កម្ពុជានឹងរៀបចំពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិរយៈពេល ៣ ថ្ងៃនៅដើមខែធ្នូ
ព្រះរាជាណាចក្រកម្ពុជាគ្រោងរៀបចំពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិរយៈពេល ៣ ថ្ងៃ នៅមជ្ឍមណ្ឌលពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ គឺចាប់ពីថ្ងៃទី៥-៧ ខែធ្នូ ឆ្នាំ២០២៤។
ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិនេះ នឹងដាក់តាំងបង្ហាញនិងលក់សម្ភារបរិក្ខារ ឧបករណ៍ និង គ្រឿងចក្រសំណង់គ្រប់ប្រភេទ ព្រមទាំងមានអចលទ្រព្យ ធនាគារ និង សេវាកម្មជាច្រើនទៀត ជាពិសេសក៏មានការចូលរួមពីបណ្ដាប្រទេសនានាជាច្រើនផងដែរ។
ទន្ទឹមនឹងនេះ ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិនេះក៏មានកម្មវិធីជាច្រើនផងដែរ ដូចជា ការបញ្ចុះតម្លៃជាច្រើនទៅលើមុខទំនិញល្អៗ ស្ដង់ដាខ្ពស់ និងទទួលជ្រើសរើសបុគ្គលិកជាច្រើនផ្នែក ព្រមទាំងការចែកកាដូហ្វ្រីដល់អ្នកចូលទស្សនាដ៏ច្រើនមិនធ្លាប់មាន។ ក្រៅពីនេះ ក៏មានវគ្គបង្រៀនខ្លីៗ ពីគ្រូជំនាញជនជាតិបរទេស និងទទួលទានអាហារដោយឥតគិតថ្លៃ។
អ្វីដែលកាន់តែសំខាន់នោះ គឺមានកម្មវិធីសំណេះសំណាលធុរកិច្ចសំណង់រវាងអ្នកផ្គត់ផ្គង់និងអ្នកមានតម្រូវការ ជាពិសេសក៏មានការចែករំលែកព័ត៌មាននៃការវិនិយោគនិងការអភិវឌ្ឍវិស័យសំណង់និងអចលនទ្រព្យដោយ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និង សំណង់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់ និងជាអគ្គនាយកក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC)៕
评论被关闭。