សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារ ជាមួយលោក Yoon Suk-Yeol ប្រធានាធិបតីកូរ៉េ

នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជួបពិភាក្សាការងារជាមួយលោក Yoon Suk-Yeol ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េនៅវិមានប្រធានាធិបតី។

សម្តេចតេជោ ហ៊ុន សែន ជួបជាមួយលោកប្រធានាធិបតីសាធារណរដ្ឋកូរ៉េ Yoon Suk-Yeol

ភាគីទាំងពីរបានផ្តោតលើទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងកូរ៉េ ដោយគ្រោងនឹងលើកកម្ពស់ទំនាក់ទំនងប្រទេសទាំងពីរឱ្យក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំ២០២៧ ចំឆ្នាំគម្រប់ខួប ៣០ ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជានិងកូរ៉េ។

សម្ដេចតេជោ ហ៊ុន​ សែន បានថ្លែងអំណរគុណចំពោះជំនួយឧបត្ថម្ភគ្រប់សព្វបែបយ៉ាងទាំងផ្នែកសេដ្ឋកិច្ច ជំនួយមានសំណង និង ឥណទានក្នុងការជួយកសាងប្រទេសនិងអភិវឌ្ឍន៍កម្ពុជាឡើងវិញ ដែលកន្លងមកកូរ៉េបានជួយកសាងជួសជុលផ្លូវជាតិលេខ៣ លេខ៤៨ លេខ២១ និង ផ្លូវជាតិផ្សេងៗទៀត និងបានសំណូមពរឱ្យកូរ៉េបន្តជំរុញការវិនិយោគរបស់កូរ៉េនៅកម្ពុជា។

លោក Yoon Suk-Yeol បានបញ្ជាក់ថា រដ្ឋាភិបាលកូរ៉េនឹងជំរុញវិនិយោគិនកូរ៉េកាន់តែច្រើនដើម្បីទៅធ្វើការសិក្សានិងវិនិយោគនៅកម្ពុជាតាមរយៈពង្រឹងទំនាក់ទំនងនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ។

កិច្ចប្រជុំទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន និងប្រធានាធិបតីកូរ៉េ លោក Yoon Suk-Yeol

ដោយឡែក ទាក់ទឹងនឹងស្ពានមិត្តភាពកម្ពុជា-កូរ៉េ (តភ្ជាប់ពីភ្នំពេញទៅអរិយក្សត្រ) ដែលគ្រោងនឹងបើកការដ្ឋានសាងសង់ជាផ្លូវការនៅឆ្នាំ២០២៥មុខនេះ ភាគីកូរ៉េបានបញ្ជាក់ថា ស្ពាននេះនឹងត្រូវសាងសង់ឡើងប្រកបដោយការយកចិត្តទុកដាក់និងគុណភាព វានឹងក្លាយជានិមិត្តរូបភាពជាដៃគូវាងប្រទេសកូរ៉េនិងកម្ពុជាប្រកបដោយអត្ថន័យជាប្រវត្តិសាស្ត្រជាមិនខាន៕

你可能还喜欢

评论被关闭。