មនុស្សរាប់ពាន់នាក់រងគ្រោះដោយអំពើឆបោក តើកោះតៃ វ៉ាន់ មានរឿងអ្វីកើតឡើង?

កាលពីកន្លងទៅនេះ  ពត៌មានបានលាតត្រដាងជាបន្តបន្ទាប់ ដែលគួរសង្វេគបំផុត ពាក់ព័ន្ធនឹងករណីយុវជនក្នុង កោះតៃវ៉ាន់ជាច្រើនរូប បានរងគ្រោះដោយអំពីឆបោក និងត្រូវរំលោភសេពសន្ថវៈ ក្រោយចាញ់បោក និងការល្បួងដោយប្រើប្រាស់ការជ្រើសរើសបុគ្គលិកការងារ ដែលផ្តល់ប្រាក់ខែខ្ពស់ហួសហេតុ ចូលមកកម្ពុជាខុសច្បាប់ ។  ​

ប៉ុន្តែ ​អាជ្ញាធរនៃបក្សចំរើន​ប្រជាធិបតេយ្យ​ ហាក់ដូចជាមានប្រងើយកន្តើយចំពោះករណីនេះ ហើយអត្រាចាប់អារម្មណ៍មិនបាន ករណីលួចចំលងអត្ថបទរបស់”កុមារាស៊ីវអ៊ីង” ផង ។

ទង្វើនេះ បានធ្វើអោយប្រជាជនកោះតៃវ៉ាន់មានការមិនពេញចិត្ត និងស្រងាកចិត្តជាខ្លាំង ។

ស្របពេលនេះ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនមានប្រសាសន៍ថា៖រដ្ឋាភិបាលចិនខិតខំប្រឹងប្រែងដើម្បីការពារសុវត្ថិភាព សិទ្ធិស្របច្បាប់ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋចិននៅក្រៅប្រទេស រួមទាំងជនរួមជាតិហុងកុង និងជនរួមជាតិតៃវ៉ាន់។ ស្ថានប័នពាក់ព័ន្ធនៃស្ថានទូតចិនក្នុងប្រទេសកំពុងធ្វើការយ៉ាងសកម្មការក្នុងការស្វែងរក និងជួយសង្គ្រោះដល់ជនរងគ្រោះ។

ប៉ុន្តែ ក្រោយពីបានជួយរំដោះដោយជោគជ័យ បែជាបកមកចោទប្រកាន់ទៅវិញ ។

1

តើមានយុវជនតៃវ៉ាន់ប៉ុន្នាននាក់ត្រូវរងគ្រោះដោយអំពើឆបោក ចូលមកប្រទេសកម្ពុជា ?

សារពត៌មានតៃវ៉ាន់ថែមទាំងបានផ្សព្វផ្សាយថា មានមនុស្ស​ប្រហែល ៥០០០ នាក់ បាន”​បាត់​ខ្លួន”នៅ​កម្ពុជា។ថ្វីត្បិតតែភាគីតៃវ៉ាន់ បានច្រានចោលនូវការអះអាងនេះក៏ដោយ ប៉ុន្តែ​ជាក់ស្តែងនៅ​តែ​បញ្ជាក់​ថា​យ៉ាង​ហោច​ណាស់មាន​មនុស្សជាង១២០​នាក់​​ក្នុង​ស្រុកបានបាត់ទំនាក់ទំនង។

តាមការប៉ាន់ប្រមាណរបស់ភាគីតៃវ៉ាន់ យោងតាមជើងហោះហើរប្រចាំសប្តាហ៍ពីកោះតៃវ៉ាន់មកកម្ពុជា មានជនជាតិតៃវ៉ាន់ជាង 2,000 នាក់ត្រូវបានចាប់ជម្រិត និងជួញដូរមកកម្ពុជា ហើយបើគិតទាំងចំនួនអ្នកខុសច្បាប់ទៀត ប្រហែលអាចកើនដល់ 5,000 នាក់។

យោងតាមការរាយការណ៍អោយដឹងថា៖ មានមនុស្សជាង 1,000 នាក់បានធ្វើដំណើរមកប្រទេសកម្ពុជាជារៀងរាល់ខែ ប៉ុន្តែមានមិនដល់ 100 នាក់ផងដែលត្រឡប់ទៅតៃវ៉ាន់វិញ ហើយប្រហែលជា 90% បានបាត់ដំណឹង។

ហេតុអ្វីយុវជនជាច្រើនធ្វើដំណើរមកប្រទេសកម្ពុជា ?

