រដ្ឋបាលរាជធានីភ្នំពេញប្រារព្ធពិធីសំពះព្រះខែ និងអកអំបុកនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ
នារាត្រីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋបាលរាជធានីភ្នំពេញបានប្រារព្ធពិធីសំពះព្រះខែ និងអកអំបុកនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ក្រោមអធិបតីភាពរបស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោជំទាវ។
នៅក្នុងពិធីនេះផងដែរ ក៏មានមន្រ្តីរាជការរដ្ឋបាលរាជធានី និងបងប្អូនប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ។
គួររម្លឹកថា ពិធីសំពះព្រះខែ និងអកអំបុកត្រូវបានធ្វើឡើងនៅថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក។ ដោយនៅថ្ងៃទី២ នេះ ក្រោយបញ្ចប់ការបណ្ដែតប្រទីប នៅវេលាម៉ោង ៩ យប់ នឹងមានការរៀបចំកិច្ចពិធីអកអំបុក រហូតដល់វេលាម៉ោង ១២ រំលងអាធ្រាត្រជាកិច្ចសំពះព្រះខែ ពលរដ្ឋជាច្រើនរយនាក់នឹងដើរជាមួយ នឹងចង្កៀងគោមចម្រុះពណ៌របស់ពួកគេ ដើម្បីបង្អួតគ្នា ក្រោមពន្លឺព្រះច័ន្ទពេញវង់ដ៏ស្រស់ស្អាត៕
评论被关闭。