អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅក្រុងឃុនមីង៖ ការបើកចរាចរផ្លូវដែកចិន-ឡាវនឹងជួយដល់ពាណិជ្ជកម្មកម្ពុជា-ចិន

ទីស្នាក់ការសារព័ត៌មានចិនឃុនមីងនៅថ្ងៃទី31 ខែសីហា (ម៉ូវឆាវ ឡជា ឆាងស៊ូអ៊ី) “ផ្លូវដែកតភ្ជាប់រវាងខេត្តយូណានប្រទេសចិននិងប្រទេសឡាវនឹងបើកចរាចរក្នុងពេលឆាប់ៗ វាក៏នឹងធ្វើឱ្យមធ្យោបាយធ្វើដំណើររវាងប្រទេសកម្ពុជានិងប្រទេសចិនកាន់តែឆាប់រហ័សនិងមានភាពងាយស្រួល។” លោក យៀក អ៊ួយឡ អគ្គកុងស៊ុលនៃព្រះរាជាណា​ចក្រកម្ពុជាប្រចាំនៅក្រុងឃុនមីងបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានចិនកាលពីពេលថ្មីៗនេះ។ លោកជឿជាក់ថា ផ្លូវដែកចិន-ឡាវនឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរបស់កម្ពុជានិងចិន។

រូបភាពនេះបង្ហាញពីលោកអៀមពុឌ្ឍវិរោអគ្គកុងស៊ុលប្រទេសកម្ពុជាប្រចាំនៅទីក្រុងគុនមីងទទួលយកបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាន

ពិព័រណ៍ពាណិជ្ជកម្មនិងវិនិយោគអាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍ឆ្នាំ2021 (ខាងក្រោមហៅកាត់ “ពិព័រណ៍ពាណិជ្ជកម្ម”) តាមបណ្តាញអ៊ីនធើណេតក្នុងពេលថ្មីៗនេះបានប្រារព្ធធ្វើឡើងនៅទីក្រុងឃុនមីងខេត្តយូណានប្រទេសចិន។ លោក យៀកអ៊ួយឡបានចូលរួមការតាំងពិព័រណ៍តាមអ៊ីនធើណេតលើកនេះ ដោយបានណែនាំផលិតផលពិសេសៗរបស់កម្ពុជាទៅកាន់ប្រិយមិត្តក្នុងអនឡាញតាមរយៈ “ការឡាយឌីលីវើរី”។

នៅក្នុងពិព័រណ៍ពាណិជ្ជកម្ម លោក យៀក អ៊ួយឡបានប្រាប់អ្នកសារព័ត៌មានថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ នៅមុនពេលដែលជម្ងឺរាតត្បាតសកលកើតមាន កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំគឺប្រហែល 7% ហើយវិស័យឧស្សាហកម្ម វិស័យកសិកម្ម វិស័យទេសចរណ៍ និងវិស័យផ្សេងៗទៀតបានក្លាយជាសសរស្តម្ភសំខាន់នៃកំណើនសេដ្ឋកិច្ចកម្ពុជា។ ក្នុងដំណើរការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជម្ងឺសកលនេះ ប្រទេសកម្ពុជានិងប្រទេសចិនបានជួយគ្នាទៅវិញទៅមក ដោយចិនបានផ្តល់ជូនកម្ពុជានូវសម្ភារៈ បរិក្ខា និងជំនួយហិរញ្ញវត្ថុ ព្រមទាំងបានចាត់ក្រុមគ្រូពេទ្យដើម្បីគាំទ្រដល់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតនេះផងដែរ។ ដោយរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាមានភាពជឿជាក់លើវ៉ាក់សាំងចិន កម្ពុជាក៏បានទិញវ៉ាក់សាំងមួយចំនួនធំពីប្រទេសចិន។