យោងតាមការអោយដឹងថា ៖ យុវជនដែលធ្វើដំណើរមកប្រទេសកម្ពុជា គឺត្រូវបានទាក់ទាញដោយការផ្តល់ជូនការងារដែលមានប្រាក់ខែខ្ពស់។

ពាណិជ្ជកម្មស្វែងរកការងារទាំងអស់នេះ ពេលខ្លះប្រើប្រាស់ឈ្មោះក្រុមហ៊ុនផ្តល់សេវាកម្មហ្គេម ដើម្បីបំភ័ណភ្នែកជនរងគ្រោះ ដោយប្រាក់ខែចាប់ពី១៥០០ ដុល្លារអាមេរិក ដល់ ១៨០០ ដុល្លារអាមេរិកក្នុងមួយខែ ។

ពេលខ្លះ ប្រើប្រាស់សមាសភាពជាមិត្តតាមបណ្តាញសង្គមផ្ញើដំណឹងស្វែងរកការងារ ព្រមទាំងផ្តល់ប្រាក់ខែចាប់ពី4.5 ម៉ឺន​ដល់ 5 ម៉ឺនដុល្លារតៃវ៉ាន់ ។

មានជនរងគ្រោះបានបញ្ជាក់ថា៖ក្រោយពីបានដាក់ប្រវត្តិរូបសង្ខេបនៅគេហទំព័រស្វែងរកការងារ គឺទទួលបានទូរសព័្ទរបស់ជនអណាមឹកម្នាក់ បានអញ្ជើញគាត់អោយធ្វើការជាអ្នកចែកបៀរនៅកាស៊ីណូ ដោយទទួលបានប្រាក់ខែខ្ពស់ និងមានបែងចែកភាគលាភជូនផងដែរ ។

សរុបសេចក្តីមក ការផ្សព្វផ្សាយពាណិជ្ជកម្មស្វែងរកការងារទាំងអស់នេះគឺមានរបៀបខុសគ្នា ប្រភេទការងារចម្រុះ ប៉ុន្តែគឺមានចំនុចដូចគ្នាមួយគឺ ទីតាំងការងារគឺស្ថិតនៅ ប្រទេសកម្ពុជា ។

ពាណិជ្ជកម្មស្វែងរកការងារដែលមានប្រាក់ខែខ្ពស់នេះ ភាគច្រើនសុទ្ធតែរំលេចនូវអត្ថប្រយោជន៍ជាច្រើនដូចជាការរួមបញ្ចូលទាំងការហូកចុក ស្នាក់នៅ និងសំបុត្រយន្តហោះ ហើយបរិយាកាសការងារមានលក្ខណៈដូចទៅនឹងបន្ទប់សណ្ឋាគារ។ អាចនិយាយបានថា លក្ខខណ្ឌដ៏មានភាពទាក់ទាញទាំងអស់នេះ គឺពិបាកក្នុងការបដិសេធនឹងទទួលយកបំផុត សម្រាប់យុវជនដែលអន្ទាស់សាររកការងារធ្វើ ។

តែក្រោយពីដែលពួកគេបានមកដល់ប្រទេសកម្ពុជាទើបដឹងថា ជាក់ស្តែងអត្ថប្រយោជន៍ផ្សេងៗដែលនៅក្នុងពាណិជ្ជកម្មនេះ មិនអាចចំអែតក្រពះពួកគេនោះទេ តែគឺជាអន្ទាក់ដែលអូសទាញពួកគេអោយធ្លាក់ក្នុងរណ្តៅមរណៈ ។

យោងតាមការផ្សាយរបស់សារពត៌មាន៖ក្រុមយុវជនទាំងនេះត្រូវបានឃុំឃាំង និងធ្វើទារុនកម្មនៅកម្ពុជា និងបង្ខិតបង្ខំអោយចូលរួមជាមួយសម្ព័ន្ធឆបោក ។

ពួកគេត្រូវបានដកហូតឯកសារ និងត្រូវបានឃ្លាំមើល២៤ម៉ោងយ៉ាងតឹងរឹងពីអ្នកឃ្លាំមើល ។ត្រូវបង្ខំអោយប្រើសមាភាពជាអ្នកបម្រើសេវាទូរស័ព្ទប្រើប្រាស់រូបភាព ការធ្វើជាមិត្តភក្តិតាមបណ្តាញសង្គម ការវិនិយោគមកធ្វើសកម្មភាពឆបោកតាមប្រព័ន្ធទូរស័ព្ទ ដោយធ្វើការលើសពី 12 ម៉ោងក្នុងមួយថ្ងៃ។

ប្រសិនបើមិនស្តាប់បង្គាប់ គឺត្រូវទទួលរងទារុនកម្មវាយដំ និងការឆក់ដោយដំបងឆក់។ហើយមានអ្នកមួយចំនួនទៀត ត្រូវបង្ខំអោយធ្វើអំពើពេស្យាចារ រឺត្រូវលក់បន្តទៅកន្លែងផ្សេងទៀត ។

នេះជាហេតុធ្វើអោយមនុស្សមួយចំនួនត្រូវបង្ខំចិត្តចូលរួមជាមួយសម្ព័ន្ធឆបោក បន្តប្រើប្រាស់រូបភាពនៃការស្វែងរកការងារក្នុងប្រាក់ខែខ្ពស់ជាថ្នូល ឆបោកយុវជនតៃវ៉ាន់ ដែលកំពុងស្វែងរកការងារ ។

