ក្រសួងមហាផ្ទៃកម្ពុជាពង្រឹងសហប្រតិបត្តិការជាមួយក្រុមហ៊ុនចិន លើការអភិវឌ្ឍស្តង់ដាសុវត្ថិភាព

កាលពី​ថ្ងៃទី១៥ ខែធ្នូ​ឆ្នាំ២០២៤ គណៈប្រតិភូ​ក្រសួង​មហាផ្ទៃ​កម្ពុជា​បានជួប​ពិភាក្សា​ការងារ​ជាមួយ​ក្រុមហ៊ុន​ចំនួន ៦ ពាក់ព័ន្ធ​នឹងការ​អភិវឌ្ឍ​ស្ដង់ដា​សុវត្ថិភាព​ទីក្រុង នៅទីក្រុង​ស៊ឺជាជួង (Shi Jia Zhuang) ខេត្តហឺប៉ី (Hebei) ប្រទេសចិន។

គណៈប្រតិភូ​ក្រសួង​មហាផ្ទៃ​កម្ពុជា​ដឹកនាំ​ដោយលោក ទូច វិសាលសុខ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និងលោក អ៊ូ វណ្ណា អនុរដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និងជា​នាយករង​ខុទ្ទកាល័យ​ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។

ក្រុមហ៊ុន​សហគ្រាស​ចំនួន ៦ ដែលគណៈប្រតិភូ​ក្រសួង​មហាផ្ទៃ​ជួបពិភាក្សា​ការងារជាមួយ រួមមាន៖ ក្រុមប្រឹក្សា​អន្តរជាតិ​ចិនសម្រាប់​ការលើកកម្ពស់​សាជីវកម្ម​ពហុជាតិ ក្រុមហ៊ុន Hebei Guodun Security Services Group Co., Ltd. ក្រុមហ៊ុន Shanghai Forward Digital Technology Co.,Ltd. ក្រុមហ៊ុន iSoftStone Information Technology (Group) Co., Ltd. ក្រុមហ៊ុន Hebei Zezong Human Resources Service Co.,Ltd និង ក្រុមហ៊ុន ALLGRAND GROUP។

ប្រធានបទ​សំខាន់ៗ​ដែលត្រូវបាន​លើកយកមក​ពិភាក្សា​ក្នុងជំនួប​នេះ គឺផ្ដោត​ទៅលើ​ការអភិវឌ្ឍ​ស្តង់ដា​សុវត្ថិភាព ការណែនាំ​អំពី​សុវត្ថិភាព​ឆ្លាតវៃ ការបណ្តុះបណ្តាល​សុវត្ថិភាព​វេទិកា​គ្រប់គ្រង ការអភិវឌ្ឍ​ឧស្សាហកម្ម​ក្នុងយុគសម័យ​ឌីជីថល​និងបញ្ញា ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុងយុគសម័យ​ថ្មីនៃ​ការលើកកម្ពស់​ផលិតភាព​គុណភាពថ្មី របៀប​បង្កើន​ប្រសិទ្ធភាព​នៃការគ្រប់គ្រង​ដោយផ្តោតលើ​សហគ្រាស​ឌីជីថល​និងសេវាកម្ម IT និង យុទ្ធសាស្ត្រ​អនុវត្ត​សម្រាប់​ស្វ័យប្រវត្តិកម្ម ភាពវៃឆ្លាតទិន្នន័យ ព្រមទាំង​សេណារីយ៉ូ​ភាពវៃឆ្លាត៕

你可能还喜欢

评论被关闭。