កម្ពុជាគ្រោងបង្កើតកិច្ចសហប្រតិបត្តិការជាមួយ UNOPS
ព្រះរាជាណាចក្រកម្ពុជា គ្រោងបង្កើតកិច្ចសហប្រតិបត្តិការ ជាមួយការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង (UNOPS) ដើម្បីរៀបចំផែនការគម្រោងដែលមានសក្តានុពល។
នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបពិភាក្សាការងារជាមួយលោកស្រី អ៊ីដា ក្រាចា (Eda Kraja) នាយិកាគ្រប់គ្រងប្រចាំប្រទេសកម្ពុជា និងឡាវនៃការិយាល័យ UNOPS។
ជំនួបពិភាក្សានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិភាក្សាអំពីលទ្ធភាព និង ឱកាសក្នុងការបង្កើតកិច្ចសហប្រតិបត្តិការ លើការងាររៀបចំផែនការគម្រោងដែលមានសក្តានុពល កិច្ចសហការផ្តល់ការបណ្តុះបណ្តាលបច្ចេកទេសលើនីតិវិធីនៃការគ្រប់គ្រងគម្រោង ការអនុវត្តកិច្ចលទ្ធកម្ម ការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់ទៅនឹងការប្រែប្រួលបរិស្ថាន និង កិច្ចសម្របសម្រួលលើការស្នើសុំជំនួយហិរញ្ញប្បទានពីដៃគូ និងអង្គការអន្តរជាតិ ដើម្បីលើកកម្ពស់ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការងារពាក់ព័ន្ធផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា៕
评论被关闭。