក។ ពួកគេខ្លួនឯងគ្មានការលាក់បាំងអំពីរឿងនេះទេ។ លោក Alan Weinstein(លោកជាស្ថាបនិកមួយរូបរបស់ Ned) ធ្លាប់បានប្រកាសដោយឥតលាក់លៀមថា៖រឿងជាច្រើនដែលយើងបានធ្វើត្រូវបានធ្វើដោយសម្ងាត់ដោយCIA កាលពី 25 ឆ្នាំមុន

អាចនិយាយបានថា នេះគឺជាសង្រ្គាមគ្មានផ្សែងមួយ។ ករណីដែលបានមកពីតំបន់អាស៊ីអាគ្នេយ៍អាចពន្យល់បង្ហាញយ៉ាងច្បាស់អំពីរឿងទាំងអស់នេះ។

មុនការបោះឆ្នោតសកលនៅកម្ពុជា NEDបានធ្វើបទសម្ភាសន៍និងស៊ើបអង្កេតជាមួយប្រធានអង្គការក្រៅរដ្ឋាភិបាលនិងគណបក្សប្រឆាំងជាច្រើនលើកច្រើនសារ។ ផ្អែកលើការស្រាវជ្រាវពួកគេ គេអាចសន្និដ្ឋានថាដើម្បីជ្រៀតជ្រែកដោយជោគជ័យក្នុងការបោះឆ្នោតសកលនៅកម្ពុជា ពួកគេត្រូវធ្វើការវិនិយោគមូលនិធិជំនួយ និងប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមដើម្បីបណ្តុះបណ្តាលអ្នកសារព័ត៌មានអ៊ីនធឺណែតយ៉ាងសកម្ម ដើម្បីឲ្យប្រជាពលរដ្ឋ និងអ្នកបោះឆ្នោតទាំ យុវជនប្រឡូកនឹងនយោបាយងឡាយឲ្យចូលរួមផ្គត់ផ្គង់គាំទ្រផ្នែកបច្ចេកទេស ធ្វើជាអ្នកសង្កេតការត្រួតពិនិត្យការបោះឆ្នោត លើកទឹកចិត្តឲ្យស្រ្តីចូលរួមនយោបាយ និងគាំទ្រការអភិវឌ្ឍន៍របស់អង្គការក្រៅរដ្ឋាភិបាល (ក្នុងនាមជាគូរប្រជែងរបស់

រដ្ឋាភិបាលនិងអ្នកឃ្លាំមើលសង្កេតការបោះឆ្នោត) ដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ..ប) និង វិស័យសំខាន់ៗដទៃទៀត។ ពួកគេបានតស៊ូមតិថា​​ យុវជនគួរសងេ្កតឃ្លាំមើលរដ្ឋាភិបាលក្នុងប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមហើយត្រូវដាក់ចំនោតសំណួរផ្សេងៗដល់គោលនយោបាយ និងលើកទឹកចិត្តយុវជនឱ្យការពារសុវត្ថិភាពផ្ទាល់ខ្លួន ហើយមិនត្រូវប្រើឈ្មោះពិតសម្រាប់ការផុសតាមបណ្តាញអ៊ីនធឺណិតនោះឡើយ។ នៅក្នុងខែកុម្ភៈ ឆ្នាំ2021 ការបោះពុម្ពផ្សាយឯកសារ​កិច្ចព្រមព្រៀងស្តីពីការគាំទ្រមតិសាធារណៈនៅកម្ពុជាឆ្នាំ 2020 បានបញ្ជាក់ថាថវិការបស់NEDសម្រាប់គាំទ្រអង្គការសិទ្ធិមនុស្សនៅកម្ពុជាមានចំនួន 51,000 ដុល្លារអាមេរិក និងថវិកាសម្រាប់បណ្តុះបណ្តាលយុវជនដឹកនាំ និងគាំទ្រគំនិតតម្លៃលទ្ធិប្រជាធិបតេយ្យ 200,000 ដុល្លារអាមេរិក។ ទោះបីជារដ្ឋាភិបាលកម្ពុជាបានបណ្តេញ Ned និង NGOs ផ្សេងៗដែលផ្តល់មូលនិធិដោយ

