សក្តានុពលកសិឧស្សាហកម្មក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី

ស្រុកអូរយ៉ាដាវស្ថិតនៅក្នុងខេត្តរតនគិរី មានប្រជាពលរដ្ឋសរុបចំនួន ២៥៤០៤ នាក់ មកពីឃុំចំនួន ៧ ដូចជា ឃុំបបរខា លំជ័រ ប៉ក់ញ៉ៃ ប៉ាតេ សេសាន សោមធំ និង ឃុំយ៉ាទុង។

ឃុំទាំង៧នេះ​សុទ្ធសឹងបង្កបង្កើនផលដំណាំកសិឧស្សាហកម្ម ពិសេសគឺដំណាំកៅស៊ូនិងដំណាំស្វាយចន្ទី ដោយក្នុងមូលដ្ឋានស្រុកអូរយ៉ាដាវទាំងមូល គឺមានផ្ទៃដីដាំដុះដំណាំកៅស៊ូសរុបចំនួន ៦៩២២ ហិកតានិងផ្ទៃដីចៀរជ័រសរុបចំនួន ៥៦៤៣ ហិកតា។ ផ្ទៃដីដាំដុះដំណាំស្វាយចន្ទីសរុប ១៥០៣០ ហិកតា។

បន្ថែមពីនេះ ស្រុកអូរយ៉ាដាវក៏មានរោងចក្រកែច្នៃដំឡូងមីចំនួន ១ និងរោងចក្រកែច្នៃជ័រកៅស៊ូចំនួន ២ ផងដែរ៕

你可能还喜欢

评论被关闭。