ជនជាតិតៃវ៉ាន់ ពេលដែលត្រូវចាញ់បោកមកកម្ពុជាតើគួរធ្វើដូចម្តេច ? សហគ្រិនតៃវ៉ាន់៖ មធ្យោបាយដែលមានប្រសិទ្ធភាពតែមួយគត់គឺសុំជំនួយពីស្ថានទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា

ថ្មីៗនេះ ក្នុងកោះតៃវ៉ាន់បានកំពុងផ្សព្វផ្សាយពាក់ព័ន្ធនឹងករណីប្រជាជនខ្លួនចូលមកប្រទេសកម្ពុជាស្វែងរកការងារ ត្រូវបានដកហូត “លិខិតឆ្លងដែន”  ឃុំឃាំង នឹងទទួលរងទារុណកម្ម ដោយមិនអាចសុំជំនួយពីនរណាបាននោះ គឺទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង  ។នាថ្ងៃទី៥ យោងតាមគេហទំព័រ China Times  មានសហគ្រិនតៃវ៉ាន់បានបញ្ជាក់អោយដឹងថា៖ប្រសិនបើប្រជាជនតៃវ៉ាន់កើតមានបញ្ហាអ្វីមួយនៅកម្ពុជា មធ្យោបាយដែលមានប្រសិទ្ធភាពតែមួយគត់គឺសុំជំនួយពីស្ថានទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា  ។

សារពត៌មានតៃវ៉ាន់បានបញ្ជាក់ថា៖នាដើមខែនេះ អាជ្ញាធរតៃវ៉ាន់បានធញវើការស៊ើបអង្កេតតាមជើងហោះហើរប្រចាំសប្តាហ៍ពីកោះតៃវ៉ាន់មកកម្ពុជា មានជនជាតិតៃវ៉ាន់ជាង 2,000 នាក់ត្រូវបានចាប់ជម្រិត និងជួញដូរមកកម្ពុជា ហើយបើគិតទាំងចំនួនអ្នកខុសច្បាប់ទៀត ប្រហែលអាចកើនដល់ 5,000 នាក់។ប៉ុន្តែអាជ្ញាធរតៃវ៉ាន់គឺទទួលបានការរាយការណ៍ចំនួនតែ ១៤១ករណីប៉ុណ្ណោះ និងធ្វើការឃាត់ខ្លួននៅព្រលានយន្តហោះប្រហែលជា ២០នាក់ ។

នាថ្ងៃទី៣១ ខែកក្កដា មានសារពត៌មានតៃវ៉ាន់បានទម្លាយថា​៖ មានស្ត្រីជនជាតិតៃវ៉ាន់ម្នាក់ត្រូវបានអ្នកស្គាល់គ្នាជិតស្និទ្ធល្បួងលូងលោមនិងបោកប្រាស់មកកម្ពុជា តែជាក់ស្តែងនេះគឺត្រូវបានជួយដូរអោយក្រុមជួយដូរមនុស្សខុសច្បាប់ ដើម្បីបម្រើការងារសេវាពស្យាចារ ។ នៅថ្ងៃទី១ ខែសីហា ប៉ូលីសបានឃាត់ទុកបុរសម្នាក់មាននាមត្រកូល SU មានអាយុ៣១ឆ្នាំ នៅព្រលានយន្តហោះ ហើយលោកបានប្រាប់ថា គឺមានស្ត្រីម្នាក់ដែលមានឈ្មោះ SU FANG បានអញ្ជើញលោកអោយចូលមកបម្រើការងារនៅកាស៊ីណូប្រទេសកម្ពុជា។ក្រៅពីផ្តល់នៅការហូបចុក កន្លែងស្នាក់នៅ ថែមទាំងមានប្រាក់ខែខ្ពស់ និងអត្ថប្រយោជន៍ជាច្រើនទៀតផង ។បុរសម្នាក់នេះក៏បានពោលថា៖ នេះគឺជា“ឳកាសដ៏ល្អកម្រ ដែលទេវតាផ្តល់មកអោយលោក”។ តែនៅពេលដែលប៉ូលីសបានប្រាប់បុរសនោះថា មានជាង៩០%នៃប្រជាជនដែលមកធ្វើការនៅកម្ពុជា ត្រូវបានជាក់អន្ទាក់ក្រុមជួយដូរមនុស្សនោះ បុរសម្នាក់នេះបែជាឆ្លើយតបទៅកាន់ប៉ូលីសថា ខ្លួនគឺជា មនុស្សក្នុងចំណោម ១០% ដែលត្រូវបានកំណត់ទុកហើយ ។

