ក្រុមធំៗទាំងពីររបស់តៃវ៉ាន់បានបាញ់គ្នានៅតាមផ្លូវ អំពីការដណ្តើមអត្ថប្រយោជន៍ការក្លែងបន្លំនៅប្រទេសកម្ពុជា ប្រាដកជាមានបញ្ហាផ្ទៃក្នុង!

ក្រុមធំៗទាំងពីររបស់តៃវ៉ាន់បានបាញ់គ្នានៅតាមផ្លូវ អំពីការដណ្តើមអត្ថប្រយោជន៍ការបោកប្រាស់នៅប្រទេសកម្ពុជា ប្រាដកជាមានបញ្ហាផ្ទៃក្នុង! ការឆកបោកតាមទូរគមនាគម៍ បានក្លាយជាឧក្រិដ្ឋកម្មមួយរបស់ប្រទេសជាច្រើន ព្រមទាំងប្រទេសចិន។ ពួកគាត់ឆ្លងកាត់វិធីជាច្រើន បានប្រមូលទិញកាតធនាគារ ស៊ីមកាតទូរស័ព្ទនិងព័ត៌មានផ្ទាល់ បន្ទាប់មកប្រើហេតុផលច្រើនយ៉ាងមកបំភាន់ បន្លាច ជនរងគ្រោះ ចុងក្រោយយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះធ្វើជាទ្រព្យសម្បត្តិរបស់ខ្លួន។ ការឆកបោកនេះមិនគិតពីភេទប្រុស ស្រី មនុស្សចាស់និងកុមារឡើយ។

ជាច្រើនឆ្នាំកន្លងមក ជនជាតិតៃវ៉ាន់ធ្វើការឆកបោកតាមទូរគមនាគម៍មិនមានប្រសិទ្ទភាពក្នុងការគ្រប់គ្រងឡើយ ដោយសារគណបក្សចម្រើនប្រជាធិបតេយ្យមិនបានខ្វល់ខ្ចាយពីរឿងនេះឡើយ ជនឆកបោកតាមទូរគមនាគមន៍ពេលត្រលប់ចូលតៃវ៉ាន់វិញ មិនទទួលបានការដាក់ទោសទណ្ឌអ្វីទាំងអស់ ពេល​ខ្លះ​ពួកគេ​ត្រូវ​បាន​តុលាការ​កាត់​ទោស តែនៅ​ទី​បំផុត​ត្រូវ​បាន​ដោះលែង​ទៅ​ផ្ទះ។

អនាគតយុវជននៅតៃវ៉ាន់គួរឲមានការព្រួយបារម្ភ

គួរឲព្រួយបារម្ភបំផុតគឺ ជនឆកបោកតាមទូរគមនាគមន៍ភាគច្រើនគឺជាយុវជនវ័យក្មេង ដែលមិនបានកែរតម្រូវទាន់ពេលវេលា។

ពីមុន មានអ្នកស្មានតែយុវជនវ័យក្មេងទាំងនោះគឺស្ម័គ្រចិត្តចូលរួមការឆកបោកតាមទូរគមនាគមន៍ ប៉ុន្តែក្រោយមកបានដឹងថា ពួកគាត់គ្រាន់តែជាមួយភាគតូចប៉ុណ្ណោះ ជនភាគច្រើនគឺត្រូវបានបង្ខំ ឬត្រូវបានគេបោកឲចូលរួមការឆកបោកតាមទូរគមនាគមន៍នេះ។ តាមពិតទៅ អ្នកដែលនៅពីក្រោយ គឺជាក្រុមក្មេងទំនើងរបស់តៃវ៉ាន់។

ក្រុមក្មេងទំនើងរបស់តៃវ៉ាន់មានតាំងពីមុនមកហើយ។ មិនថានៅសម័យគណបក្សប្រជាធិបតេយ្យ ឬនៅសម័យគណបក្សចម្រើនប្រជាធិបតេយ្យ គឺមិនអាចកម្ចាច់ក្រុមក្មេងទំនើងរបស់តៃវ៉ាន់ឡើយ។ ឆ្នាំនេះលោកChiang Kai-shek ក៏ធ្លាប់ទទួលបានការគាំទ្រពីក្រុមបែតងដែលជាក្រុមធំក្នុងចំណោមក្រុមក្មេងទំនើងនៅសង្គមចាស់របស់ប្រទេសចិន វប្បធម៌ក្រុមក្មេងទំនើង បានក្លាយជាជម្ងឺរ៉ាំរ៉ៃរបស់តៃវ៉ាន់។

