សមាគមចិននៅកម្ពុជា នាំគ្នាប្រារព្ធពិធី អបអរបុណ្យសែនព្រះខែ ប្រពៃណីចិន

ស្របពេលដែលពិធីបុណ្យសែនព្រះខែប្រពៃណីចិននឹងចូលមកដល់នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ សមាគមចិននៅកម្ពុជាជាច្រើនបាននាំគ្នាប្រារព្ធពិធីអបអរសាទរបុណ្យសែនព្រះខែជាបន្តបន្ទាប់ដាច់ដោយឡែកពីគ្នា។

កម្មវិធីជួបជុំអបអរបុណ្យសែនព្រះខែរបស់សមាគមចិននៅកម្ពុជា

ការប្រារព្ធពិធីអបអរបុណ្យសែនព្រះខែនេះគឺធ្វើឡើងតាមទំនៀមទម្លាប់ប្រពៃណីនៃជនជាតិនិងតំបន់ផ្សេងៗគ្នានៃប្រទេសចិន ក្នុងនោះមានដូចជាកម្មវិធីសម្តែងសិល្បៈប្រពៃណី ច្រៀង លេងល្បែងកម្សាន្ត ចាប់ឆ្នោតផ្សងសំណាង និង ពិសាភោជនាហារសាមគ្គីជាដើម។

កម្មវិធីជួបជុំអបអរបុណ្យសែនព្រះខែរបស់សមាគមចិននៅកម្ពុជា

បុណ្យសែនព្រះខែប្រពៃណីចិនប្រារព្ធឡើងនៅថ្ងៃទី១៥ ខែ៨ (ប្រតិទិនចន្ទគតិ) រៀងរាល់ឆ្នាំ ដោយមានការដាក់សែននូវនំព្រះខែ ផ្លែឈើ ផ្កាស្រស់ ភេសជ្ជៈ ស្ករគ្រាប់ នំនេក។ល។ នៅពេលរាត្រី និងមានការជួបជុំបងប្អូនសាច់ញាតិជិតឆ្ងាយ រួមទាំងមិត្តភក្តិផងដែរ បង្កើតនូវបរិយាកាសសប្បាយរីករាយនិងពោរពេញដោយអត្ថន័យយ៉ាងជ្រាលជ្រៅ៕

你可能还喜欢

评论被关闭。