ថ្ងៃនេះជាខួបគម្រប់ ១ ឆ្នាំនៃការដាក់បញ្ចូលតំបន់រមណីយដ្ឋានប្រាសាទកោះកេរក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក

ថ្ងៃនេះគឺជាខួបគម្រប់ ១ ឆ្នាំនៃការដាក់បញ្ចូលតំបន់រមណីយដ្ឋានប្រាសាទកោះកេរ នៃព្រះរាជាណាចក្រកម្ពុជាចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក (១៧ កញ្ញា ២០២៣-១៧ កញ្ញា ២០២៤) មានការអបអរសាទរពីសំណាក់ក្រសួង ស្ថាប័នរដ្ឋ អង្គការ សង្គមស៊ីវិល និង ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទូទាំងប្រទេស។

រមណីដ្ឋានប្រាសាទកោះកេរស្ថិតក្នុងខេត្តព្រះវិហារ ត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌវប្បធម៌ពិភពលោករបស់អង្គការយូណេស្កូ (UNESCO) កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ រមណីដ្ឋាននេះស្ថិតនៅលើផ្ទៃដីប្រមាណ ៨ ០០០ ហិកាតា ដែលមានប្រាសាទជាង៧០ ក្នុងនោះមានប្រាសាទធំមួយ ដែលត្រូវបានចាត់ទុកជាពីរ៉ាមីតនៅអាស៊ីអាគេ្នយ៍។

តំបន់រមណីយដ្ឋានប្រាសាទកោះកេរក្នុងខេត្តព្រះវិហារ

កោះកេរជាអតីតរាជធានីរបស់ខ្មែរក្នុងសតវត្សរ៍ទី១០ដែលមានអាយុកាលជាង ១ ០០០ ឆ្នាំមកហើយ ហើយត្រូវបានកសាងដោយព្រះបាទជ័យវរ្ម័នទី៤នៅពេលផ្លាស់ប្តូររាជធានីពីក្រុងអង្គរមកតំបន់កោះកេរ៕

你可能还喜欢

评论被关闭。