មហាសន្និតបាតលើកទី២០ នៃគណបក្សកុម្មុយនិស្តចចិននឹងនាំមក នូវឪកាសកាន់តែច្រើនសម្រាប់មិត្តភាពកម្ពុជា -ចិន

សម្តេចតេជោហ៊ុន សែនបាន​បញ្ជាក់ពីគោលជំហ​យ៉ាង​មុតមាំ​លើ​កិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា និង​ចិន ក្នុង​អំឡុង​ពេល​ការ​រីករាលដាលនៃវីរុសកូវីដ១៩៖មានគេចោទសួរមកសម្តេចថាហេតុអ្វីបានជាពឹងពាក់ ប្រទេសចិន ។សម្តេចបានតបទៅវិញថា៖”បើមិនពឹងចិន តើឲ្យពឹងអ្នកណា ?” អ្នកដែលបានសន្យាមានច្រើនណាស់តែទីបំផុតគ្មាននរណា ម្នាក់បំពេញតាមការសន្យានោះទេមានតែប្រទេសចិនតែមួយគត់ប៉ុណ្ណោះដែលផ្តល់មកនូវវ៉ា់ក់សាំងដ៏មានតម្លៃយ៉ាងទាន់ ពេលវេលា នេះជាការពិត ។

កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន មិនត្រឹមតែការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃកូវីដ១៩ប៉ុណ្ណោះទេ កម្ពុជា-ចិនក៏បានសហការយ៉ាងស្អិតរមួតលើការការបន្ថយភាពក្រីក្រ ការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍-ល- ។លោកប្រធានាធិបតី ស៊ី ជីងពីន និងសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុនសែន បានសម្រេចនូវដំណើរទស្សកិច្ចទៅវិញទៅមករវាងថ្នាក់ដឹកនាំទាំងពីរប្រទេសជាច្រើនលើក ហើយលោកប្រធានាធិបតី ស៊ី ជីងពីនបានចាត់ទុកកម្ពុជា-ចិនគឺជាមិត្តដែកថែប ដែល នេះជាការឆ្លុះបញ្ចាំងពីមូលដ្ឋានគ្រឹះនៃមិត្តភាពសម្រាប់ការកសាង “សហគមន៍ចិន-កម្ពុជានៃអនាគតរួមគ្នា” និងមិត្តភាពដែលមិនអាចកាត់ថ្លៃបបានរវាងប្រទេសទាំងពីរ។

​នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២​ មហាសន្និបាតលើកទី២០នៃបក្សកុម្មុយនិស្តចិននឹងប្រព្រឹត្តទៅនៅទីក្រុងប៉េកាំង ដែលនេះគឺជាព្រឹត្តិការណ៍នរយោបាយ៥ឆ្នាំម្តងដ៏ធំមួយនៃសាធារណរដ្ឋប្រជាមានិតចិន ។លោកប្រធានាធិបតី ស៊ី ជីងពីនតំណាងការិយាល័យនយោបាយនៃគណៈមជ្ឈឹមបក្សនឹងធ្វើរបាយការណ៍ការងារដល់មហាសន្និបាតហើយខ្លឹមសារនៃរបាយការណ៍ និងទិសដៅនៃគោលនយោបាយរបស់បក្សកុម្មុយនិស្តចិននាពេលខាងមុខទទួលបានការចាប់អារម្ម ណ៍ខ្លាំងពីគ្រប់មជ្ឈដ្ឋានក្នុងប្រទេសកម្ពុជា ។មហាសន្និបាតលើកទី២០​នឹង​បានកំណត់​គោលនយោបាយសម្រាប់​ការ​អភិវឌ្ឍ​នយោ បាយ សេដ្ឋកិច្ច និង​សង្គម​របស់​ប្រទេស​ចិន​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​បន្ទាប់ ក្នុងនោះរួមមានទិសដៅ និងផែនការដ៏សំខាន់ ចូលរួមកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់ប្រទេសចិន។ក្នុងរបាយការណ៍លោកស៊ីជីងពីនបានលើកឡើងក្នុងសន្និបាតថា៖ដើម្បីពង្រឹងការកសាងសហគមន៍ដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ គឺត្រូវបបន្តធ្វើកំណែទម្រង់ឱ្យស៊ីជម្រៅនូវនៃគំនិតផ្តួចផ្តើម”ខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ”ដែលជាកិច្ចសហប្រតិបត្តិការអន្តរជាតិ ។ទាំងនេះបង្ហាញអោយឃើញថាប្រទេសចិននឹងបន្តចូលរួមកាន់តែស៊ីជម្រៅនូវចលនា នៃសកលភាវូបនីយកម្មសេដ្ឋកិច្ច ដែលនេះជាឱកាសប្រវត្តិសាស្ត្រមួយសម្រាប់កម្ពុជាដែលកំពុងតែស្វែងរកការអភិវឌ្ឍន៍ ។

