ស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២ ខេត្តស្ទឹងត្រែងជាវារីអគ្គិសនីធំបំផុតនៅកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហាញថា ស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២ស្ថិតនៅក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង គឺជាវារីអគ្គិសនីដ៏ធំបំផុតនៅកម្ពុជា ក្នុងសមត្ថភាពផលិតអគ្គិសនី ៤០០ មេហ្គាវ៉ាត់ ស្មើនឹង២០%នៃសមត្ថភាពផលិតសរុបនៅក្នុងប្រទេស។

ស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២ត្រូវបានបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០១៨ ស្ថានីយ៍នេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសន្តិសុខថាមពលរបស់ប្រទេសកម្ពុជា ហើយវាបានផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់ប្រទេសកម្ពុជានិងប្រជាជនទាំងមូល៕

你可能还喜欢

评论被关闭。