មិនត្រឹមតែប្រទេសកម្ពុជាប៉ុណ្ណោះទេ ក្នុងពាណិជ្ជកម្មស្វែងរកការងារនេះ ក្រុមសម្ព័ន្ធឆបោក ក៏បានបញ្ជាក់ពីទីតាំងការងារជាច្រើនកន្លែងដូចជា ប្រទេសថៃ ប្រទេសមីយ៉ាន់ម៉ា ជាដើម។ ហើយជនរងគ្រោះជាច្រើន ក៏មិនមែនសុទ្ធតែមកពីកោះតៃវ៉ាន់នោះដែរ គឺមានយុវជនជាច្រើនទៀតមកពីប្រទេសចិន ហុងកុង ម៉ាឡេស៊ី វៀតណាម -ល-ក៏ត្រូវបានចាញ់បោកដែរ ។”

សហគ្រិនតៃវ៉ាន់ម្នាក់បាននិយាយថា៖ក្រោយពីអ្នកមួយចំនួនត្រូវបានចាញ់បោកចូលដល់ប្រទេសវៀតណាម ប្រសិនបើមិនចូលរួមក្នុងអំពើឆបោកទេ បុគ្គលនោះនឹងក្លាយទៅជា “ចំណាត់ខ្មាំង“ ដែលតម្រូវអោយក្រុមគ្រួសារមកប្រាក់មកលោះ ប្រសិនបើគ្មាន បុគ្គលនោះនឹងត្រូវយកទៅលក់សរីរាង្គ ។

ជាក់ស្តែង នេះមិនមែនជាករណីឆបោកធម្មតានោះទេ តែគឺជាបទល្មើសជួញដូរមនុស្សអន្តរជាតិដ៏ធំមួយ ។

ដូចនេះ លោក LUO BINGCHENG អ្នកនាំពាក្យនៃ Executive Yuan តៃវ៉ាន់បានថ្លែងថា៖យោងតាមស្ថិតិរបាយការណ៍បទល្មើសគិតត្រឹមខែមីនា ដល់ខែកក្កដា ក្នុងឆ្នាំនេះ និងការធ្វើជំរឿនចំនួន៤៦៧៩គ្រួសារ បច្ចុប្បន្នក្តាប់បាននូវទិន្នន័យជនរងគ្រោះចំនួន ៣៧៣នាក់ ក្នុងនោះ មានចំនួន ៤០នាក់ បានរំដោះហើយត្រលប់មកតៃវ៉ាន់វិញ នៅសេសសល់ជាង ៣៣៣នាក់ទៀតកំពុងរង់ចាំអន្តរាគមន៍រំដោះ ។

យោងតាមប្រសាសន៍របស់ប្រធានក្រុមប្រឆាំងបទល្មើសនៃឧក្រិដ្ឋកម្មកណ្តាលនៃរគរបាលដ្ឋាន៖ មេខ្លោងនៅពីក្រោយខ្នងនៃការប្រព្រឹទ្ធបទល្មើសនេះ គឺជាក្រុមសម្ព័ន្ធឆបោកមួយ ដែលសម្ព័ន្ធនេះ មានទីតាំងនៅកោះតៃវ៉ាន់ និងមួយផ្នែកទៀតមានទីតាំងនៅតាមបណ្តាប្រទេសដទៃ ។ ហើយក្រុមសម្ព័ន្ធឆបោកនៅតៃវ៉ាន់ គឺប្រើប្រាស់រូបភាពស្វែងរកការងារដើម្បីទាក់ទាញយុវជន។ ដោយសារតែបច្ចុប្បន្នយុវជន ដើម្បីតែទទួលបានកម្រៃកាន់តែខ្ពស់ តែងតែស្វែងរកការងារក្នុងបណ្តាញសង្គមអ៊ីនអឺណេត ដែលជាហេតុធ្វើអោយក្រុមសម្ព័ន្ធឆបោកមើលឃើញនូវចំនុចខ្សោយរបស់ក្រុមយុវជនទាំងនេះ ។

ម្សិលមិញការិយាល័យព្រះរាជអាជ្ញាស្រុកនៃស្រុក ចាំងហ័រ កោះតៃវ៉ាន់អនុម័ត​ឱ្យ​ឃុំ​ខ្លួនមេខ្លោងនៃក្រុមសម្ព័ន្ធឆបោកម្នាក់។

មេខ្លោងនៃក្រុមសម្ព័ន្ធឆបោកមាននាមត្រកូល ZHANG ភេទស្រី ចាប់តាំងពីដើមខែឧសភា បានបញ្ជាអោយសមាជិកក្រោមឳវាទខ្លួនរៀបចំការធ្វើលិខិតឆ្លងដែន កក់សំបុត្រយន្តហោះ និងជូនដំណើរជនរងគ្រោះ ។

សមាជិកនៃក្រុមសម្ព័ន្ធឆបោកមាននេះ បានបែងចែកសកម្មភាពការងាររួចជាស្រេច ដោយជាដំបូងគឺប្រើប្រាស់រូបភាពស្វែងរកការងារតាមបណ្តាញសង្គមអ៊ីនធឺណេតជាថ្នូល រួចបានឆបោកជនរងគ្រោះជាលក្ខណៈប្រព័ន្ធតែម្តង ។