រូបភាពបង្ហាញពីស្ពានធំYuanjiangនៅលើផ្នែកYuxiនៃផ្លូវដែកប្រទេសចិន-ប្រទេសឡាវ

“ចិនគឺជាមិត្តពិតប្រាកដរបស់កម្ពុជា។” លោក យៀក អ៊ួយឡបាននិយាយថាកម្ពុជានិងចិនមានទំនាក់ទំនងជាអ្នកជិតខាងល្អជាយូរយារណាស់មកហើយ ដែលទំនាក់ទំនងដ៏ល្អនេះមានអាយុកាលជាងពីរពាន់ឆ្នាំមកហើយ។ កម្ពុជាចិនជួយគ្នាទៅវិញទៅមក សហការគ្នាយ៉ាងជិតស្និទ្ធ និងធ្វើការជាមួយគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត ដែលទាំងនេះធ្វើឱ្យចំណងមិត្តភាពនៃប្រទេសទាំងពីរកាន់តែជ្រាលជ្រៅទៅៗ។

ជម្ងឺរាតត្បាលសកលនឹងត្រូវបញ្ចប់ ហើយសេដ្ឋកិច្ចពិភពលោកនឹងដើររកគន្លងដើមវិញ។ ទាក់ទងនឹងការងើបឡើងវិញនិងការអភិវឌ្ឍន៍សេដ្ឋកិច្ចបន្ទាប់ពីការបញ្ចប់នៃជម្ងឺរាតត្បាតសកល លោក យៀក អ៊ួយឡ សង្ឃឹមថា កម្ពុជាអាចទាក់ទាញការវិនិយោគពីប្រទេសចិនកាន់តែច្រើនឡើងៗ។ លោកបន្តថា កម្ពុជាកំពុងធ្វើឱ្យប្រសើរឡើងនូវច្បាប់បញ្ញត្តិទាក់ទងនឹងការវិនិយោគ ធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគនៅកម្ពុជា។ ក្រៅពីនេះ កម្ពុជា-ចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលនឹងជំរុញការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ សំខាន់ជាងនេះទៅទៀត កម្ពុជាក៏នឹងចុះហត្ថលេខាជាមួយប្រទេសដទៃទៀតដូចជាកូរ៉េ ជប៉ុន ប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់ជាដើមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ “ដូច្នេះ នេះគឺជាឱកាសដ៏ល្អសម្រាប់វិនិយោគិនចិនក្នុងការវិនិយោគនៅកម្ពុជា។”

យូណានគឺជាខេត្តមួយក្នុងប្រទេសចិនដែលស្ថិតនៅជិតប្រទេសកម្ពុជាជាងគេបំផុត ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុននៅយូណានមួយចំនួនធំបានបន្តវិនិយោគនៅកម្ពុជា។ លោក យៀក អ៊ួយឡ ជឿជាក់ថា បន្ទាប់ពីការបញ្ចប់នៃការរីករាលដាលនៃជម្ងឺសកលនេះ នឹងមានក្រុមហ៊ុនមកពីយូណានជាច្រើននឹងមកប្រទេសកម្ពុជាដើម្បីវិនិយោគលើវិស័យសំណង់ វិស័យវប្បធម៌ វិស័យកសិកម្ម និងវិស័យផ្សេងទៀត ដែលមូលហេតុមួយក្នុងចំណោមនោះគឺការដាក់ឱ្យចរាចរផ្លូវដែកចិន-ឡាវក្នុងពេលឆាប់ៗខាងមុខនេះ។

ប្រទេសកម្ពុជានិងប្រទេសឡាវជាប់គ្នាដោយដីគោក និងមានប្រព័ន្ធផ្លូវគោកជាច្រើនអាចចរាចរបាន។ លោក យៀក អ៊ួយឡ ជឿជាក់ថា ការដាក់ឱ្យចរាចរផ្លូវដែកចិន-ឡាវនៅចុងឆ្នាំនេះក៏នឹងធ្វើឱ្យទំនាក់ទំនងដឹកជញ្ជូនរវាងកម្ពុជានិងចិនកាន់តែមានឆាប់រហ័សនិងមានភាពងាយស្រួលផងដែរ ហើយនេះនឹងជួយដល់ការដឹកជញ្ជូនទំនិញពីក្រុងយូណាននៃប្រទេសចិនមកកម្ពុជា ក៏នឹងនាំមកនូវវិនិយោគចិនមកកម្ពុជាផងដែរ។ ដោយឡែក ផលិតផលពិសេសៗរបស់កម្ពុជាក៏នឹងអាចចូលទៅទីផ្សារចិនបានយ៉ាងលឿនតាមរយៈផ្លូវដែកចិន-ឡាវផងដែរ៕ (ចប់)

分享
相关新闻
Open
Close