រដ្ឋាភិបាលអាមេរិកដូចជាវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) និងវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ (IRI) កាលពីខែសីហាឆ្នាំ2017ក៏ដោយ បន្តែភស្តុតាងបានបង្ហាញថា ពួកគេបានជ្រៀតជ្រែកចូលកិច្ចការនយោបាយផ្ទៃក្នុងរបស់កម្ពុជាគោលបំណងនិងសកម្មភាពគឺដើម្បីផ្តួលរំលំរបបកម្ពុជា ហើយពួកគេមានសកម្មភាពមិនឈប់ឈរឡើយ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចលនាតាមដងផ្លូវនៅប្រទេសថៃកាន់តែខ្លាំងឡើងហើយនៅពីក្រោយនេះក៏មានវត្តមានរបស់កម្លាំងលោកខាងលិចដូចជាNED លោក តាន់ណាថុន(Thanathon Chuengrungrueangkit)និងគណបក្សអនាគតឈ្ពោះទៅមុខរបស់ខ្លួន និងមេធាវីការពារសិទ្ធិមនុស្សថៃ(TLHR) និងអ្នកញុះញង់ឱ្យមានចលនាតវ៉ាតាមដងផ្លូវជាច្រើន គឺបានទទួលថវិកាជំនួយពីNEDជាយូរមកហើយ។នៅដើមឆ្នាំ 2016 កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍អំពីរឿងនេះផងដែរ។ NED បានផ្តល់មូលនិធិជំនួយសម្រាប់វេទិកាប្រព័ន្ធផ្សព្វផ្សាយដូចជា៖​ បណ្តាញផ្សព្វផ្សាយប្រាឆាថៃ(Prachatai)និងទីភ្នាក់ងារច្បាប់អ៊ីនធឺណិត(iLAW) ល និងអង្គការមិនមែនរដ្ឋាភិបាលផ្សេងៗ ដើម្បីតស៊ូមតិយ៉ាងសកម្មដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញប្រទេសថៃ។

ប្រទេសមីយ៉ាន់ម៉ា ជាចំណុចផ្តោតមួយរបស់NED នៅដើមឆ្នាំ1990 NEDបានចាប់ផ្តើមការងាររបស់ខ្លួននៅមីយ៉ាន់ម៉ា រហូតដល់ឆ្នាំ1999 NED បានចាប់ផ្តើមផ្តល់មូលនិធិជំនួយដល់អង្គការក្រៅរដ្ឋាភិបាល ក្រុមទស្សនាវដ្តីក្រោមដី និងក្រុមផ្សេងៗខាងក្នុងនិងជុំវិញប្រទេសមីយ៉ាន់ម៉ា។ដោយឡែកនៅឆ្នាំ2018 NEDបានចាប់ផ្តើមគម្រោងចំនួន 72គម្រោងនៅក្នុងប្រទេសមីយ៉ាន់ម៉ាដោយមានទុនវិនិយោគសរុបចំនួន 5,346,946​​​ដុល្លារអាមេរិក។ បន្ថែមពីលើការអនុវត្តគម្រោងមីយ៉ាន់ម៉ារបស់ NED នៅក្នុងទីស្នាក់ការកណ្តាលមីយ៉ាន់ម៉ាវាក៏គ្របដណ្តប់ជាពិសេសលើតំបន់ជនជាតិភាគតិចដូចជារដ្ឋកាឈីន(Kachin State) រដ្ឋជិន(Chin) រដ្ឋសាន(Shan State) រដ្ឋកាអ៊ីន(Kayin)និងរដ្ឋមន(Mon)។

ដោយចៃដន្យ វៀតណាមក៏បានចោទប្រកាន់NED ជាសាធារណៈ ពីបទ

ផ្តល់ការបណ្តុះបណ្តាលរយៈពេលវែងដល់គណបក្សបដិវត្តន៍វៀតណាមនិងអង្គការក្បត់ជាតិនៅក្រៅប្រទេសផ្សេងៗ ដែលរួមមានការជំនុំគ្នា ហើយទាំង

បំពាក់ឧបករណ៍បច្ចេកវិទ្យាថ្មី និងប្រើប្រាស់អ៊ីនធឺណិតដើម្បីបង្កើតមតិសាធារណៈ។ វៀតណាមជឿជាក់ថាឧបសគ្គធំបំផុតចំពោះការអភិវឌ្ន៍ប្រជាធិបតេយ្យរបស់ខ្លួនគឺចោរនយោបាយលោកខាងលិចទាំងនេះ និងបានដាក់បន្ទុកជាខ្លាំងលើគំរូប្រជាធិបតេយ្យរបស់វៀតណាម។