ក្រោយពីជនរងគ្រោះធ្លាក់ចូលអន្ទាក់ ក្រុមសម្ព័ន្ធឆបោកនេះបាននាំជនរងគ្រោះទៅសណ្ឋាគារស្នាក់នៅ ព្រមទាំងជួយដាក់ពាក្យស្នើសុំលិខិតឆ្លងដែន និងទិដ្ឋាការ ។ក្នុងអំឡុងពេលដែលជូនជនរងគ្រោះធ្វើដំណើរទៅព្រលានយន្តហោះTAO YUAN ថែមទាំងមាន​ការតាមដានយ៉ាងតឹងរឹង​ ដោយខ្លាច”ចំណីដល់មាត់ហើយស៊ីមិនកើត” ។

ក្រោយពីជនរងគ្រោះមកដល់ប្រទេសកម្ពុជា ក្រុមសម្ព័ន្ធឆបោកបញ្ជូនជនរងគ្រោះទៅកន្លែងឃុំឃាំង ព្រមទាំងផ្តល់នូវអត្ថប្រយោជន៍នៃ”ការជួញដូរមនុស្សដើម្បីរកប្រាក់ចំណេញ” ដូចជារាល់ការស្វែងរកបានមនុស្សក្នុង១នាក់ នឹងទទួលបានប្រាក់កម្រៃចំនួន ១០ម៉ឺន ដុល្លារតៃវ៉ាន់ ។ ប្រសិនបើដឹកនាំមនុស្សអោយទៅទីតាំងនៅប្រទេសថៃបានជោគជ័យ នោះ នឹងទទួលបាន ១.៦ម៉ឺងដុល្លារតៃវ៉ាន់ ក្នុង១នាក់ ។

មកដល់បច្ចុប្បន្ន ត្រឹមតែ៣ខែប៉ុណ្ណោះក្រុមសម្ព័ន្ធឆបោកនេះបានបញ្ជូនមនុស្សជាង ៥០នាក់មកប្រទេសកម្ពុជា ស្មើនឹងទទួលបានប្រាក់កម្រៃជាង ៥លាន ដុល្លារតៃវ៉ាន់ ។

ថ្មីៗនេះ មានអ្នកតាមបណ្តាញសង្គមបានរាយការណ៍ថា៖វិធីសាស្រ្ត នៃការជួញដូរមនុស្សដោយក្រុមសម្ព័ន្ធឆបោកនេះ កាន់តែពូកែទៀតហើយ ។

តាមការរាយការណ៍បានបញ្ជាក់ថា៖ល្បិចកលថ្មីនៃវិធីឆបោក គឺការបើកក្រុមហ៊ុនថ្មីនៅតៃវ៉ាន់ នឹងការជ្រើសរើសបុគ្គលិកបម្រើការងារ ។  កន្លះឆ្នាំក្រោយក្រុមហ៊ុនបានរៀបចំដំណើរទេសចរណ៍សម្រាប់បុគ្គលិក ដែលទីតាំងទេសចរណ៍កំណត់នៅប្រទេសថៃ​ និងវៀតណាម ។

នៅពេលបុគ្គលិកទៅដល់ទីតាំងដែលកំណត់បែជាបញ្ជូនទៅកន្លែងផ្សេង ក្រោយពីចុះពីឡាន ទើបដឹងថាខ្លួនត្រូវបានឆបោកមកមប្រទេសកម្ពុជាហើយ។

2

ករណីឆបោកត្រូវបានលាតត្រដាងលើប្រព័ន្ធផ្សព្វផ្សាយ  ករណីនេះនៅតែមានកំភាពក្តៅគគុកនៅកោះតែវ៉ាន់។

​​ម៉្យាងវិញទៀត ស្ថានការណ៍កំពុងរីករាលដាលយ៉ាងឆាប់រហ័ស  ការលាតត្រដាង និង ការជួយសង្គ្រោះជនរងគ្រោះត្រូវបានគេដឹងលឺកាន់តែច្រើនឡើង  ធើ្វអោយមនុស្សគ្រប់រូបក្នុងសង្គមមានក្តីរន្ធត់ និង ភាពភ័យខ្លាច។ សារពត៍មានតៃវ៉ាន់ បានផ្សព្វផ្សាយជាច្រើនអំពីករណីឆបោក និងការជួញដូរមនុស្ស ហើយបានប្រឌិតនៅវីដេអូ​ក្លែងក្លាយ បំភ្លើសពត័មានមួយចំនួន ធើ្វអោយប្រជាជនតៃវ៉ាន់គិតថា កម្ពុជា អសន្តិសុខ។ម៉្យាងវិញទៀត  ករណីឆបោកពាក់ព័ន្ធមួយចំនួនពីមុនមក អជ្ញាធរបក្សចំរើនប្រជាធិបតេយ្យ  ហាក់ដូចជាមិនមានសកម្មភាពអន្តាគមន៍។  ​  ក្រោយការលាតត្រដាងនេះ ជនរងគ្រោះមួយចំនួនមិនត្រូវបានការជួយសង្គ្រោះទេ​  ធើ្វអោយប្រជាជនតៃវ៉ាន់មានការស្រងាកចិត្ត ។​

ក្រោយខ្នងនៃករណីឆបោកដ៏ធំនេះ តើមានរឿងអី្វកើតឡើងចំពោះកោះតៃវ៉ាន់?