នាថ្ងៃទី២ ប៉ូលីសក៏បានឃាត់ខ្លួនស្ត្រីម្នាក់ដែលសង្ស័យត្រូវចាញ់បោកមកប្រទេសកម្ពុជា ។ស្ត្រីម្នាក់នេះថា “គាត់ខ្វះខាតដល់ថ្នាក់យមរាជ្យជិតមកចាប់ខ្លួនទៅហើយ គាត់គ្មានផ្លូវដើរទៀតឡើយ” ។ហើយប៉ូលិសប្រាប់ទៅវិញថា រូបគាត់នឹងអាចគ្មានជីវិតត្រលប់មកតៃវ៉ាន់វិញ តែស្ត្រីម្នាក់នេះហាក់ដូចជាប្តេជ្ញាចិត្តហើយ  “ខ្ញុំសុខចិត្តស្លាបនៅកម្ពុជា ” ហើយប៉ូលីសមានតែសម្រេចចិត្តអោយស្ត្រីនេះចាកចេញតែប៉ុណ្ណ៉ោះ ។ នាថ្ងៃទី៤ មានស្ត្រីម្នាក់ទៀតបានរាយការណ៍ថា៖ កាលពី១៤ឆ្នាំមុន ឳពុករបស់នាងបានមកប្រទេសកម្ពុជាជាមួយមិត្តភក្តិដើម្បីធ្វើការរកប្រាក់ចំណូល និងបានពោលមកនាងថា នៅពេលដែលលោកមានបាន លោកនឹងត្រលប់មកទទួលក្រុមគ្រួសារមកកម្ពុជាដើម្បីកំសាន្ត ។១៤ឆ្នាំក្រោយ គឺនាងបានជួបត្រឹមតែធាតុរបស់ឳពុកនាងតែប៉ុណ្ណោះ។

ហើយមានអ្នកក្នុងបណ្តាញសង្គមក៏បានសរសេររបៀបរាប់ថា៖មានប្អូនប្រុសជីដូនមួយរបស់លោកអាយុជាង២០ឆ្នាំម្នាក់ រៀនមិនបានច្រើន ការងារធ្វើបានតែប៉ុន្មានថ្ងៃក៏លាឈប់នោះ ថ្មីៗនេះបានធ្វើដំណើរមកប្រទេសកម្ពុជា ចូលរួមការងារក្រុមឆបោកតាមអ៊ីនធឺណេត ។មុនដំបូង អ្នកក្នុងបណ្តាញសង្គមស្មានតែ ក្មេងប្រុសម្នាក់នេះត្រូវរងនឹងអំពើឆបោក តែអ្វីដែលមិននឹងស្មានដល់នោះគឺ លោកពូក្មេងប្រុសបានប្រាប់មកថា ប្អូនប្រុសជីដូនមួយម្នាក់នេះ គឺទៅដោយស្ម័គ្រចិត្ត ។ដែលជាហេតុធ្វើអោយនាងមានការហួសចិត្តជាខ្លាំង ហើយពោលថា៖“ហេតុនេះហើយទើបករណីឆបោកនៅតែមិនរលាយសាបសូន្យ ” ។

យោងតាមការរាយការណ៍៖ ចាប់ពីថ្ងៃទី២០ ខែកក្កដា ដល់ថ្ងៃទី១ ខែសីហា ជាង១០ថ្ងៃមកនេះ ប៉ូលីសបានធ្វើការាឃាត់ខ្លូន ទេសចរជាង ១៧ នាក់នៅព្រលានយន្តហោះ TAO YUAN ព្រមទាំងធ្វើយុទ្ធាការណ៍ផ្សព្វផ្សាយដល់ទេសចរដែលមកទេសចរណ៍នៅកម្ពុជាពាក់ព័ន្ធនឹងករណីឆបោក​។អាជ្ញាធរក្រុងTAI NAN ប្រទះឃើញ៖ ក្នុងរយៈពេល២ខែថ្មីៗនេះ សរុបមានជាង៦ករណី សង្ស័យប្រជាជនតៃវ៉ាន់ចាញ់បោកមកប្រទេសកម្ពុជា ។ ៦នាក់នេះសុទ្ធតែជាបុរស នឹងក្មេងបំផុតមានអាយុប្រហែល១៧ឆ្នាំ ។