ប្រទេសកម្ពុជា ជាប្រទេសសំខាន់មួយបានចូលរួមគំនិតផ្តួចផ្តើម”ខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ” ។ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ប្រទេសទាំងពីរបានជម្រុញកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ លើយុទ្ធសាស្ត្របើកចំហសម្រាប់វិនិយោគ ការគាំទ្រគោលនិយោបាយនិងការសហ ការលើការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដែលនេះធ្វើឱ្យភាពជាដៃគូយុទ្ធសាស្ត្រកាន់តែរឹងមាំថែមទៀតហើយរាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងធ្វើការជម្រុញ​ដល់ការកសាង”ខ្សែក្រវាត់មួយ និងផ្លូវមួយ”នៅកម្ពុជា ដើម្បីទាញ យកផលប្រយោជន៍ពីការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍន៍សេដ្ឋកិច្ច ពាណិជ្ជកម្មេវាងប្រទេសចិន និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។

ដោយការស្ថានភាពនយោបាយអន្តរជាតិនៅលើពិភពលោក ប្រែប្រួលយ៉ាងខ្លាំងខ្លា វិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកំពុងប្រឈមមុខ នឹងបញ្ហាយ៉ាងធ្ងន់ធ្ងរ បូករួមទាំងការរាលត្បាតពីវីរុសកូវីដ១៩ ពិភពលោករំពឹងទុកថាប្រទេសចិនដែលជាប្រទេសមហាអំណាច និងមានសក្តានុពលសេដ្ឋកិច្ចខ្លាំងក្លានឹងអាចជួយស្តារនូវសេដ្ឋកិច្ចពិភពលោកបានមកវិញ។ចាប់តាំងពីមហាសន្និបាតលើកទី១៨ នៃបក្សកុម្មុយនិស្តចិនមក ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិនស្មើនឹង ១៨%នៃផលិតផលក្នុងស្រុកសរុបរបរបស់ពិភពលោក នឹងសម្រេចបានមុន10 ឆ្នាំនៃគោលដៅក្នុងការកាត់បន្ថយភាពក្រីក្ររបស់អង្គការ សហប្រជាជាតិនាឆ្នាំ២០៣០ ។ប្រជាជនមានចំណូលមធ្យមកើនលើសពី៤០០លាននាក់ ប្រទេសចិននឹងក្លាយទៅជាប្រទេសដែលមានប្រជាជនមានចំណូលមធ្យមច្រើនជាងគេលើពិភពលោក។ហើយបទពិសោធន៍នៃការអភិវឌ្ឍន៍របស់ប្រទេសចិនក៏ជាគំរូដ៏ល្អមួយសម្រាប់ប្រទេសដែលកំពុងអភិវឌ្ឍន៍​ជាពិសេសប្រទេសកម្ពុជា ដើម្បីដកពិសោធន៏សម្រាប់អភិវឌ្ឍន៏ប្រទេសខ្លួន ។