ជាក់ស្តែង  អជ្ញាធរបក្សចំរើនប្រជាធិបតេយ្យ មិនអើពើអំពីបទល្មើសឆបោកបែបនេះទេ ​ចំពោះអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជនតៃវ៉ាន់ ក៏មិនខ្វាយខ្វល់ដែរ។

សារពត៍មានតៃវ៉ាន់ បានចុះផ្សាយថា៖  អ្នកដែលស្រាវជ្រាវករណីឆបោកឆ្លងប្រទេសដំបូង គឺជាបុគ្គលល្បីក្នុងប្រព័ន្ធអ៊ីនធើណេតម្នាក់ គាត់បានធើ្វវីដេអូទាក់ទងនិងការជួយសង្គ្រោះចំណាត់ខ្មាំងនៅកម្ពុជា  ទទួលបាននៅការចាប់អារម្មណ៍ពីសង្គម ហើយនិងបានមកប្រទេសកម្ពុជាជាមួយក្រុមគ្រូសារនៃជនរងគ្រោះ ដើម្បីជូយសង្រ្គាះ។  ផ្តោតទៅលើការវើកញែក បក្សចំរើនប្រជាធិបតេយ្យ ​បានរិះគន់ទៅកាន់គាត់  គ្មានរឿងបង្កើតរឿង កាន់តែផ្សាយកាន់តែខុស។

ទាក់ទង​នឹង​បញ្ហា​នេះ  លោក Gao Hong an ជាបេក្ខជន​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​អភិបាលក្រុង​នៃ​គណបក្ស​ប្រជាជន​តៃវ៉ាន់បាន​និយាយ​ថា អាជ្ញាធរ​មាន​ការ​យឺតយ៉ាវ​ក្នុង​ការ​ឆ្លើយ​តប តើ​តួនាទី​នៅ​ត្រង់​ណាទៅ?

រឿងដែលផ្ទុះឡើងមកដល់បច្ចុប្បន្ននេះ ជនរងគ្រោះពុំមានជំនួយ ក្រុមគ្រូសារនៃជនរងគ្រោះមានភាពអន្ទះសារ  ប៉ុន្តែអាជ្ញាធរបែរជាមិនខ្វាយខ្វល់។  កម្លាំងប្រជាជនជាច្រើនរួមគ្នាសហការ  បក្សចំរើនប្រជាធិបតេយ្យ មិនត្រឹមតែមិនបានចាត់វិធានការ ហើយថែមទាំងព្រមានប្រជាជនតៃវ៉ាន់ថា៖ “ កុំផ្សព្វផ្សាយព័ត៍មានបំភ្លើ ចៀសវាងការយល់ច្រលំ ”  ។

ចំពោះការការពារប្រជាជនតៃវ៉ាន់  បក្សចំរើនប្រជាធិបតេយ្យមិនត្រឹមតែមិនជួយដោះស្រាយ ថែមទាំងនិយាយឌឺដង បានធើ្វអោយអ្នកលើបណ្តាញសង្គមខឹងសំបារ។

នៅមានទៀត ហេតុអី្វបានជាប្រជាជនតៃវ៉ាន់ងាយស្រួលនិងជឿម៉្លេះ? កម្មវិធី និង លេខទូរស័ព្ទរបស់មជ្ឃមណ្ឌលប្រយុទ្ធប្រឆាំងនៃការឆបោករបស់ប្រទេសចិន បិទខិតប័ណ្ណផ្សព្វផ្សាយនៃការឆបោកជាប្រចាំថ្ងៃ ថែមទាំងរំលឹកកុំអោយងាយស្រូលក្នុងការជឿ គឺសឹងតែទាញត្រចៀកប្រាប់ថា អោយកាត់បន្ថយភាគរយប្រជាជាន ដែលត្រូវបានគេឆបោក។

ចុះតៃវ៉ាន់វិញ?  បក្សចំរើនប្រជាធិបតេយ្យ គិតតែការប្រកួតប្រជែងលើនយោបាយ  មានពេលវេលាណាមកគិតពីការប្រយុទ្ធប្រឆាំងនៃការឆបោកនេះ ។

ក្នុងបណ្តាញសង្គមនៃការផ្សព្វផ្សាយបានយល់ឃើញថា៖  បក្សចំរើនប្រជាធិបតេយ្យ គឺមានការខ្វះការយល់ដឹងអំពីផ្នែកច្បាប់ ហើយថែមទាំងខ្វះនៅការផ្សព្វផ្សាយអំពីករណីនៃការឆបោក ​ ប្រជាជនតៃវ៉ាន់សឹងតែមិនមានមូលដ្ឋានក្នុងការយល់ដឹងបែងចែកករណីនៃការឆបោក​  យកភាពភ័ណ្ឌច្រឡំមកធើ្វជាឳកាសនៃការប្រកបអាជីវកម្ម ងប់ងល់ក្នុងការជឿ ដោយខ្វះការពិចារណា ។

