រដ្ឋសភាកម្ពុជាបើកសម័យប្រជុំលើកទី៣ និងបានអនុម័តរបៀបវារៈចំនួន២

នៅព្រឹក​ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋសភា​កម្ពុជា​បានបើក​សម័យ​ប្រជុំ​លើក​ទី៣ នីតិកាល​ទី៧ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​របស់​សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា​ដែលទើបតែ​បញ្ចប់​បេសកកម្ម​ចូលរួម​កិច្ចប្រជុំ​នានា​នៅទីក្រុង​គួនមិញ ខេត្តយូណាន ប្រទេសចិន ក៏មាន​វត្តមាន​នៅក្នុង​កិច្ចប្រជុំ​នេះផងដែរ។

លោកស្រី យស ថានារី ដែលត្រូវបានរដ្ឋសភាតែងតាំងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ

សម័យ​ប្រជុំ​ថ្ងៃនេះ​បានធ្វើ​ការពិភាក្សា​ និង​អនុម័ត​លើរបៀបវារៈ​ចំនួន២៖

១. ការសម្រេច​អំពី​សុពលភាព​នៃអាណត្តិ​របស់​លោកស្រី យស ថានារី ជាតំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ធំ ជំនួស​លោក ជា ចាន់តូ ដែលបាន​ទទួលមរណភាព។

២. ការពិភាក្សា​ និង​អនុម័ត​សេចក្តី​ព្រាងច្បាប់​ ស្តីពី​ការអនុម័​តលុបចោល​កិច្ចព្រមព្រៀង​ស្តីពីការ​ជំរុញ​ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)៕

你可能还喜欢

评论被关闭。