ម្សិលមិញ សហគ្រិនតៃវ៉ាន់ម្នាក់ ដែលធ្លាប់ធ្វើការនៅប្រទេសកម្ពុជាបានចោទជាសំណួរដោយរអស់សង្ឃឹមលើបណ្តាញសង្គមថា៖ក្រុមហ៊ុនឆបោកមួយចំនួនបានប្រកាសស្វែងរកបុគ្គលិកតាមសណ្ឋាគារ បុគ្គលិកបម្រើសេវាកម្ម និងអ្នកចែកបៀរក្នុងកាស៊ីណូ ដោយផ្តល់នូវប្រាក់ខែចាប់ពី៨ម៉ឺន ដុល្លារតែវ៉ាន់ ដល់ ១៥ដុល្លារតែវ៉ាន់(ប្រហែលជាង១.៨ ដល់ ៣៤. ម៉ឹនយេនចិន) “ប្រសិនបើយើងគ្មានសមត្ថភាពនោះ តើអ្នកណាហ៊ានផ្តល់អោយយើងនូវប្រាក់កម្រៃខ្ពស់យ៉ាងនេះ ?”

សហគ្រិនតៃវ៉ាន់ម្នាក់បានចែករំលែកនូវបទពិសោធន៍របស់ខ្លួន៖ នៅឆ្នាំ២០១៣ លោកធ្លាប់មកប្រទេសកម្ពុជាបម្រើការងារជាថ្នាក់ដឹកនាំម្នាក់ក្នុងក្រុមហ៊ុនមួយ ក្រុមហ៊ុននេះគឺបានចុះបញ្ជីនៅតៃវ៉ាន់ ដោយលោកបានធ្វើការសម្ភាសន៍ ៣ដង ទើបទទួលបានការងារនេះ ហើយភាគីក្រុមហ៊ុនបានចុះកិច្ចសន្យាការងារជាមួយលោក រយៈពេល៥ឆ្នាំ ហើយប្រាក់ខែលោកគឺទើបតែកើនដល់ ៨ម៉ឺន ដុល្លារតែវ៉ាន់ ដល់ ១៥ដុល្លារតែវ៉ាន់ ។

នៅពេលដែលចោទសួរថាហេតុអ្វីបានជាជនរងគ្រោះមិនព្រមរ់ភាសខ្លួន សហគ្រិនតៃវ៉ាន់ម្នាក់បានលើកឡើងនូវហេតុផងនេះថា៖ប្រជាជនតៃវ៉ាន់ពេលមកដល់ប្រទេសកម្ពុជា សម្បីតែខ្លួនឯងនៅទីណាក៏មិនដឹងផង បូករួមទាំងអាស័ដ្ឋានក្នុងតំបន់សុទ្ធតែប្រើប្រាស់ជាលេខផ្លូវ លេខស្ពានជាការចំណាំ ដូចជាក្នុងនាមជាជនបរទេសគឺមិនអាចយល់បានទេ ហើយនេះមិនទាន់និយាយដល់បញ្ហាភាសានៅឡើយទេ ។ម៉្យាងទៀត អំពើ​ពុករលួយ​របស់​ប៉ូលិស​ក្នុង​តំបន់​គឺ​មិន​អាច​នឹក​ស្មាន​ដល់ឡើយ ក្រុមការងាររបស់លោកធ្លាប់ឆ្លងកាត់ផ្លូវមួយ នឹងត្រូវបានប៉ូលីសឃាត់អោយធ្វើការបង់ “ថ្លៃឆ្លងកាត់”  ក្នុងម្តង ១០ដុល្លារអាមេរិក ។នាឆ្នាំ២០១៣ បុណ្យ​ណូអែល អំឡុង​ពេលកម្ពុជាផ្ទុះ​កូដកម្ម ក្រុមការងារបានប្តឹងទៅប៉ូលីស តែបែជាត្រូវប៉ូលីសសួរមកវិញថា៖”រោងចក្រផ្សេងអោយប្រាក់ប៉ុណ្ណេះ ចុះយើង?”​

