កម្ពុជារកចំណូលបានជាង ៩០ លានដុល្លារពីវិស័យរ៉ែនៅឆ្នាំ២០២៤

វិស័យ​រ៉ែ​កម្ពុជា​បានចូលរួម​វិភាគទាន​ជាចំណូល​មិនមែន​សារពើពន្ធ​ កើនដល់​ប្រមាណ​ជាង ៩០ លាន​ដុល្លារអាម៉េរិក​នៅឆ្នាំ២០២៤ កើនឡើង​១៧០% បើធៀបនឹង​ឆ្នាំ២០២៣។

លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល

នៅក្នុង​ពិធី​បិទសន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៣ និងលើកទិសដៅ​សម្រាប់​ឆ្នាំ២០២៤ នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក កែវ រតនៈ រដ្ឋមន្ត្រី​ក្រសួង​រ៉ែនិង​​ថាមពលបានឱ្យដឹងថា តាមការប៉ាន់ស្មាន ចំណូល​សារពើរពន្ធ​នៃអាជីវកម្ម​រ៉ែមាស​ទទួលបាន​ប្រមាណ ៣១ លានដុល្លារ សម្រាប់​ឆ្នាំ២០២៤។ ដោយឡែក ចំណូល​ពីអាករ​លើការ​នាំចេញ​ផលិតផល​រ៉ែគ្រប់ប្រភេទ​នឹងអាច​កើនដល់​ប្រមាណ ៦១ លាន​ដុល្លារ​នៅឆ្នាំ២០២៤។

លោកបន្ថែមថា ក្រសួង​រ៉ែនិង​​ថាមពល​បានផ្ដោត​ការយកចិត្តទុកដាក់​បន្ថែម​លើការ​ធ្វើឱ្យ​មាន​តុល្យភាព​ជាងមុន ក្នុងការ​អភិវឌ្ឍ​វិស័យ​រ៉ែនិង​ធនធានធម្មជាតិ។

ក្រសួង​រ៉ែនិង​ថាមពលបានរៀបចំ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៣ និងលើកទិសដៅ​សម្រាប់​ឆ្នាំ២០២៤ រយៈពេល ២ ថ្ងៃ គឺថ្ងៃទី២០ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារ​សូហ្វីតែល​ភ្នំពេញ​ភូគីត្រា ក្នុងនោះ​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា​បានអញ្ជើញ​ជាអធិបតីភាពក្នុងពិធីបិទសន្និតបាតនារសៀលថ្ងៃទី២១​ ខែវិច្ឆិកា ឆ្នាំ២០២៤៕

你可能还喜欢

评论被关闭。