រោងចក្រផលិតសម្បកកង់ខេត្តក្រចេះ នឹងចាប់ផ្តើមខ្សែសង្វាក់ផលិតកម្មនៅថ្ងៃស្អែក
រោងចក្រផលិតសម្បកកង់រថយន្ត ក្រុមហ៊ុន ញូ ប៊ូស្តា (ខេមបូឌា) ដែលមានទីតាំងនៅក្នុងតំបន់រដ្ឋបាលសេដ្ឋកិច្ចពិសេស យូប៊ីអ៊ី ស្រុកស្នួល នឹងចាប់ផ្តើមខ្សែសង្វាក់ផលិតកម្មជាផ្លូវការនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤នេះ។
លោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះបានថ្លែងបញ្ជាក់ថា រោងចក្រផលិតសម្បកកង់រថយន្តរបស់ក្រុមហ៊ុន ញូ ប៊ូស្តា (ខេមបូឌា) ដែលមានមូលដ្ឋានពីទីក្រុងឈីងតាវ (Qingdao) ខេត្តសានតុង (Shandong) នៃសាធារណរដ្ឋប្រជាមានិតចិននេះ បានបោះទុនវិនិយោគប្រមាណជាង ១៣៨ លានដុល្លារអាម៉េរិកសាងសង់រោងចក្រនៅលើផ្ទៃដីទំហំជាង ៤០ ហិកតា ហើយបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ នឹងចាប់ផ្តើមខ្សែសង្វាក់ផលិតកម្មជាផ្លូវការនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ ដែលនេះគឺជាសក្តានុពលសេដ្ឋកិច្ចមួយរបស់ខេត្តក្រចេះ។
បច្ចុប្បន្ននេះ នៅកម្ពុជាមានរោងចក្រផលិតសម្បកកង់រថយន្ដចំនួន ៣៖ ទី១ ក្រុមហ៊ុន General Tires Technology (Cambodia) Co., Ltd នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ ទី២ ក្រុមហ៊ុន Sailun Group Co Ltd ប្រតិបត្តិការតាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនគឺក្រុមហ៊ុន Cart Tire Co Ltd ដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេស Qi Lu (Cambodia) ក្រុងបាវិត ខេត្តស្វាយរៀង។ ទី៣ ក្រុមហ៊ុនផលិតសម្បកកង់ Qingdao Double star Group បានសាងសង់រោងចក្រសំបកកង់ថ្មីនៅខេត្តក្រចេះ ដោយសហការជាមួយក្រុមហ៊ុន UBE Development Co Ltd៕
评论被关闭。