ទេសចរប្រមាណ ៤ ម៉ឺននាក់ចូលរួមទស្សនា ព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរវត្ត

អាជ្ញាធរជាតិអប្សរាបានឱ្យដឹង នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ថា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ ៤ ម៉ឺននាក់បានចូលរួមព្រឹត្តិការណ៍សមរាត្រី (Autumnal Equinox) ដើម្បីទស្សនាព្រះអាទិត្យរះចំកំពូលកណ្តាលប្រាសាទអង្គរវត្តដែលជាទិដ្ឋភាពដ៏អស្ចារ្យប្រចាំឆ្នាំនៃប្រាសាទអង្គរវត្តកម្ពុជា។

ភ្ញៀវទេសចរជាតិនិងអន្តរជាតិផ្តិតយកទស្សនីយភាពថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ព្រឹត្តិការណ៍សមរាត្រីតែងកើតមាន ២ ដងក្នុងមួយឆ្នាំជាប្រចាំ គឺសមរាត្រីរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនានិងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា។ ព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនៅអង្គរវត្តនេះតែងតែទាក់ទាញចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរជាតិនិងអន្តរជាតិជាច្រើនដែលចង់ឃើញទស្សនីយភាពនិងផ្តិតយករូបភាពដ៏កម្រនេះទុកជាអនុស្សាវរីយ៍។

ភ្ញៀវទេសចរជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករចូលរួមទស្សនាព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរវត្ត

អ្នកស្រាវជ្រាវបានហៅព្រឹត្តិការណ៍នេះថា “សមរាត្រី” ដែលមានសរសេរលើសិលាចារឹកបុរាណថា “វិសុវ” គឺជាពេលដែលយប់និងថ្ងៃមានរយៈពេលស្មើគ្នា។

សូមបញ្ជាក់ថា សមរាត្រីរដូវប្រាំងលើកក្រោយនឹងកើតឡើងនៅថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥៕

你可能还喜欢

评论被关闭。