សហគ្រិនតៃវ៉ាន់ម្នាក់នេះបានបញ្ជាក់ថា៖ កុំនិយាយរឿងនយោបាយ ដោយសារតែតៃវ៉ាន់នឹងកម្ពុជាពុំមានទំនាក់ទំនងអ្វីឡើយ យើយក៏ពុំមានចុះសន្ធិសញ្ញានៃកិច្ចសហប្រតិបត្តិ ។ដូចជាប្រសិនបើប្រជាជនតៃវ៉ាន់កើតមានបញ្ហាអ្វីមួយនៅកម្ពុជា មធ្យោបាយដែលមានប្រសិទ្ធភាពតែមួយគត់គឺសុំជំនួយពីស្ថានទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា  ។

មានអ្នកតាមបណ្តាញសង្គមជាច្រើនបានយល់ស្រប នឹងមតិយោបល់នេះ”ត្រឹមត្រូវណាស់ ពីមុនខ្ញុំធ្លាប់មានបញ្ហានៅប្រទេសថៃ ក៏បានទៅសុំជំនួយពីស្ថានទូតចិន ប្រចាំប្រទេសថៃដែរ  ” ”ហើយនេះគឺជាជម្រើសដ៏ត្រឹមត្រូវ”។

ហើយក៏មានអ្នកតាមបណ្តាញសង្គមជាច្រើនបានបោះសំដីទៅកាន់អាជ្ញាធរតៃវ៉ាន់ថា៖ នេះហើយរឺ ដែលពោលអួតក្តែងៗអំពីគោលដៅយុទ្ធសាស្ត្រនយោបាយថ្មី  ?ហេតុអ្វីមិនឃើញបានការអ្វីសោះ ……

យប់មិញ លោកស្រី YE YU LAN សមាជីកសភានៃបក្សជាតិប្រជាធិបតេយ្យបានលើកឡើងថា៖មកទល់បច្ចុប្បន្ន ក្នុងកំណត់ត្រារបស់ប៉ូលីសមានប្រជាជនតៃវ់ាន់ជាង២០៦នាក់ ត្រូវចាញ់បោកចូលមកប្រទេសកម្ពុជា តែតួលេខនេះគ្រាន់តែជាមួយផ្នែកតួចប៉ុណ្ណោះ ដោយមិនបានបូកសរុបនូវចំនួនមនុស្សសរុបគឺមិនអាចយកជាការបានឡើយ ។ យោងតាមអង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ​នឹង​ចូលរួមជំនួយ​សង្គ្រោះបានបញ្ជាក់ថា៖ជនរងគ្រោះប្រហែលជាអាចមានដល់ ២០០០នាក់​ ។ដោយហេតុ កោះតៃវ៉ាន់ និងប្រទេសកម្ពុជាមិនមានកិច្ចសហប្រតិបត្តិការ ធ្វើអោយយុទ្ធនាការជួយសង្គ្រោះប្រជានជនខ្លួននៅប្រទេសកម្ពុជារបស់រដ្ឋាភិបាលតៃវ៉ាន់មានការពីបាក ។កាលពីមុន ដោយសារទំនាក់ទំនងរវាងកោះតៃវ៉ាន់នឹង ប្រទេសចិនពុំទាន់កើតមានបញ្ហា ភាគីទាំងពីរអាចសហការគ្នាសើសុំកិច្ចសហប្រតិបត្តិការពីអាជ្ញាធរកម្ពុជា ។តែដោយសារបច្ចុប្បន្នទំនាក់ទនងភាគឺទាំងពីរមានបានឡើងកម្តៅ ។ដូចនេះ លោកស្រីអំពាវនាវ មិនត្រូវលុយការងារដល់ក្រុមជួយសង្គ្រោះ រឺសហគ្រិនតៃវ៉ាន់នៅកម្ពុជានោះទេ រដ្ឋាភិបាលគួរត្រូវធ្វើសមាហរណកម្មធនធាន បើ​មិន​ដូច្នេះ​ទេ ក្នុងនាមសហគ្រិន​តៃវ៉ាន់ ឬ​ប៉ូលិស​តែ​មួយផ្នែគ ​នឹងមិនមានលទ្ធភាព​ដោះស្រាយ​បានទេ។

相关新闻