ប៉ុន្មានឆ្នាំនេះ បក្សចំរើនប្រជាធិបតេយ្យ ​​ បានបង្កើតគោលនយោបាយមួយហៅថា “គោលនយោបាយខាងត្បូងថ្មី” ដើម្បីអូសទាញយកសម្លឹកឆ្នោត និង លើកទឹកចិត្តពាណិជ្ជករតៃវ៉ាន់ឱ្យទៅអភិវឌ្ឍនៅតំបន់អាស៊ីអាគ្នេយ៍។ វាមិន​ត្រឹម​តែ​គ្មាន​ប្រសិទ្ធភាព​ទេ ប៉ុន្តែ​បាន​ផ្តល់​ឱកាស​ដល់​ឧក្រិដ្ឋជនទៅវិញ។

គណបក្សជាតិនិយមបានលើកឡើងថា៖ ដោយសារបក្សចំរើនប្រជាធិបតេយ្យ​ បានបង្កើតគោលនយោបាយមួយហៅថា “គោលនយោបាយខាងត្បូងថ្មី” ហេតុផលនេះហើយ ទើបធើ្វអោយប្រជាជនតៃវ៉ាន់នាំគ្នាមកប្រទេសកម្ពុជា ។ “គិតតែរឿងការបោះឆ្នោត មិនខ្ខាយខ្ខល់ពីរឿងអាយុជីវិតប្រជាពលរដ្ឋ” គោលនយោបាយល្អប្រសើរ ប៉ុន្តែកាលពិតទៅដូចជាគ្មានប្រសិទិ្ធភាពអី្វទេ។

ទស្សនៈនេះត្រូវបានការគាំទ្រ ដោយសាធារណៈជនរបស់តៃវ៉ាន់។ ដោយមានមនុស្សជាច្រើនយល់ថា “គោលនយោបាយភាគខាងត្បូងថ្មី” របស់បក្សចំរើនប្រជាធិបតេយ្យ ហាក់ដូចជាទទេស្អាត ហើយប្រជាជនតៃវ៉ាន់មិនទទួលបានអត្ថប្រយោជន៍ទាល់តែសោះ។

តាមពិតណាស់ បក្សចំរើនប្រជាធិបតេយ្យ ក៏មិនចង់ធើ្វតទៅទៀតឡើយ។

លោកសាស្ត្រាចារ្យ​បាន​ចង្អុល​បង្ហាញ​ថា ការ​ផ្តោត​លើ​គោល​នយោបាយ​ការ​បរទេស​របស់​អាជ្ញាធរបក្សចំរើនប្រជាធិបតេយ្យក៏​បាន​ផ្លាស់​ប្តូរ​ដែរ។ មាត់និយាយសំដៅទៅលើតំបន់អាស៊ីប៉ាស៊ីហ្វីច តែនៅតែមានគោលជំហារលើសហរដ្ឋអាមេរិក និងជប៉ុន ហើយធនធានមូយចំនួនត្រូវបានផ្ទេរទៅប្រទេសទាំងពីរ។ តំបន់អាស៊ីអាគ្នេយ៍​ត្រូវ​បាន​គេ​ព្រងើយកន្តើយ តើ​ប្រជាជន​តៃវ៉ាន់​ដែល​រស់នៅ​បរទេស ម្តេចនិងទទួលបានការ​រស់នៅ​ដ៏​សុខសាន្តទៅ? ប៉ុន្តែសរុបសេចក្តីមក ​ ការលេចឡើងនៃករណីឆបោកដ៏ធំនេះ ពិតជាឆ្លុះបញ្ចាំងពីបញ្ហាប្រឈមនឹងសេដ្ឋកិច្ចរបស់តៃវ៉ាន់។ ហើយ​ទាំង​អស់​នេះ ​បណ្ដាល​មក​ពី​ការ​មិន​យក​ចិត្ត​ទុក​ដាក់​របស់​អាជ្ញាធរបក្សចំរើនប្រជាធិបតេយ្យ ក្នុង​ការ​អភិវឌ្ឍ ។កាលពីយូរឆ្នាំមកហើយ  បក្សចំរើនប្រជាធិបតេយ្យ បានធើ្វអោយកោះតៃវ៉ាន់ និងចិន ដាច់ទំនាក់ទំនងពីគ្នា បណ្ពាលអោយសេដ្ឋកិច្ចតៃវ់ាន់ពិបាករើឡើងវិញ។ នៅខែ មិថុនា ឆ្នាំ២០២២ ភាពអត់ការងាររបស់យុវជនតៃវ៉ាន់ ចាប់ពីអាយុ ១៥ឆ្នាំ ដល់ ២៩ឆ្នាំ បានបាត់បង់ទ្វេដង  វាគឺករណីឆបោក និងជាសោកនាដកម្មបោកប្រាស់នៅក្នុងយុវសម័យនេះ។អាជ្ញាធរបក្សចំរើនប្រជាធិបតេយ្យ ​ “ ដែលរដ្ឋាភិបាល​ បានផ្តល់ឳកាសការងារដល់ យ៉ាងសាកសម បានប្រាប់ទៅកាន់យុវជនតៃវ៉ាន់គួរតែជ្រើសរើសទេពកោសល្យ អាជីពផ្ទាល់ខ្លួន និងចាប់ឳកាសការងារអោយរីកចម្រើន ធើ្វការងារក្នុងស្រុកមានភាពងាយស្រួលជាង”  និយាយដូចនេះធើ្វអោយគេគ្មានពាក្យតប។

