គំរោងវីឡាជ្រេហ្គនលែន598បានធ្វើពិធីសម្ពោធជាផ្លូវការ បង្កើតនូវបទពិសោធន៍នៃការរស់នៅដ៏ពិសេសមួយ”សម្រាប់សមាជិកវរជន”
ក្រោមវត្ដមានឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គីសនីកម្ពុជា អ្នកឧកញ៉ា កុក អាន រួមទំាងភ្ញៀវកតិ្ដយសជាច្រើនរូបទៀត។
ក្រុមហ៊ុន Dragonland Investmentមានម្ចាស់ភាគហ៊ុនចំនួន ៣ រួមមានលោក ភូ សែ ពីង ប្រធានក្រុមហ៊ុន លោក ឈុន ហេងឡេង ជានាយកក្រុមហ៊ុននិងលោក ជែគី តាំង ជានាយកប្រតិបត្តិនៃក្រុមហ៊ុន។
លោក ភូ សែ ពីង ប្រធានក្រុមហ៊ុន បានបញ្ជាក់ថា៖ ថ្ងៃនេះ ជាថ្ងៃដែលពួកយើងប្រារព្ធពិធីបើកសម្ពោធ Dragon Land និងជាថ្ងៃសំគាល់់ចំនុចសំខាន់មួយនៅក្នុងប្រទេសកម្ពុជាដែលបង្ហាញអំពី “ការកំណត់ស្តង់ដារថ្មីក្នុងការរស់នៅបែបប្រណិត”។ Dragon land នឹងក្លាយជាអ្នកត្រួសត្រាយផ្លូវ និងជាអ្នកបង្កើតវីឡាប្រណិតទូទាំងប្រទេសកម្ពុជា និងនៅក្នុងតំបន់។
លោកបន្តថា គម្រោង Dragon landមានទំហំដីសរុបនៃ 40,585 ម2 រួមមាន៖ វីឡាប្រណិត ចំនួន 81 សបហោស ចំនួន 22។
យើងមាន ១ ហិតា នៃ សួនច្បារ fountain square ជាមួយនឹងការបន្ថែម 8944ម2 នៃទេសភាពសហគមន៍ និងផ្លូវដើរថ្មើរជើងប្រវែង ១ គីឡូ ជុំវិញបុរី។ ហើយត្រូវបានសាងសង់សម្រាប់ “សមាជិកនៃវរជន”។
លោកបានមានប្រសាសន៍ទៀតថា គំនិតនៃការរស់នៅបែបប្រណិត មិនមែនសុទ្ធតែអាស្រ័យទៅលើការពេញចិត្តនិងសម្ភារៈនិយមមួយមុខនោះទេ ប៉ុន្តែក៏ជាបទពិសោធន៍នៃការរស់នៅ និងការរចនាដ៏ល្អបំផុតផងដែរ។Dragon Land ប្រើប្រាស់គំនិរចនាស្ថាបត្យកម្មទំនើប និងអន្តរជាតិ អំឡុងពេលដែលគិតគូរយ៉ាងម៉ត់ចត់អំពីលក្ខណៈ និងវប្បធម៌នៃការរស់នៅរបស់ប្រទេសកម្ពុជា។
លោកក៏បានបញ្ជាក់ផងដែរថា ចាប់ផ្តើមពីគំនិតនៃការរចនារហូតដល់ការបញ្ចប់សាងសង់ កត្តាបរិស្ថាននៃការរស់នៅទាំងអស់រួមមានពន្លឺថ្ងៃ និងខ្យល់ចេញចូលបែបធម្មជាតិត្រូវបានគិតគូពិចារណាយ៉ាងយកចិត្តទុកដាក់។