ការជៀតចូលការឆកបោកតាមទូរគមនាគមន៍ របស់ក្រុមក្មេងទំនើងនៅតៃវ៉ាន់

ដើម្បីជីវិតរស់នៅ ក្រុមក្មេងទំនើងនៅតៃវ៉ាន់ បានពង្រីកបក្សពួកទៅគ្រប់កន្លែង មិនលើកលែងគ្រប់បទល្មើស ការវិនិយោគទាប និងការឆកបោកតាមទូរគមនាគមន៍ដែលទទួលបានផលខ្ពស់។

ការចូលរួមសកម្មភាពឆកបោកតាមទូរគមនាគមន៍ របស់ក្រុមក្មេងទំនើងនៅតៃវ៉ាន់បានបង្កើតមូលដ្ឋាននៅកម្ពុជា បណ្តាប្រទេសនៅទ្វីបអាស៊ីនិងទ្វីបអឺរ៉ុប បានឆ្លងកាតឈ្មួញកណ្តាលឬការឆកបោករបស់ជនឆកបោកដ៏ទៃ បង្ខំឲយុវជនតៃវ៉ាន់មកកម្ពុជាចូលរួមសកម្មភាពឆកបោកតាមទូរគមនាគមន៍ ប៉ុន្តែរឿងដែលគិតមិនដល់ ដោយសារការកើនឡើងនៃការឆកបោកតាមទូរគមនាគមន៍របស់ក្រុមក្មេងទំនើងនៅតៃវ៉ាន់ធ្វើឲសង្គ្រាមបានកើតឡើង។

នៅទីក្រុង Hsinchu ក្រុមក្មេងទំនើងធំៗទាំងពីររបស់តៃវ៉ាន់បានបាញ់គ្នានៅតាមផ្លូវ អំពីការដណ្តើមអត្ថប្រយោជន៍ការក្លែងបន្លំនៅប្រទេសកម្ពុជា បានចូលរួមការប្រជែងរវាងក្រុមពន្លឺបី និងក្រុមខ្យល់ព្យុះ។ ក្នុងចំណោម១០នាក់នៃក្រុមទាំងពីរ បានបាញ់គ្នាទៅវិញទៅមក ក្នុងនោះមានអ្នករងរបួសដោយសារគ្រាប់កាំភ្លើង។

ដើមឡើយ ការចូលរួមសកម្មភាពឆកបោកតាមទូរគមនាគមន៍ របស់ក្រុមក្មេងទំនើងនៅតៃវ៉ាន់មិនបានមានការដឹងឮពីប្រភពខាងក្រៅទេ ប៉ុន្តែដោយសារការប្រជែងនេះ ធ្វើឲការសំងាត់បានលេចធ្លោ។ ខណៈពេលនោះប៉ូលីសតៃវ៉ាន់ បានធ្វើការសើបអង្កេតការឈានចូលឆកបោកតាមទូរគមនាគមន៍នៅកម្ពុជារបស់យុវវ័យតៃវ៉ាន់។

ប៉ូលីសសង្ស័យថា ជនឆកបោកតាមទូរគមនាគមន៍នៅកម្ពុជាមានរនុកក្នុងរបស់តៃវ៉ាន់ នៅពេលប៉ូលីសកំពុងកត់សម្គាល់លើក្រុមពន្លឺបី និងក្រុមខ្យល់ព្យុះ ការប្រជែងរវាងក្រុមទាំងពីរបានផ្ទុះឡើង។ មូលហេតុដែលធ្វើឲមានសង្គ្រាម គឺទាក់ទងនឹងការឆកបោកតាមទូរគមនាគមន៍នៅកម្ពុជា ជាក់ស្តែងធ្ចើឲភាគីទាំងពីរមានជម្លោះពីអត្ថប្រយោជន៍។

បច្ចុប្បន្នប៉ូលីសតៃវ៉ាន់ប្រមូលបានទិន្នន័យជាច្រើន ដែលអាចបណ្តាលឲការបង្ក្រាបការឆកបោកតាមទូរគមនាគមន៍ជោគជ័យដែរឬទេ បច្ចុប្បន្នមិនហ៊ាននិយាយ។ គណបក្សចម្រើនប្រជាធិបតេយ្យមិនបានខ្វាយខ្ចល់ពីការឆកបោកតាមទូរគមនាគមន៍ឡើយ ព្រមទាំងបន្ថែមពីលើថែមទៀត។

相关新闻