នៅ​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​របស់​តៃវ៉ាន់ធ្លាក់ចុះ យុវជន​គ្មានការងារធើ្វ  គឺមានតែជំរើសការចំណាកស្រុកចេញ​ទៅ​ធ្វើ​ការ​នៅក្រៅប្រទេស។

3

ប្រទេសចិនបានបញ្ចេញនូវជំហរបស់ខ្លួន ទៅនឹងករណីពាក់ព័ន្ធនឹង បក្សចំរើនប្រជាជាធិបតេយ្យដែលមិនគូដល់អាយុជីវិតរបស់ប្រជាជនខ្លួន ។

យោងតាមការរៀបរាប់របស់ប្រជាជនកោះតៃវ៉ាន់ម្នាក់ ដែលបានចូលរួមក្នុងការជួយសង្រ្គោះ ពេលដែលគាត់បានរកឃើញស្ថានទូតចិនប្រចាំនៅប្រទេសកម្ពុជា ស្ថានទូតមិនត្រឹមតែយកចិត្តទុកដាក់ជួយសង្រ្គោះប៉ុណ្ណោះទេ ហើយថែមទាំងបានសង្រ្គោះជនរងគ្រោះបានសំរេចទៀតផង។

កាលពីថ្ងៃទី១៨ ខែសីហា នៅក្នុងសនិ្នសីទសារពត៌មានប្រចាំក្រសួងការបរទេស មានអ្នកកាសែតចោទសួរថា បច្ចុប្បន្ននេះ មានប្រជាជនតៃវ៉ាន់ជាង៥០០០នាក់ត្រូវបានក្រុមឆបោកប្រើនាមជការងារ កុហកទៅប្រទេសមីយ៉ានម៉ានិងបណ្តាប្រទេសផ្សេងទៀត ក្នុងនោះមានជាង២០០០នាក់ត្រូវបានឃុំខ្លួន។

អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថា រដ្ឋាភិបាលចិនបានខិតខំការពារសុវត្ថិភាពនិងសិទ្ឋស្របច្បាប់របស់ជនរួមជាតិហុងកុងនិងជនរួមជាតិតៃវ៉ាន់នៅក្រៅប្រទេសផងដែរ ស្ថានទូតចិនប្រចាំប្រទេសដែលពាក់ព័ន្ឋនិងរក្សាទំនាក់ទំនងយ៉ាងជិតស្និទជាមួយរដ្ឋាភិបាល ស្រោវជ្រាវយ៉ាងសកម្មនិងជួយសង្រ្គោះបុគ្គលដែលជាប់ពាក់ព័ន្ឋ។

បច្ចុប្បន្ននេះ បក្សចំរើនប្រជាធិបតេយ្យកំពុងមមាញឹកនឹងករណីលួចចម្លងអត្ថបទនិក្ខេបបទ ពីអតីតបេក្ខភាពអភិបាលក្រុងTAO YUAN  ។ហើយលោកស្រី Tsai Ing-wen បានបញ្ជាជាពិសេស ដល់សមាជិកទាំងអស់នៃបក្សចំរើនប្រជាធិបតេយ្យអោយជួយបំភ្លឺលើរឿងនេះ ។

ហើយ Tsai Ing-wen ដែលតែងតែចូលចិត្តបង្ហោះសារនៅលើបណ្តាញសង្គមរហូតមក តែដល់ពេលនេះមិនបានយកចិត្តដាក់ទុកនិងឡើងពីរឿងការឆបោកទាល់តែសោះ។