ពីព្រោះគម្រោងនេះក៏មានទីតាំងមួយចំនួនដែលនៅជិតសម្រាប់ការធ្វើដំណើររបស់អតិថិជន ដោយមានចម្ងាយពីស្នងការនគរបាលចម្ងាយ 210 មែត្រ ផ្សារទំនើបអ៊ីអន2 ចម្ងាយ 3 គម ផ្សារទំនើប ម៉ាក្រូ និង ក្លូបលហៅស៍ ចម្ងាយ 4 គម ទីលានវាយកូនគោលហ្គេនភ្នំពេញ ចម្ងាយ 3.1គម ទីលានវាយកូនគោលហ្គាឌិនស៊ីធី ចម្ងាយ 13 គម ដែលកន្លែងទាំងអស់នេះមានភាពងាយស្រួលសម្រាប់អ្នករស់នៅក្នុងបុរី។
លោកបន្តថា៖ វីឡានីមួយៗមានកម្ពស់5ជាន់ មានអាងហែលទឹកផ្ទាល់ខ្លួន ជណ្តើរយន្តឯកជន ដំបូលផ្ទះធំទូលាយនិងភ្ជាប់ប្រព័ន្ធសូឡា ដែលអាចផ្គត់ផ្គង់អំពូលភ្លើងនិងជណ្តើរយន្តជូនលោកអ្នកបាន។
លោក ភូ សែ ពីង បានបញ្ជាក់បន្តថា ក្រៅពីលក្ខខណ្ឌរស់នៅដ៏ប្រណិតខាងលើយើងបានបង្កើតបន្ទប់ សម្រាប់ចតយានយន្តនៅជាន់ផ្ទាល់ដីដែល បាន ខណ្ឌចែកដាច់ពីទេសភាពសហគមន៍ដែលនៅជាន់ទី១។
លោកពន្យល់ថា៖ ដោយសារយើងគិតគូរយ៉ាងយកចិត្តទុកដាក់លើស្ថានភាពរស់នៅប្រកបដោយសុវត្ថិភាពសម្រាប់ម្ចាស់វីឡានីមួយៗ ជាពិសេសសម្រាប់ក្មេងលេង មនុស្សចាស់ដើរកំសាន្ត និងសត្វចិញ្ចឹមដើម្បីរត់ជុំវិញបរិវេណខាងក្នុង។


យើងក៏បានបង្កើតទីលានសួនច្បារ ដែលមានផ្ទៃដី១០០០០ម៉ែត្រការ៉េ ក្នុងនោះដែលមានទីលានវាយកូនហ្គោលខ្នាតតូចចំនួន 2 កន្លែងបាញ់ទឹកនិងរុក្ខជាតិបៃតង ដែលអនុញ្ញាតឱ្យអ្នកចំណាយពេលជាមួយមនុស្សជាទីស្រលាញ់ របស់អ្នក។
លោកបន្តថា៖ ប្រសិនបើមានការរអាក់រអួលកើតឡើងនៅក្នុងវីឡារបស់អ្នក យើងក៏មានក្រុមសន្តិសុខនិងអ្នកថែទាំង24 ម៉ោងដែលត្រៀមរួចជាស្រេចដើម្បីបម្រើលោកអ្នក។
លោក ភូ សែ ពីង បានគូសបញ្ជាក់ផងដែរថា ពួកយើងរំពឹងថានឹងបញ្ចប់ ការងារសាងសង់ Dragon land 598 នៅចុងខែធ្នូ ឆ្នាំ 2023ខាងមុខនេះ។
ទោះជាយ៉ាងនេះក្តី ក៏ពួកយើងមិនទាន់បញ្ចប់នៅត្រឹមនេះទេ នៅខាងមុខដីនេះ យើងនឹងសាងសង់អគារខុនដូប្រណិតចំនួន 4 និងអគារការិយាល័យចំនួន 2 បន្ថែមទៀត។
ចំណែកលោក ឈុន ហេងឡេង នាយកក្រុមហ៊ុន Dragon landនៅពេលទទួលកិច្ចសម្ភាសន៍ពីសំណាក់អ្នកយកព័ត៍មានបានមានប្រសាសន៍ថា គម្រោងដែលមានទីតាំងនៅសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញនេះគម្រោងនេះបានចែកចេញជា២ដំណាក់កាល ដែលក្នុងនោះដំណាក់កាលទី១ មាន៤ហិតា សាងសង់វីឡាចំនួន៨១ និងផ្ទះល្វែងចំនួន២២ល្វែងរួចមកហើយ។
និងជាជំហានបន្ទាប់និងត្រូវសាងសង់នៅតាមបណ្រោយផ្លូវ៥៩៨ គ្រោងនិងចាប់ផ្តើមសាងសង់ផ្សារទំនើប អគាការិយាល័យកំពស់៣២ជាន់ និងខុនដូ៥អាគាទៀតដែលមានកំពស់២៨ជាន់។
លោក ឈុន ហេងឡេង បានបន្តទៀតថា មកដល់ពេលនេះសម្រាប់អតិថិជនដែលបានគាំទ្រ និងទិញផ្ទះវីឡាមានចំនួន២៦វីឡា និងផ្ទះល្វែងបាន៤ល្វែងហើយ ។
លោកបានបញ្ជាក់ថា ចំណុចសំខាន់ដែលលោកចាប់អារម្មណ៍អភិវឌ្ឍន៍ក្នុងតំបន់នេះដោយមើលឃើញថាទីតាំងនេះជាទីប្រជុំជនថ្មីមានប្រជាជនរស់នៅច្រើន ជាកន្លែងអភិវឌ្ឍន៍ មានផ្សាទំនើប មានក្រសួងស្ថាប័នរដ្ឋជានានាជាច្រើនផងដែរ។
“វីឡា DragonLandសំរាប់សមាជិកនៃវរជន”







评论被关闭。