ទិដ្ឋភាពទូទៅនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ថ្ងៃទី២
ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក បានឈានចូលថ្ងៃទី២ ហើយ មានប្រជាពលរដ្ឋយ៉ាងច្រើនកុះករបានចូលរួមអបអរសាទរនៅតាមបណ្តាទីប្រជុំជននានា ជាពិសេសគឺនៅមុខព្រះបរមរាជវាំង រមណីយដ្ឋានវត្តភ្នំ កោះពេជ្រ សួនច្បារវត្តបុទុមវតី កោះនរា និងតាមតំបន់មាត់ទន្លេនៃរាជធានីភ្នំពេញ។
ប្រជាពលរដ្ឋដែលមានវត្តមានផ្ទាល់នៅរាជធានីភ្នំពេញ មិនត្រឹមតែអាចទស្សនាព្រឹត្តិការណ៍ប្រណាំងទូកងប៉ុណ្ណោះទេ ថែមទាំងអាចចូលរួមកម្មវិធីកម្សាន្តជាច្រើនទៀតផង មានជាអាទិ៍ កម្មវិធីតាំងពិព័រណ៍ផលិតផល លេងល្បែងកម្សាន្តប្រជាប្រិយ ទស្សនាការសម្តែងសិល្បៈបែបប្រពៃណី ការប្រគំតន្ត្រីខ្នាតធំ និង ទស្សនាការបណ្តែតប្រទីបផងដែរ។
ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤៕
评论被关闭。