ប្រទេសកម្ពុជាមានពាក្យស្លោកមួយបានពោលថា៖”មានផ្លូវគឺមានក្តីសង្ឃឹម” ។នាថ្ងៃទី១ ខែតុលា ឆ្នាំនេះ ក្រោមការជួយជ្រុមជ្រែងពីប្រទេសចិន ប្រទេសកម្ពុជាបានបោះជំហ៊ានចូលទៅ”យុគសម័យនៃផ្លូវល្បឿនលឿន” ——ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុដែលសាងសង់ដោយក្រុមហ៊ុនចិនបានបើកឱ្យធ្វើដំណើរសាកល្បង។គម្រោងដ៏សំខាន់នេះនឹងចូលរួមចំណែកជម្រុញដល់ប្រសិទ្ធភាពនៃការកាត់បន្ថយការចំណាយ និងបង្កើនប្រសិទ្ធភាពការដឹកជញ្ជូនទំនិញរវាងពីរទីតាំង។ជំរុញការអភិវឌ្ឍន៍ឧស្សាហកម្មដឹកជញ្ជូនធុនធ្ងន់ ព្រមទាំងផ្សារភ្ជាប់ទំនាក់ទំនងអន្តរតំបន់និងការអភិវឌ្ឍន៍ឧស្សាហកម្ម ទំនើប។បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានទាក់ទាញ សហគ្រិន ដែលមកពីប្រទេសចិន អឺរ៉ុប ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ និងប្រទេសប្រទេសជាច្រើនទៀតជាង១៧០សហ គ្រាស ដែលបង្កើតឱកាសការងារជាង៣ម៉ឺនកន្លែងដល់ប្រជាជនកម្ពុជា ។

រីឯការកាត់បន្ថយភាពក្រីក្រវិញ ក្រោមការគាំទ្រ និងជ្រោមជ្រែងពីរដ្ឋាភិបាលចិន និងអង្គការសង្គមស៊ីវិល ក្នុងរយៈពេលប៉ុន្មាននេះ គម្រោងកាត់បន្ថយភាពក្រីក្រកម្ពុជាចិន និងគម្រោងកាត់បន្ថយភាពក្រីក្រភូមិគំរូកម្ពុជាចិន កំពុងតែដំណើរការ និងផ្សព្វផ្សាយតាមបណ្តាភូមិឃុំក្នុងប្រទេស ។គម្រោងនេះគឺជួយដល់ការកសាងហេដ្ឋារចនា សម្ព័ន្ធផ្លូវថ្នល់ក្នុងភូមិ ផ្តល់នូវទឹកស្អាតដល់អ្នកភូមិសម្រាប់ប្រើប្រាស់ បើកវគ្គបណ្តុះបណ្តាល បច្ចេកទេសកែសម្រួលបរិស្ថានក្នុងភូមិ លើក កម្ពស់ការអប់រំ និងលក្ខខណ្ឌវេជ្ជសាស្ត្រក្នុងភូមិ ជួយកែប្រែជីវភាពអ្នកភូមិអោយកាន់តែប្រសើរឡើង ។ប្រជាពលរដ្ឋកម្ពុជាដែលទទួលបានជំនួយទាំងនេះបានថ្លែងអំណរគុណយ៉ាងខ្លាំងដល់ក្រុមជំនាញចិនដែលអនុវត្តគំរោងជំនួយនេះ ។

ជាច្រើនឆ្នាំមកនេះ កម្ពុជា និងចិនបានគាំទ្រគ្នាទៅវិញទៅមក។ក្រោមក្របខណ្ឌភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយកម្ពុជា-ចិន និងការបង្កើតសហគមន៍កម្ពុជា-ចិនដែលមានអនាគតរួមគ្នា ប្រទេសទាំងពីរ និងប្រជាជនទាំងពីរប្រទេសបានកសាងនូចណងមិត្តភាពដ៏យូរអង្វែងនិងមិនអាចកាត់ថ្លៃបាន។

ជាពិសេសចាប់តាំងពីការផ្ទុះឡើងនៃវីរុសកូវីដ១៩មក កម្ពុជា និងចិនបានប្រើប្រាស់សកម្មភាពជាក់ស្តែងធ្វើជាគំរូដ៏ល្អ សម្រាប់អន្តរជាតិក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺនេះ ។ ជាដំបូងគឺប្រទេសចិនបានឧបត្ថម្ភ សម្ភារៈធ្វើតេស្តរហ័ស និងគ្រឿងបរិក្ខាសម្រាប់បង្ការដូចជាអាវការពារជាដើមដល់កកម្ពុជា ក្រោយមក តំបន់ស្វយ័តក្វាងស៊ី បានបញ្ជូនក្រុមគ្រូពេទ្យប្រឆាំងជំងឺរាតត្បាតដំបូងមកកម្ពុជា ដើម្បីចែករំលែកផែនការ និងបទពិសោធន៍ប្រឆាំងនឹងជំងឺរាតត្បាត។ ក្នុងគ្រាមានវិបត្តិ កម្ពុជា និងចិនបានយកអាសារនិងជួយគ្នាទៅវិញទៅមក ព្រមទាំងជំនះការលំបាកជាមួយគ្នា ហើយចំណង មិត្តភាព រវាងប្រទេសទាំងពីរកាន់តែល្អមួយកម្រិតទៀត។