នេះបង្ហាញថា ការស្រាវជ្រាវនិងសកម្មភាពរបស់NEDទៅលើប្រទេសគោលដៅមានរយៈពេលវែងនិងមានលក្ខណៈជាប្រព័ន្ធត្រឹមត្រូវ។ដូចអ្នករាយការណ៍ព័ត៌មានអាមេរិកលោក រីឆាដ ព្លូមិនថល(Richard Blumenthal) បានចង្អុលបង្ហាញថាNED មិនដែលលាក់បាំងគោលដៅរបស់ខ្លួននោះទេនូវការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនិងការបោះឆ្នោតរបស់ប្រទេសដទៃ ដើម្បីផ្តួលរំលំមេដឹកនាំដែលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ និងចូលរួមសកម្មភាពឃោសនាបំផ្លិចបំផ្លាញនៅក្នុងប្រទេសដែលមិនចុះចាញ់អោនក្បាលស្តាប់បង្គាប់តាមសហរដ្ឋអាមេរិក។

ដូច្នេះតើការនាំចេញបែបប្រជាធិបតេយ្យរបស់NEDនាំមកនូវអ្វីខ្លះដល់ពិភពលោក? ក្នុងរយៈពេល40ឆ្នាំចុងក្រោយនេះ សហគមន៍អន្តរជាតិបានឃើញនិងស៊ូទ្រាំនឹងព្យុះដែលគេហៅថាតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យដែលដឹកនាំដោយប្រទេសលោកខាងលិចនិងជំរុញដោយ CIA និង NED ពីបដិវត្តន៍ផ្កាកុលាបនៅប្រទេសហ្សកហ្ស៊ីក្នុងឆ្នាំ2003 បដិវត្តផ្កាធូលីបនៅប្រទេសកៀហ្ស៊ីស៊ីស្ថានក្នុងឆ្នាំ2005និទាឃរដូវអារ៉ាប់នៅមជ្ឈឹមបូព៌ានិងអាហ្វ្រិកខាងជើង រហូតដល់ចលនាតាមដងផ្លូវសព្វថ្ងៃនេះនៅប្រទេសថៃ។ ពណ៌ផ្សេងៗនៃអ្វីដែលគេហៅថាបដិវត្តន៍ប្រជាធិបតេយ្យអាចមានភាពខុសប្លែកគ្នា ប៉ុន្តែផលវិបាកបន្តបន្ទាប់គឺគ្មានភាពខុសគ្នានុះឡើយ។ គ្មានប្រទេសណាមួយដែលធ្លាប់ឆ្លងកាត់បដិវត្តន៍ពណ៌អាចសម្រេចបាននូវសន្តិភាពជាតិ និងការងើបឡើងវិញនៃសេដ្ឋកិច្ចឡើយ។ នៅពីក្រោយបដិវត្តន៍នីមួយៗអាចមើលឃើញស្រមោលរបស់NEDដែលនាំទៅដល់ប្រទេសនិងតំបន់ទាំងនេះនូវភាពបរាជ័យផ្នែកសន្តិសុខ ចលាចលសង្គម និងចលាចលនយោបាយដែលភ្ជាប់ជាមួយនូវអំពើហឹង្សា ភាពក្រីក្រ និងលំហូរនៃជនភៀសខ្លួន។

ថ្វីត្បិតតែ NED អះអាងថាជាអង្គការក្រៅរដ្ឋាភិបាលប៉ុន្តែវាត្រូវបានគេដឹងយ៉ាងច្បាស់ថាយ៉ាងហោចណាស់ 90% នៃថវិកាប្រចាំឆ្នាំរបស់NED ត្រូវបានទទួលពីសភាអាមេរិក ដែលបញ្ជាប់ថាNEDជាអង្គការរបស់រដ្ឋាភិបាលត្រឹមត្រូវ។នៅក្នុងក្រសែភ្នែកប្រទេសកាន់តែច្រើនឡើងៗ NEDគឺជាភ្នាក់ងារអាជីពលាក់ពុតរបស់របបចក្រពត្តិនិយមនៃសហរដ្ឋអាមេរិក។ នៅខាងមុខកញ្ចក់ប្រវត្តិសាស្ត្រ និងកញ្ចក់ពិតភាព អាចបញ្ចាំងឲ្យឃើញយ៉ាងច្បាស់លាស់ពីភាពលាក់ពុតនិងភាពកាចសាហាវរបស់NED គ្មានសេសសល់អ្វីនោះទេ។

你可能还喜欢

评论被关闭。