ទេសាភិបាលធនាគារជាតិ ជា សិរី ជួបសំណេះសំណាលជាមួយបេក្ខនារី នៃវេទិកាប្រកួតប្រជែងសមត្ថភាពស្ត្រីលើវិស័យច្បាប់

កាលពី​ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ លោកស្រី​បណ្ឌិត ជា សិរី ទេសាភិបាល​ធនាគារជាតិ​នៃកម្ពុជា បានទទួល​ជួបសំណេះសំណាល​ជាមួយ​បេក្ខនារី​នៃវេទិកា​ប្រកួត​ប្រជែង​សមត្ថភាព​ស្ត្រី​លើវិស័យ​ច្បាប់ រដូវកាលទី២ នៅធនាគារជាតិ​នៃកម្ពុជា អគារ​សែនសុខ រាជធានី​ភ្នំពេញ។

ក្នុងឱកាស​នៃជំនួបនេះ លោកស្រី ជា សិរី បានលើកឡើង​អំពី​ភាពប្រទាក់​ក្រឡាគ្នា​រវាង​ច្បាប់​រដ្ឋប្បវេណី​ និងការរស់នៅ​ប្រចាំថ្ងៃ បរិបទ​សង្គម ​និង​វប្បធម៌​កម្ពុជា​ចំពោះ​ស្រ្តី​​ ​ស្រ្តី​ក្នុង​ភាព​ជា​​អ្នក​ដឹក​នាំ​ និងវិធីសាស្ត្រ​ក្នុងការ​ត្រៀមខ្លួន ជាពិសេស​ផ្លូវចិត្ត​កុំឱ្យ​ភ័យខ្លាច ​នឹងការប្រកួត​ប្រជែង។​

លោកស្រី​ក៏បាន​ជម្រាបជូន​ពីបទពិសោធន៍​ផ្ទាល់ខ្លួន​ ក្នុងការ​សម្រេច​ជោគជ័យ​ក្នុងការងារ ព្រមទាំង​លើកទឹកចិត្ត​បេក្ខនារី​ឱ្យចូលរួម​ក្នុងកិច្ចការ​សង្គម ដើម្បី​រួមចំណែក​ចែករំលែក​បទពិសោធន៍​ល្អៗ ​ដែលមាន​ទៅកាន់​ប្រជាជន ​និងអ្នកជុំវិញ​ខ្លួន។ លើសពីនេះ​ លោកស្រី​ក៏បាន​ផ្តាំផ្ញើ​និសិ្សត​ទាំងអស់​ថា បើចេះអី្វ​ត្រូវចេះ​ឱ្យប្រាកដ ហើយត្រូវតែ​ធ្វើការងារ​ដែលត្រឹមត្រូវ​ប្រកបដោយ​សីលធម៌​ខ្ពស់ និងជួយដល់​ស្រ្តី​ដែលងាយ​រងគ្រោះ។

វេទិកា​ប្រកួត​ប្រជែង​សមត្ថភាព​ស្ត្រីលើ​វិស័យច្បាប់ ត្រូវបាន​រៀបចំ​ឡើងដោយ​កម្មវិធី​វិភាគទាន​ច្បាប់ គឺជា​កម្មវិធី​អប់រំ​ផ្សព្វផ្សាយ​ច្បាប់ និង​លើកកម្ពស់​យេនឌ័រ តាមរយៈ​ការប្រកួត​ប្រជែង​រវាង​បេក្ខជន​ជាស្ត្រី​លើប្រធានបទ​ច្បាប់រដ្ឋប្បវេណី៕

你可能还喜欢

评论被关闭。