សមាគមស្បែកជើងកម្ពុជា សមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា បានរៀបចំសិក្ខាសាលាដោយសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

នៅថ្ងៃទី 26 ខែធ្នូ ឆ្នាំ 2024 សមាគមស្បែកជើងកម្ពុជា (ស.ស.ក) សមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា (ស.ផ.ស.ក) បានរៀបចំសិក្ខាសាលាមួយដោយសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ខ្លឹមសារនៃសិក្ខាសាលាពាក់ព័ន្ធនឹងការអនុវត្តកិច្ចសន្យាការងារ នីតិវិធីដោះស្រាយវិវាទការងារ នីតិវិធីចុះឈ្មោះសហជីព និតិវិធីបោះឆ្នោតជ្រើសរើសតំណាងនិយោជិត និងកម្មករជាដើម។

សិក្ខាសាលាបានអញ្ជើញអ្នកជំនាញពាក់ព័ន្ធ ដែលរួមមាន វាគ្មិន លោក អាំង សេងលី ប្រធាននាយកដ្ឋាន វិវាទការងារនៃក្រសួងការងារ និង វាគ្មិន លោក ភុន សុភ័ក្ត នាយកវិទ្យា ស្ថានជាតិការងារ មកផ្សព្វផ្សាយ និងចែករំលែកចំណេះដឹងដល់សមាជិកជាង ១០០នាក់។

កិច្ចប្រជុំនេះ ធ្វើឡើងនៅសាលសន្និសីទ ជាន់ទី៦ នៃអគារ Gateway ក្នុងគោលបំណងឱ្យអ្នកចូលរួមមានការយល់ដឹងស៊ីជម្រៅអំពីស្ថានភាពបច្ចុប្បន្ននៃការអនុវត្តកិច្ចសន្យាការងារ និងនីតិវិធីដោះស្រាយវិវាទការងារ ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព គោរពតាមគោលនយោបាយរបស់រដ្ឋាភិបាលប្រប្រកបដោយប្រសិទ្ធភាពនិងតម្លាភាព៕

你可能还喜欢

评论被关闭。