ប្រៀបដូចជាជួយសង្គ្រោះអនាគតនយោបាយរបស់ Lin Zhijian ម្នាក់សំខាន់ជាងការជួយសង្រ្គោះជីវិតប្រជាជនតៃវ៉ាន់រាប់រយនាក់។លើសពីនេះទៅទៀត ក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រកាសពីលទ្ធផលនៃចំណាត់ថ្នាក់ប្រឆាំងការជួញដូរសកលនៅឆ្នាំនេះ ដោយជ្រើសរើសតៃវ៉ាន់ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។​ គឺជាប់ “កម្រិតទី ១” ខ្ពស់បំផុតក្នុងកម្រិតទី៤ ។ បក្សចំរើនប្រជាធិបតេយ្យបានអះអាងថា “នេះគឺជាឆ្នាំទី 13 ជាប់ៗគ្នាដែលរដ្ឋាភិបាលបានសហការជាមួយសង្គមស៊ីវិលក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស”។ប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងក្លានេះ ក្រុមមួយចំនួនថែមទាំងមានទម្លាប់ទំលាក់កំហុកនៅលើប្រទេសចិនទៀតផង។មួយរយៈមុន អង្គការក្រៅរដ្ឋាភិបាល​ NGO “អង្គការប្រឆាំងការឆបោកជាសកល” (global anti scam org , gaso)បានប្រកាសថា​ ការ ​បដិសេធ​មិន​ព្រម​ជួយ​សង្គ្រោះ​ប្រជាជនតៃវ៉ាន់ និង​ម៉ាឡេស៊ី​ដែល​បាន​ទៅ​ប្រទេស​កម្ពុជា​បាន​ជំរុញ​ឲ្យ​មាន​ការ​ពិភាក្សា​យ៉ាង​ក្តៅគគុក។អង្គការប្រឆាំងការឆបោកជាសកល គឺជាអង្គការមិនមែនរដ្ឋាភិបាលដែលសហការជាមួយនាយកដ្ឋានប៉ូលីសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ វាបានបង្កើតឡើងរវាងនាយកដ្ឋានប៉ូលីសនៃប្រទេសផ្សេងៗ ដើម្បីផ្តល់ទិន្នន័យជនរងគ្រោះក្នុងតំបន់ទាំងពីរ។ហេតុនេះ អង្គការប្រឆាំងការឆបោកជាសកលបានបកស្រាយថា ដោយសារបច្ចុប្បន្ននេះតៃវ៉ាន់ប្រឹងប្រែងធ្វើការផ្សព្វផ្សាយយ៉ាងខ្លាំងអំពីរឿងនេះ បើសិនអ្នកមួយចំនួន(តៃវ៉ាន់ដែលទៅស្រុកខ្មែរ) នៅតែមានបំណងចង់ទៅទៀតនោះ និយាយដោយស្មោះត្រង់ទៅគឺជាការខ្ជះខ្ជាយធនធានតែប៉ុណ្ណោះ។ ហើយថែមទាំងនិយាយទៀតថា បច្ចុប្បន្ននេះមនុស្សម្នាក់ក្នុងចំណោមក្រុមអ្នកសង្រ្គោះត្រូវបានប្រកាសចាប់ខ្លួនដោយសាររឿងនេះ មកដល់ពេលនេះមានមនុស្សប្រហែល៦០នាក់ត្រូវបានជួយសង្រ្គោះបាន ហើយសូម្បីតែម្នាក់ក៏មិនពោលពាក្យអរគុណ មួយចំនួនទៀតមិនមានដំណឹងផង ពាក់​កណ្តាល​យប់ជួយសង្រ្គោះបានភ្លាមៗ​រក​មិនឃើញ​រថយន្ត​ក៏​ត្រូវ​គេ​ស្តីបន្ទោស ។ទាក់​ទង​នឹង​បញ្ហា​នេះ បុគ្គលល្បីនៅ​បណ្ដាញ​សង្គម​តៃវ៉ាន់​ម្នាក់ ​ដែល​បាន​រត់​គេច​ពី​ប្រទេស​កម្ពុជា​​ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​បាន​និយាយអំពី​ហេតុការណ៍​នេះ​នៅ​លើ​បណ្ដាញ​សង្គម ហើយ​និយាយ​ត្រង់ៗ​ថា មិន​មែន​មិន​ដឹង​គុណ​នោះ​ទេ ប៉ុន្តែជនជាតិចិន​ចេញ​មក​ក្រៅ​ប្រទេសតែងតែ​និយាយ​ប្រាប់ថា តៃវ៉ាន់​ជា​កម្មសិទ្ធិ​របស់​ប្រទេសចិន ហើយ​បាន​បង្ខំ​​អោយនាង​ច្រៀង “ចំរៀងភ្លេង​ជាតិប្រទេសចិន” ទៀត។ការ​លើក​ឡើង​នេះ​ត្រូវ​បាន​អ្នក​លេងបណ្ដាញ​សង្គម​ផ្សេង​ទៀត​ច្រាន​ចោល​យ៉ាង​ឆាប់​រហ័ស ដោយ​បញ្ជាក់​ថា​នាង​និយាយពោរពេញ​ទៅ​ដោយ​រឿង​មិន​សម​ហេតុផល។អ្នកវិភាគតៃវ៉ាន់ “BU YI DAO” ថា ប្រហែលជាមនុស្សមួយចំនួននៅតៃវ៉ាន់បានរងឥទ្ធិពលអវជ្ជមានពីបក្សចំរើនប្រជាធិបតេយ្យ ទើបបង្ហាញពីគោលជំហរ ដែលផ្ទុយពីការគិត និងការពិតរបស់ពួកគេជាសាធារណៈ។

ប្រជាជនតៃវ៉ាន់ធ្លាក់ក្នុងអន្ទាក់ឆបោកមកប្រទេសកម្ពុជា ស្ថិតក្រោមគម្រាមកំហែងទ្រព្យសម្បត្តិនិងអាយុជីវិតដ៏ធ្ងន់ធ្ងរ មិនថានរណាម្នាក់ជួយសង្រ្គោះ ជួយអោយរួចទុក្ខ បង្ហាញការដឹងគុណគឺសមហេតុផល

មិនថាហេតុផលអ្វីទេ ចោទប្រកាន់មកយើងវិញ និយាយពីសទៅខ្មៅ ទង្វើឆ្លងទន្លេរុះស្ពានចោល ការបំពានលើគោលការណ៍សីលធម៌ ជាមូលដ្ឋាននៃភាពជាមនុស្សគួរត្រូវបានថ្កោលទោស។

你可能还喜欢

评论被关闭。