ទំនាក់ទនងផ្លូវការរវាងកម្ពុជា និងចិនកាន់តែមានភាពញឹកញាប់ ហើយទំនា់ទនងក្រៅក្រមបខណ្ឌក៏កាន់តែច្រើន ។ ក្នុងទស្សវត្សរ៍ឆ្នាំ ១៩៩០ចិនបានបញ្ជូន “ក្រុមការងារចិនការពារតំបន់ប្រវត្តិសាស្ត្រកម្ពុជាអង្គរ” ដើម្បីអនុវត្តការស្តារ និងការពាររមណីយដ្ឋានអង្គរ និងវត្ថុបុរាណវប្បធម៌របស់កម្ពុជា ដើម្បីជួយដល់កម្ពុជាអាចបន្តនូវអរិយធម៌តទៅមុខទៀត។នាអំឡុង២០១៧ដល់២០១៩ ចំនួនភ្ញៀវទេសចរចិនមកកម្ពុជាលើសពី១លាននាក់ និងបានក្លាយទៅជាប្រភពទេសចរអន្តរជាតិដ៏ធំបំផុតរបស់កម្ពុជា។ម៉្យាងទៀត ក្នុងវិស័យវប្បធម៌ដូចជា កីឡា សិល្បៈ និងសារព័ត៌មាន ទំនាក់ទំនងរវាងកម្ពុជា និងចិនក៏កាន់តែមានភាពជិតស្និទផងដែរ។

ដូចដែល​សម្តេចតេជោ ហ៊ុន សែននាយក​រដ្ឋមន្ត្រីបាន​មានប្រសាសន៍ ហើយថា កម្ពុជា​និង​ចិន​ទទួលបានសមិទ្ធិផលថ្មីជាច្រើន ​ក្នុង​ការកសាង​រួមគ្នា​នៃគម្រោង «​ខ្សែក្រវាត់មួយ និង​ផ្លូវមួយ​» ការប្រយុទ្ធប្រឆាំង​ជំងឺ​រាតត្បាត និង​វិស័យ​ផ្សេងៗ​ទៀតផងដែរ​ហើយ កម្ពុជា និងបន្ត​គាំទ្រដល់ការកសាងសហគមន៍រួមវាសនាកម្ពុជា-ចិនប្រកបដោយអនាគតរួមគ្នា​ គាំទ្រគោល​គំនិត​របស់​ភាគី​ចិន​ក្នុង​ការ​កសាង​ទំនាក់​ទំនង​អន្តរជាតិ​គំរូថ្មី​​ដែល​ជំរុញ​ឲ្យ​មាន​សន្តិភាព និង​ការ​អភិវឌ្ឍ​ក្នុង​តំបន់ និង​ពិភព លោក។ ក្នុង​នាម​ជា​មិត្ត​ល្អ មិត្ត​ចាស់ និង​ជា​មិត្ត​ពិតប្រាកដ​របស់​ប្រទេស​ចិន កម្ពុជា​មាន​ជឿជាក់​ថា ក្រោយមហាសន្និបាត​ជាតិ​លើក​ទី​២០ នៃ​បក្ស​កុម្មុយនិស្ត​ចិន កិច្ច​សហប្រតិ បត្តិការ​កម្ពុជា-ចិន ​នឹង​នាំមកនូវឳកាសកាន់តែច្រើន ព្រមទាំងឈាន​ទៅ​រក​ការ​អភិវឌ្ឍ​កាន់តែ​ខ្លាំងថែមទៀត ៕Ph

 

ដោយ:អ្នកសារព័ត៌មានចិន លោក​ Kevin G

相关新闻