កំពង់ស្ពឺជាខេត្តទទួលបានគម្រោងវិនិយោគច្រើនជាងគេ ខណៈភ្នំពេញឈរនៅលំដាប់លេខ៣

គិតចាប់ពីខែកញ្ញា ឆ្នាំ២០២៣ដល់ខែកញ្ញា ឆ្នាំ២០២៤ កម្ពុជាទទួលបានគម្រោងវិនិយោគសរុប ៣៩១ គម្រោង ដែលមានទុនវិនិយោគសរុប ៧.៥ ប៊ីលានដុល្លារអាម៉េរិក និងបង្កើតឱកាសការងារបាន ៣៤២ ០០០ កន្លែង។

គម្រោងវិនិយោគនៅក្នុងទឹកដីខេត្តកំពង់ស្ពឺ

ក្នុងចំណោម ៣៩១ គម្រោងនេះ មាន ១៣០ គម្រោងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចនិង ២៦១ គម្រោងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ច។ ក្នុងនោះ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺខេត្ដកំពង់ស្ពឺទទួលបានគម្រោងច្រើនជាងគេ ឈរនៅលេខរៀងទី១ ខណៈខេត្ដស្វាយរៀងឈរនៅលេខរៀងទី២ រាជធានីភ្នំពេញឈរនៅលេខរៀងទី៣ និង ខេត្ដព្រះសីហនុឈរនៅលេខរៀងទី៤។

យោងតាមរបាយការណ៍របស់លោក ជាម ចន្ទ័សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ដកំពង់ស្ពឺកាលពីថ្មីៗនេះបានឱ្យដឹងថា ក្នុងចំណោមគម្រោងវិនិយោគទាំង ៣៩១ គម្រោងនេះ ខេត្ដកំពង់ស្ពឺមាន ៩៥ គម្រោង ខេត្ដស្វាយរៀងមាន ៧៣ គម្រោង រាជធានីភ្នំពេញមាន ៥១ គម្រោង ខេត្ដព្រះសីហនុមាន ៤៩ គម្រោង ខេត្ដកណ្ដាលមាន ៤២ គម្រោង ខេត្ដតាកែវមាន ៣៨ គម្រោង ខេត្ដកោះកុងមាន ១៤ គម្រោង ខេត្ដកំពង់ឆ្នាំងមាន ១០ គម្រោង ខេត្ដកំពង់ចាមមាន ៧ គម្រោង ខេត្ដស្ទឹងត្រែងមាន ៣ គម្រោង ខេត្ដក្រចេះមាន ២ គម្រោង ខេត្ដកំពតមាន ២ គម្រោង ខណៈខេត្ដកែប ពោធិ៍សាត់ បន្ទាយមានជ័យ ត្បូងឃ្មុំ និង ខេត្តព្រះវិហារមានម្នាក់ ១ គម្រោង។

ប្រភពទុននៃ ៣៩១ គម្រោងខាងលើ មានមកពីប្រទេសចិនចំនួន៦០,៤៤% កម្ពុជា៣២,៣១% សិង្ហបុរី២,៦៥% ម៉ាឡេស៊ី១,៣% និង ប្រទេសវៀតណាម០,៨៧%៕

你可能还喜欢

评论被关闭。